ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​សន្លឹកថ្មីរបស់ មាន សូ​នី​តា អាចធ្វើឲ្យនាងក្លាយជាតារាសិចស៊ីប្រចាំឆ្នាំបានទេ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ស្រី​រូប​សម្រស់​ស្រស់​សោភា កញ្ញា មាន សូ​នី​តា ដែលមានរហ័សនាមថា «រាជនីក្រមា» មួយរយៈពេលចុងក្រោយនេះ ការតុបតែងកាយរបស់នាងគឺកាន់តែក្លាហានជាងមុន បញ្ចេញសាច់ផ្លូវ…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ស្រី​រូប​សម្រស់​ស្រស់​សោភា កញ្ញា មាន សូ​នី​តា ដែលមានរហ័សនាមថា «រាជនីក្រមា» មួយរយៈពេលចុងក្រោយនេះ ការតុបតែងកាយរបស់នាងគឺកាន់តែក្លាហានជាងមុន បញ្ចេញសាច់ផ្លូវ បញ្ចេញសាច់ខ្នង និងបញ្ចេញសាច់ដើមទ្រូងជាដើម ធ្វើឲ្យមហាជននិងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ពីរូបសម្រស់របស់នាងទ្វេដងផងដែរ ។

ហើយអ្វីដែលកាន់តែប្លែកភ្នែកទៀតនោះ បើទោះបីជាកន្លងមកធ្លាប់មានការរិះគន់លើរូបនាងយ៉ាងចាស់ដៃរឿងស្លៀកឈុតប៊ីគីនីបង្ហោះក្នុងបណ្តាញសង្គមក្តី តែថ្មីៗនេះស្រីស្រស់រូបនេះកាន់តែក្លាហានជាងមុនបន្ថែមទៀតក្នុងការស្លៀកពាក់បញ្ចេញសាច់ ។ ជាក់ស្តែងថ្មីៗនេះរូបថតមួយសន្លឹករបស់ មាន សូនីតា ក្នុងឈុតហែលទឹកពណ៌ខ្មៅ
អង្គុយបញ្ឈិតបញ្ចេញជើងវែងស្រឡូន ឃើញដល់គល់ភ្លៅម៉ត់ខៃ រលោងស្រិល សឹងថាស្រមោចវារវាជ្រុះ ឬអាចនិយាយបានថា នាងកាន់តែសិចស៊ីនិងបញ្ចេញសាច់ខ្លាំងជាងមុនទ្វេរដង បញ្ចេញសម្រស់កាន់តែ​លេចធ្លោរ ​មិន​អោយ​ចាញ់​តារាវ័យ​ក្មេង​ៗ​ជំនាន់ក្រោយនោះ​ទេ​។

បើក្រឡែកមើលរូបថតមួយសន្លឹកថ្មីនេះ ដែលនាងគ្រងឈុតប៊ីគីនីខ្មៅ រួមនឹងប្រើប្រាស់កន្សែងពោះគោរបួងគ្របលើសក់ ដៃម្ខាងកាន់សៀវភៅមីនុយមុខម្ហូប ហើយផ្អៀងខ្លួនដៃម្ខាងទៀតច្រត់លើឥដ្ឋការ៉ូ ឃើញហើយគឺថាស្អាតប្លែក ព្រោះស្រី​ស្អាត​រូប​នេះគឺ​តុបតែង​ខ្លួន​ឡើង​​ខ្ញង់ មិន​អោយ​អន់​ត្រង់​ណា​នោះ​ឡើយ បញ្ចេញ​ភាព​សិ​ច​ស៊ី​ខ្លាំងឡើងៗ ដោយ​បាន​បញ្ចេញ​សាច់​ភ្លៅយ៉ាង​ស្រ​ឡូ​ន​ក្បែរ​អា​ង​ហែល​ទឹក​យ៉ាង​ស្រស់​ស្អាត​ ។

ត្រង់នេះក៏មានមតិពោលឡើងថា តើនាង អាចគ្រងតំណែងជាតារាសិចស៊ីប្រចាំឆ្នាំ​២០២០ នេះឬទេ បើរូបរាងស្រស់ស្អាតនិងបញ្ចេញសាច់ជើងស្រឡូនឃើញដល់គល់ភ្លៅបែបនេះ ?


យ៉ាងណាមិញ នៅ​ក្នុង​រូបភាព​ដែល​តារា​ស្រី​ដែល​មាន​នាម​ថា​ជា «​រាជ​នី​ក្រមា​ខ្មែរ​» ​ទើបតែ​បង្ហោះ​នេះ បាន​ធ្វើ​អោយ​រូប​នាង​កាន់តែ​មាន​ភាព​លេចធ្លោរ និង​ទទួល​បានការ​កោតសរសើរ ពី​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន ទៅ​លើ​ការ​បង្ហាញ​ភាព​ប៉ិន​ប្រសព្វ ខាង​តុបតែង​ខ្លួន​ស៊ី​វិ​ល័យ និង​កាន់តែ​ហា​យ​សូ​ជាង​ពីមុនខ្លាំង ។


គួរ​បញ្ចា​ក់​ផង​ដែរ​ថា បើ​ទោះជា​មាន​មតិ​រិះគន់​មួយ​ចំនួនកន្លងមក​ទៅ​លើ​ការ​ស្លៀកពាក់​សិច​ស៊ី​ជាង​ពី​មុន ​ក៏​រូប​នាង​មិន​ដែល​តបត​នោះ​ទេ ពីព្រោះ​តែ​រូប​នាង​តែងតែ​លើក​ឡើងថា ក្នុង​នាម​ជា​អ្នកសិល្បៈ​ត្រូវ​តែ​មាន​អ្វី​ដែល​ថ្មី​ប្លែក​សម្រាប់​មហាជន​ជា​និច្ច ៕

កែសម្រួលដោយ