ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខក្មេងស្រីស្រស់មួយរូបពោលពាក្យថា «ស្អប់» ស្វែង សុជាតា ខ្លាំងដល់ម្លឹង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ គ្រាន់តែរំលឹកដល់ឈ្មោះ អ្នកនាង ស្វែង សុជាតា អ្នកណាមិនដឹងនោះថាអ្នកនាងជាអ្នកសិល្បៈពេញដោយទេពកោសល្យខ្ពស់ក្នុងការសម្តែង មិនថាក្នុងចរិកតួអង្គបែបណានោះទេ ជាពិសេសកាលវ័យក្បាល ២០ ឆ្នាំស្តើងនោះ…

រាជធានីភ្នំពេញ៖ គ្រាន់តែរំលឹកដល់ឈ្មោះ អ្នកនាង ស្វែង សុជាតា អ្នកណាមិនដឹងនោះថាអ្នកនាងជាអ្នកសិល្បៈពេញដោយទេពកោសល្យខ្ពស់ក្នុងការសម្តែង មិនថាក្នុងចរិកតួអង្គបែបណានោះទេ ជាពិសេសកាលវ័យក្បាល ២០ ឆ្នាំស្តើងនោះ អ្នកណាមិនស្គាល់ថា ស្វែង សុជាតា ជាតារាឆ្នាស់ឆ្នើម ឈ្នានីសតួឯកស្រីខ្លាំងយ៉ាងណានោះ ។


ខណៈដែលប្រិយមិត្តជាច្រើននៅតែបន្តគាំទ្រ និងពេញចិត្តស្នាដៃសម្តែងរបស់អ្នកនាងស្វែង សុជាតា នោះក៏ស្រាប់តែលេចមុខក្មេងស្រីស្រស់ស្អាតមួយរូប ចូលទៅបញ្ចេញមតិលើរូបថតមួយសន្លឹករបស់តារាស្រីរូបនេះ ដោយពោលពាក្យច្បាស់ថា នាងពិតជាស្អប់តារាស្រីនេះខ្លាំងណាស់ ជាពិសេសគឺស្អប់ខ្លាំងបំផុតនៅក្នុងការសម្តែងរបស់​ ស្វែង សុជាតា ក្នុងរឿង «មរណៈមាតា» ។



ក្មេងស្រីរូបនោះបានពោលថា  «កាលពីតូចស្អប់អ្នកមីងណាស់ ស្អប់យកៗហ្មង ពិសេសក្នុងរឿងមរណ:មាតា។ 😆😅😅 តែឥឡូវដឹងហើយ អ្នកមីងមានទេពកោសល្យក្នុងការសម្តែងល្អណាស់។😊» ។ យ៉ាងណាមិញ តាមរយៈការបញ្ចេញមតិថា នាងតូចពិតជាស្អប់អ្នកនាង​ ស្វែង សុជាតា នោះ ក៏ព្រោះតែតារាស្រីរូបនេះពិតជាសម្តែងបានល្អក្នុងតួអង្គកាចឆ្នាស់ឆ្នើម ទើបអាចឆក់យកចិត្តអ្នកទស្សនាឲ្យកញ្ជ្រោលតាមអ្វីចរិកតួអង្គរបស់អ្នកនាង ស្វែង សុជាតា ។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី ២០ ខែតុលា កន្លងទៅនេះ អ្នកនាង ស្វែង សុជាតា បានបង្ហោះរូបថតមួយសន្លឹករបស់អ្នកនាងកាលពីនាងមានវ័យត្រឹមតែអាយុ ២០ ឆ្នាំស្តើង ដោយគ្រងឈុតប្រពៃណីបុរាណខ្មែរ អមនឹងការទ្រង់គ្រឿងដូចជាអ្នកម្នាង ឬកូនក្រមុំដ៏ស្រស់ស្អាត មានសាច់ទ្រលុកទ្រលន់ ជាពិសេសទឹកមុខក្នុងរូបថតនោះ គឺពិតជាសមជាស្រីឆ្នាស់មួយរូបពិត ។

អមជាមួយនឹងរូបថតកាលអតីតកាលមួយសន្លឹកនោះ អ្នកនាង ស្វែង សុជាតា បានរម្លឹកឲ្យដឹងថា « កាលពីអាយុ២១ ឆ្នាំចូលសិល្បះដំបូង អគុណសម្រាប់អ្នកដែលពូកែរក្សារូបថតចាស់ៗនឹងបានផុសអោយខ្ញុំបានឃើញរូបរបស់ខ្ញុំ» ។


ក្រៅពីមានក្មេងស្រីជំទង់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ SreyPor Tann បង្ហាញពីអារម្មណ៍ពិតៗជាអ្នកគាំទ្ររបស់អ្នកនាង ស្វែង សុជាតា ក៏មានអ្នកគាំទ្រជាច្រើនបានស្ងើ​ចសរសើរអំពីរូបសម្រស់របស់អ្នកនាងថាពិតជាស្រស់ស្អាតខ្លាំងណាស់  ។

តោះមកមើលរូបភាពអាយដលរបស់អ្នកទាំងអស់គ្នា ថាជំនាន់នោះ និងបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាខ្លះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ