ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ជា​និស្សិតម្នាក់​ចាញ់បោក​ម្ចាស់ផ្ទះ​ជួល​ស៊ីដាច់​ម៉ូតូ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ដែល​ស្ត្រី​ស្អាត​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ជួយ​អន្តរាគ​មន៍​រឿង​ម្ចាស់ផ្ទះ​ជួល​បាន​ខ្ចី​ម៉ូតូ​ស៊េរី​ទំនើប​ជិះ

រាជ​ធានី​ភ្នំពេញ​ ៖ មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ដែល​ស្ត្រី​ស្អាត​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ជួយ​អន្តរាគ​មន៍​រឿង​ម្ចាស់ផ្ទះ​ជួល​បាន​ខ្ចី​ម៉ូតូ​ស៊េរី​ទំនើប​ជិះ​​ តែបែរ​ជា​យក​ទៅ​បញ្ចាំ​បាត់ ​ពេល​ជន​រង​គ្រោះ​ទារ​យក​ម៉ូតូ​ញឹកញាប់​ពេក​ម្ចា​ស់​ផ្ទះ​ជួល​ម្នាក់​នេះ​បាន​បណ្តេញ​ឲ្យ​ជនរ​ហង​គ្រោះ​ទៅ​ប្តឹង​ថែម​ទៀត​។​ ជាមួយ​គ្នា​នោះ​កាលពី​វេលា​ម៉ោង​១ ​និង​២០​នាទី​រសៀល ​ថ្ងៃ​ទី​០៩​ ឧសភា ​២០១៥ ​ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុ​ស្តិ៍រ​ដ្ធ​បាល​ទឹកថ្លា​ឲ្យ​ប៉ូលិស​​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង​។
 
នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ​នេ​ង ឡៃ​ហ៊ួ​យ ​អាយុ​២៤​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​៤​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្រុម​១៤​​ ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ត្រពាំង​ក្រ​ឡៃ ​ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។

ចំណែក​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជួល​ និង​បាន​ខ្ចី​ម៉ូតូ​គេយក​ទៅ​បញ្ចាំ​ខាងលើ​ឈ្មោះ​អ៊ុំ​ បូ​រ៉ា​ អាយុ​ជាង​៣០​ឆ្នាំ​ ស្នាក់​នៅ​ក្រុម​១៤​ ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​០៤​ ឧសភា​ ២០១៥ ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជួល​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួនធុន​សេ​១២៥​ពណ៌​ខ្មៅ ​ស៊េរី​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1T5190​ ដោយ​ប្រាប់​ថា​ យក​ទៅ​ផ្ទះ​ម្តាយ​គាត់​មួយ​ភ្លែត​។

​ប៉ុន្តែ​រហូត​ដល់​ម៉ោង​៤ ​និង​៣០​នាទី​ថ្ងៃ​ដដែល ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​មក​នាង ​ដោយ​ប្រាប់​ថា ​ម៉ូតូ​នាង​ថ្លៃ​ប៉ុន្មាន​ពេល​នេះ​គាត់​ធ្វើ​បាត់​ហើយ​ចាំ​គាត់​ចេញ​សង​។ ជន​រង​គ្រោះ​បន្ត​ថា ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ​ឧសភា​២០១៥ នាង​បាន​ទៅ​ប្តឹង​មេប៉ុស្តិ៍​៥០​ខ្នង​ឱ្យ​ជួយ​អន្ត​​រាគ​មន៍​ ​ប៉ុន្តែ​មិន​បាន​សម្រេច​។

​ក្រោយមក​ត្រូវ​បាន​ស្ត្រី​ម្ចាស់ផ្ទះ​ជួល​បាន​ប្រាប់​មក​វិញ​ថា ​ម៉ូតូ​ខាងលើ​ត្រូវ​បាន​គាត់​យក​ទៅ​បញ្ចាំ​បាត់​ហើយ ដោយ​បាន​សន្យា​ថា​ចាំ​ទៅ​លោះ​យក​មក​សង​វិញ​។ ប៉ុន្តែ​ក្រោយ​ពី​ជន​រង​គ្រោះ​ចាំ​បាត់​ៗ​មិនឃើញ​យក​ម៉ូតូ​មក​ឲ្យ​រហូត​ដល់​ថ្ងៃ​ទី​០៩ ​ឧសភា​ ទើប​ស្ត្រី​រង​គ្រោះសម្រេច​​មក​ដាក់​ពាក្យបណ្តឹង​ឱ្យសមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ជួយ​អន្ត​រាគ​មន៍​តែ​ម្តង​។
 
លោក​សុខ​ សុផល​ មេ​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​ទឹកថ្លា​ឲ្យ​ដឹង​ថា​ លោក​នឹង​ចាត់វិធានការ​ ដោយ​ដាក់​លិខិត​អញ្ជើញ​ដើម្បី​ហៅ​ស្ត្រី​ជា​អ្នក​ដែល​បាន​ខ្ចី​មូ​តូ​ និង​យក​ទៅ​បញ្ចាំ​នោះ​ឲ្យ​ចូលខ្លួន​មក​សាកសួរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែ​ម្ដង​៕​​