ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាកប្រយុទ្ធ​គ្នា​ដូច​ក្នុង​រឿង​រវាង​ក្មេង​ៗ2​ក្រុម​ផ្អើល​ផ្សារ​ទឹកថ្លា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​10​នាក់​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង ប្រដាប់​ដោយ​ដុំ​ថ្ម បាន​ដេញ​វាយ​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​មាន​គ្នា​៤​ទៅ​៥​នាក់ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បែក​ស្តុ​ប​អស់​1​គ្រឿង និង​សន្លប់​ស្តូកស្តឹង​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​10​នាក់​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង ប្រដាប់​ដោយ​ដុំ​ថ្ម បាន​ដេញ​វាយ​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​មាន​គ្នា​៤​ទៅ​៥​នាក់ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បែក​ស្តុ​ប​អស់​1​គ្រឿង និង​សន្លប់​ស្តូកស្តឹង​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​នៅ​ក្បែរ​នឹង​ផ្សារ​ទឹកថ្លា ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ទំនើង​មួយ​ក្រុម​ដែល​ជា​ជន​បង្ក​មាន​គ្នា​ជាង​10​នាក់​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​2020 និង​ប្រភេទ​អូ​តូ បាន​ជិះ​ដេញ​តាម​វ៉ៃ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ទើបតែ​ចេញ​មក​ពី​ធ្វើ​ខួបកំណើត​ជាមួយ​មិត្តភក្តិ​មាន​ប្រុស​មាន​ស្រី​4​ទៅ​5​នាក់ ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង មាន​ម៉ូតូ​ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​1Y4726​ដែល​បើកបរ​មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ក្រុម​ជន​រង​គ្រោះ​កំពុង​តែ​ចេញ​ជិះ​ម៉ូតូ​នោះ ក៏​ស្រាប់តែ​ត្រូវ​ជន​បង្ក​ដេញ​វាយ និង​ធាក់​ផ្តួល​ម៉ូតូ រួច​ហើយ​ក៏​វ៉ៃ​គ្នា​ផ្អើល​ពេញ​ផ្សារ​ទឹកថ្លា​តែ​ម្តង ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​សន្លប់​ស្តូកស្តឹង និង​ខូច​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង តែ​សំណាងល្អ​ហើយ​ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា បាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​សួរនាំ​ទៅ​លើ​ជន​រង​គ្រោះ ចំណែក​ជន​បង្ក​វិញ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទឹកថ្លា ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ