ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទូទឹកកក​មាន​ប្រភព​នៅ​ប្រទេស​ណា?

10 ឆ្នាំ មុន

ទូទឹកកក គឺជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក ឬ​សម្ភារ​ផ្ទះបាយ​សម្រាប់​រក្សា​ទុក​គ្រឿង​បរិភោគ​ដូច​ជា​បន្លែ ត្រី សាច់ ឱ្យ​នៅ​ស្រស់ បាន​យូរ ផ្អែក​លើ​សីតុណ្ហភាព​ត្រជាក់​ក្នុង​កម្រិត​ដែល​អ្នក​ប្រើប្រាស់​ចង់បាន ។

ទូទឹកកក គឺជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក ឬ​សម្ភារ​ផ្ទះបាយ​សម្រាប់​រក្សា​ទុក​គ្រឿង​បរិភោគ​ដូច​ជា​បន្លែ ត្រី សាច់ ឱ្យ​នៅ​ស្រស់ បាន​យូរ ផ្អែក​លើ​សីតុណ្ហភាព​ត្រជាក់​ក្នុង​កម្រិត​ដែល​អ្នក​ប្រើប្រាស់​ចង់បាន ។

ទូទឹកកក រចនា​ដោយ​លោក​វី​លី​យ៉ា​ម កូ​ឡេ​ន សាស្ត្រាចារ្យ​ជនជាតិ​ស្កុ​តលែ​ន ក្នុង​ឆ្នាំ​១៧៥៥ ។ ច្រើន​ទស​វត្ស​កន្លង​ផុត​ទៅ​អ្នក​វិទ្យាសាស្ត្រ និង​សាស្ត្រា​ចារ្យ​អេ​ឡិច​ត្រូ​និក​ព្យាយាម​អភិវឌ្ឍ​ទូទឹកកក​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប និង​ងាយស្រួល​ប្រើប្រាស់ ដូច​ជា​លោក អូ​លី​វើ អីុ​វ៉ា​ន់ ជនជាតិ​អា​មេ​រិ​កបាន​ផលិត​ទូទឹកកក​ក្នុង​ឆ្នាំ​១៨០៥ ។ លោក​ម៉ៃ​ឃើ​ល ហ្វា​រ៉ា​ដេ​យ៍ អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ផលិត​ទូទឹកកក​ក្នុង​ឆ្នាំ​១៨២០ ។ ក្រៅពី​នេះ អ្នក​ច្នៃប្រឌិត​ជា​ច្រើន​រូប​ទៀត​បាន​ផលិត​ទូទឹកកក​ផង​ដែរ ។

ទូទឹកកក​ជំនាន់​មុន​មានឈ្មោះ​ថា «​ផ្ទះ​ទឹកកក​» ដូច​បង្ហាញ​ក្នុង​រូបភាព ។ ផ្ទះ​ទឹកកក​នេះ គេ​ប្រើប្រាស់​ផ្តល់​ភាព​ត្រជាក់​ដោយ​ដាក់​ក្បែរ​ទឹក​បឹង ឬ​ដាក់​ជាមួយ​ព្រិល និង​ទឹកកក​ក្នុងអំឡុងពេល​រដូវ​ត្រជាក់ ៕