ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​បង្ហាញ​ពរ​ពោះ​សោះ ! ពេល​នេះឌី សូ​នី​តា សម្រាលកូន​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​សម្ដែង​ស្រី ឌី សូ​និ​ត្ដា ទើបតែ​បង្ក​រការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មហាជន ក្រោយ​ពី​រូប​នាង​ទម្លាយ​កំពុង​មាន​ផ្ទៃពោះ​គ្រប់​ខែ ដែល​ជា​តំណក់ឈាម​រួម​គ្នា​រវាង​នាង និង​លោក អេ​ឡិច…

រាជធានី​ភ្នំពេញ​ ៖ តារា​សម្ដែង​ស្រី ឌី សូ​និ​ត្ដា ទើបតែ​បង្ក​រការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មហាជន ក្រោយ​ពី​រូប​នាង​ទម្លាយ​កំពុង​មាន​ផ្ទៃពោះ​គ្រប់​ខែ ដែល​ជា​តំណក់ឈាម​រួម​គ្នា​រវាង​នាង និង​លោក អេ​ឡិច ហ្សូ​រ៉ា ពេល​នេះ​នាង​បាន​សម្រាល​ហើយ​កាលពី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ។

ដោយនៅ​ក្នុង​នោះ តារា​ស្រី​រូប​នេះ បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​ការ​សម្រាលកូន​រួច​របស់​នាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​ពោល​ពាក្យ​ទៅ​កាន់​ស្វា​មគ​ន៍​កូន​ដំបូង​របស់​ខ្លួន​ថា « បាន​ជួប​គ្នា​ហើយ​កូន​! ជម្រាបសួរ​ពុក​ម៉ែ យាយ​តា ពូ​មីង​ជាទី​គោរព​ចា​ ។ អូន​ឈ្មោះ Smile ប្រែ​ថា ញញឹម​។ ។

យ៉ាងណាមិញ បន្ទាប់​ពី​សម្រាលកូន​ដោយ​ទទួល​បាន​ជោគជ័យ និង​កូន​មាន​សុខភាព​ល្អ​ផង​នោះ ឌី សូ​នី​តា និង​តារា​ប្រុស​អេ​ឡិច ហ្សូ​រ៉ា ទទួល​បានការ​ស្វា​មគ​ន៍​ពី​សំណាក់ ក្រុម​គ្រួសារ និង​ជា​ពិសេស​មិត្ត​នៅ​ក្នុង​សិល្បៈ ដោយ​បាន​បង្ហាញ​នៅ​អារម្មណ៍​យ៉ាង​សប្បាយ​រីករាយ ពោរពេញ​ដោយ​ស្នាមញញឹម​គ្រប់​គ្នា​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា បន្ទាប់​ពី​បង្ហោះ​សារ​ទម្លាយ​អា​ថ៍កំ​បាំង ដែល​រូប​នាង​កំពុង​ពរ​ពោះ​កូន​ដំបូង​ជិត​គ្រប់​ខែ និង​មិន​ទាន់​បាន​រៀប​ការ​រួច​មក តារា​សម្តែង​ស្រី​រូប​នេះ នៅ​តែ​ទទួល​បានការ គាំទ្រ និង​ពាក្យ​លើកទឹកចិត្ត​ដល់​នាង​ជា​ច្រើន ជា​ជាង​ទទួល​បានការ​រិះគន់​ឬ​មិន​ពេញចិត្ត​នោះ​ទេ ៕

កែសម្រួលដោយ