ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សម្រេច​កាត់​​ផ្តាច់​ខ្នង​ទំនប់​ទី​៣​ដើម្បី​​បញ្ចៀស​ការ​ជន់​លិច​ផ្ទះ​ពលរដ្ឋ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ​លោក​ គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​…

ខេត្ត​ព្រះ​សីហ​នុ ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ​លោក​ គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​ សម្រេច​កាយ​ផ្តាច់​ខ្នង​ទំនប់​ទី​៣ របស់​ក្រុមហ៊ុន​​នោះ ​ដើម្បី​ឱ្យ​ទឹក​ហូរ​បាន​លឿន រំដោះ​ការ​ជន់​លិច​ក្រុម​ទី​១០ និង​ក្រុម​ទី​១១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ជំនន់​ទឹកភ្លៀង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បើកទ្វារ​ទឹកជា​ប្រចាំ​ចំនួន​ពីរ​បី​ថ្ងៃ​ជាប់​គ្នា ដើម្បី​រំដោះ​ទឹក​ប៉ុន្តែ​មិន​ស្រក​។

ដើម្បី​បញ្ចៀស​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ទីតាំង​ខាងលើ ក្រៅពី​បើកទ្វារ​ទឹកជា​ប្រចាំ​ចំនួន​ពីរ​បី​ថ្ងៃ​ជាប់ ហើយ​ទឹក​នៅ​តែ​មិន​ស្រក ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៧ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ដោយ​​លោក​ គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ ក្រុមការងារ​ក្រុមហ៊ុន បាន​សម្រេច​កាត់​ផ្តាច់​ខ្នង​ទំនប់​ទី​៣ និង​បាន​ធ្វើការ​ចុះ​ពិនិត្យ​ទាំង​ព្រឹក ទាំង​ពេល​រសៀល និង​ពេល​យប់​ដើម្បី​ឲ្យ​ប្រាកដ​ថា​ទឹក​ហូរ​បាន​លឿន​បន្ទាប់​ពី​បាន​កាយ​ផ្តាច់​ខ្នង​ទំនប់​ហើយ បញ្ចៀស​ផល​ប៉ះពាល់​ពី​តំបន់​រង​ការ​លិចលង់ ដោយ​មិន​មាន​ពាក្យ​ថា​នឿយហត់​ទេ ដើម្បី​ក្ដី​សុខ​របស់​ប្រជាជន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ