ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​​ដើរ​ឆ្លង​​ទឹក​​​ទៅផ្ទះ ដួល​ផ្កា.ប់​មុខ​​​​​លង់​បាត់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ស្លាប់​ដោយសារ​ដើរ​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ខាង​មុខ​ផ្ទះ​ ពេល​ស្រវឹង​ជោកជាំ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២១ តុលា នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ​។…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ស្លាប់​ដោយសារ​ដើរ​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ខាង​មុខ​ផ្ទះ​ ពេល​ស្រវឹង​ជោកជាំ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២១ តុលា នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​នោះ​ឈ្មោះគង់ សម្បត្តិ អាយុ​៤៧​ឆ្នាំ​។ ជន​រង​គ្រោះ​បាន​ផឹកស្រា​នៅ​តូប​លក់​ក្នុងភូមិរហូត​ស្រវឹង​ជោក​ជាំ តែ​ពេល​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណ​:​ទឹក​កំពុង​នៅ​ជន់​ផង ក៏​ដួល​ផ្កាប់មុខ​នៅ​ខាង​មុខ​ផ្ទះ​បណ្ដាល​ឱ្យ​លង់​ស្លាប់​តែ​ម្ដង​។

សាក្សី​និយាយ​ដែរ​ថា ជន​រង​គ្រោះ​តែង​ស្រវឹង​បែប​នេះ ហើយ​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​កណ្ដាល​ទឹក​ដែល​កំពុង​ជោរជន់​នៅឡើយ​។ ប៉ុន្តែ​ពេល​ស្រវឹង​គាត់​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ ក៏​ដួល​ងើប​មិន​រួច​ទើប​លង់​ស្លាប់​តែ​ម្ដង ដែល​នៅ​ចម្ងាយ​ពីមុខ​ផ្ទះ​ប្រមាណ​ជា​១៥​ម៉ែត្រ​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​។ ប៉ុន្តែ​យ៉ាងណា សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឱ្យទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ហើយ​៕

អត្ថបទសរសេរ ដោយ