ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​10​ចំណុច​ពី​សុដន់​នារី

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាថ៌​កំបាំង​១០ ចំណុច​ដែល​លោក​អ្នក​មិនដឹង​ពី​សុដន់​មនុស្ស​ស្រី​យោង​តាម​គេហទំព័រ​បរទេស The Richest ។

១-​សម្លឹង​មើល​សុដន់​នារី​កើន​អាយុ​៥​ឆ្នាំ
វេជ្ជបណ្ឌិត​ខេ​ទ្រេ​ន វី​ធើ​ប៊ី កត់សម្គាល់​ឃើញ​ថា

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាថ៌​កំបាំង​១០ ចំណុច​ដែល​លោក​អ្នក​មិនដឹង​ពី​សុដន់​មនុស្ស​ស្រី​យោង​តាម​គេហទំព័រ​បរទេស The Richest ។

១-​សម្លឹង​មើល​សុដន់​នារី​កើន​អាយុ​៥​ឆ្នាំ
វេជ្ជបណ្ឌិត​ខេ​ទ្រេ​ន វី​ធើ​ប៊ី កត់សម្គាល់​ឃើញ​ថា ការ​សម្លឹង​មើល​សុដន់​នារី​រយៈពេល ១០​នាទី​ជា​រៀងរាល់ថ្ងៃ​ស្មើនឹង​ការ​ហាត់ប្រាណ Aerobic រយៈពេល​៣០​នាទី ហើយនឹង​កើន​អាយុ​ដល់​ទៅ​៥​ឆ្នាំ​ឯណោះ ។ លើស​ពី​នេះ​បុរស​ដែល​សម្លឹង​មើល​សុដន់​នារី​មាន​សម្ពាធ​ឈាម និង​ជីពចរ​ដើរ​យឺត ។

២-​សុដន់​ខាងឆ្វេង​ធំ​ជាង​ខាងស្តាំ
ប្រមាណ​ជា​៦៥​ភាគរយ​នៃ​ស្ត្រី​លើ​ពិភពលោក​មាន​សុដន់​ខាងឆ្វេង​ធំ​ជាង​ខាងស្តាំ ។ ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គឺជា​ការណ៍​ពិត ស្ថិត​ត្រង់​ថា​សុដន់​ខាងឆ្វេង​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កម្រិត​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន ។ រីឯ​ការ​បកស្រាយ​មួយទៀត​អះអាង​ថា នេះ​ដោយសារ​តែ​មូលហេតុ​ប្រព័ន្ធ​ប្រតិកម្ម​ភាព​ស៊ាំ​មាន​ទំហំ​ធំ​លើ​រាង​កាយ​ខាងឆ្វេង ហើយ​ចុង​សុដន់​ក៏​មាន​ទំហំ​ខុស​គ្នា​ដែរ ។

៣-​ស្ត្រី​មាន​សុដន់​តូច​ស្មោះត្រង់​ជាង​ស្ត្រី​មាន​សុដន់​ធំ
យោង​តាម​អ្នក​ចិត្តវិទូ​អះអាង​ថា បុរស​តែងតែ​រក​មើល​គូជីវិត​ដែល​មាន​សុដន់​តូច​ច្រើន​ជាង​សុដន់​ធំ​ព្រោះ​ជានា​រី​មាន​ភាព​ស្មោះត្រង់ ។ នេះ​មក​ពី​បុរស​ជឿ​ថា គេ​មិន​ងាយ​ចុះសម្រុង​ជាមួយ​នារី​មាន​សុដន់​ធំ ។ ម្យ៉ាងវិញទៀត​បុរស​ត្រូវ​បាន​ផ្តល់​ដំបូន្មាន​ឱ្យ​ប្រើ​បាតដៃ​ចាប់​ច្របាច់​ថ្នម​ៗ​ទៅ​លើ​សុដន់ ពោល​គឺ​ចាប់​បាន​ពេញដៃ​អំឡុង​ពេល​រួម​ភេទ ។

៤-​សុដន់​ធំ​ពី​ធម្មជាតិ​មាន​ប្រវែង ១៧៧,៨ សង្ទីម៉ែត្រ
នាង​អា​នី្ន ហ៊័​រ​គី​ន ធូ​ន័​រ គឺជា​ស្ត្រី​មាន​សុដន់​ធំ​ពី​ធម្មជាតិ​ក្នុង​ពិភពលោក​ដែល​មាន​ទំហំ​ដើមទ្រូង និង​ចុង​សុដន់​ដល់​ទៅ​១៧៧,៨​សង្ទីម៉ែត្រ ។ នាង​ពាក់អាវ​ទ្រនាប់​ធំ​ជាងគេ​មិន​ធ្លាប់​មាន​លក់​តាម​ផ្សារ​នានា​មាន​ទំហំ​៥២I ។ សុដន់​របស់​នាង​មាន​ទំហំ​ធំ​ចាប់តាំងពី​អាយុ​៩​ឆ្នាំ​មក​ម៉្លេះ ។

ក្នុង​ឆ្នាំ​២០០០​នាង​អា​នី ហ៊័​រ​គី​ន​ធូ​ន័​រ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ស្ត្រី​មាន​សុដន់​ធំ​ពី​ធម្មជាតិ​ស្អាត​ដាច់​គេ ។

៥-​ស្ត្រី​កែ​ពង្រីក​សុដន់​ចំនួន​៣​ដង​ប្រឈម​នឹង​ការ​ធ្វើ​អត្តឃាត
ការ​សិក្សា​មួយ​ដែល​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Vanderbilt រក​ឃើញ​ថា ស្ត្រី​ដែល​វះកាត់​ពង្រីក​សុដន់​ចាប់ពី ៣​ដង​ឡើង​ទៅ​ប្រឈម​នឹង​ការ​ធ្វើ​អត្តឃាត ។ សាស្ត្រាចារ្យ Loren Lipworth មក​ពី​សាកលវិទ្យាល័យ Vanderbilt រាយការណ៍​អង្កេត​លើ​ស្ត្រី​សញ្ជាតិ​ស៊ុ​យ​អែ​ត​៣.៥២៧ នាក់​ដែល​ពួក​នាង​បាន​វះកាត់​ពង្រីក​សុដន់​ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៩៣ ។ ស្ត្រី​២៤ នាក់​ក្នុង​ចំណោម​នោះ​ធ្វើ​អត្តឃាត ។

ទោះបីជា​តួលេខ​នៃ​ចំនួន​អ្នក​ធ្វើ​អត្តឃាត​មាន​ចំនួន​តិច តែ​រាល់​រូបភាព​ធ្វើ​អត្តឃាត​នានា​សុទ្ធតែ​មាន​លក្ខណៈ សាហាវ​ៗ ។

៦-​ទំហំ​សុដន់​មិន​ប៉ះពាល់​ដល់​ការ​ផលិត​ទឹកដោះ​ទេ  
ទោះបីជា​ទំហំ​សុដន់​ទាំង​ពីរ​ខុស​គ្នា តែ​ការ​ផលិត​ទឹកដោះ​នៅ​តែ​មាន​បរិមាណ​ស្មើគ្នា​ជានិច្ច ។ ស្រី្ត​មាន​សុដន់​តូច​តែងតែ​ខ្វល់ខ្វាយ​ពី​រឿង អាក្រក់​ៗ​ដូច​ជា​ការ​បំបៅ​ដោះ​ជាដើម ព្រោះ​អៀនខ្មាស ។ ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​សុដន់​ធំ​វិញ​អាច​នឹង​មាន​បញ្ហា​ដោយសារ​តែ​សុដន់​ពួក​នាង​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​មិន​អាច​បត់បែន​បាន​ទេ ។

៧-​ការ​បំបៅ​ដោះ​អាច​កាត់​បន្ថយ​ជំងឺមហារីក​សុដន់​បាន
ការ​សិក្សា​រក​ឃើញ​ថា ការ​បំបៅ​ដោះ​អាច​ជួយ​ម្តាយ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​មហារីក​សុដន់​បាន ។ ស្ត្រី​បំបៅ​ដោះ​ច្រើន​ជាង​១ ឆ្នាំ​កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​បាន​២៣ ភាគរយ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​នាង​ជួប​ហានិភ័យ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ពេល​ឆ្លងទន្លេ​រួច​ទាប​បំផុត នេះ​ដោយសារ​តែ​ការ​បំបៅ​ដោះ​បាន​បញ្ចេញ​អ៊័​រ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ធ្វើ​ឱ្យ​ម្តាយ​ដូច​ជា​បាន​សម្រាក​ដូច្នោះ​ដែរ ។

៨-​ពាក់អាវ​ទ្រនាប់​ធ្វើ​ឱ្យ​សុដន់​យារ​ធ្លាក់
ការ​ពាក់អាវ​ទ្រនាប់​នឹង​ធ្វើ​ឱ្យ​សុដន់​យារ​ធ្លាក់ ។ ការ​សិក្សា​របស់​ប្រទេស​បារាំង​ឱ្យ​ដឹង​ថា អាវទ្រនាប់​អាច​នឹង​ធ្វើ​ឱ្យ​នារី​ជួប​ប្រទះ​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ ។ ដោយឡែក​មនុស្ស​ស្រី​ដែល​មិន​ពាក់អាវ​ទ្រនាប់​នឹង​មាន​សាច់ដុំ​ខ្លាំង​ដែល​អាច​ផ្តល់​ការ​គាំពារ​ពី​ធម្មជាតិ​តែ​ម្តង ហើយ​ចុង​សុដន់​របស់​ពួក​នាង​ក៏​ឡើង​ខ្ពស់​ល្អ​ផង​ដែរ ។ នេះ​ដោយសារ​តែ​អាវទ្រនាប់​បង្អាក់​កា​រវិ​វ​ឌ្ឍ​របស់​សាច់ដុំ ព្រមទាំង​ធ្វើ​ឱ្យ​សុដន់​យារ​ធ្លាក់​ផង​ដែរ ។

៩-​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​ក​គាំទ្រ​ឱ្យ​ស្ត្រី​ដោះ​អាវ​នៅ​ទី​សាធារណៈ
អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​ក​មានឈ្មោះ​ថា GoTopless.org បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ បាន​ស្វែងរក​សិទ្ធិ​ឱ្យ​ស្ត្រី​គ្រប់​រូប​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ពោល​គឺ​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​នារី​ដើរ​ដោះ​អាវ​នៅ​តាម​ទី​សាធារណៈ ។ កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត ពួក​នាង​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​២៦ សីហា ជា​រៀង​រាល់​ឆ្នាំ​ដោយ​ដើរ​ដោះ​អាវ​នៅ​ថ្ងៃ​នោះ​មានឈ្មោះ​ថា «​ថ្ងៃ​ដើរ​ដោះ​អាវ​ដោយ​សេរី​» ។

១០-​អាវទ្រនាប់​ជាង​៤​លាន​ប្រភេទ​ផលិត​ជា​រៀងរាល់ថ្ងៃ
យ៉ាង​ហោច​ណាស់​មាន​អាវទ្រនាប់​៤​លាន​ប្រភេទ​ត្រូវ​បាន​ផលិត​ក្នុង​មួយ​ថ្ងៃ ។ រីឯ​ប្រាក់ចំណាយ​លើ​អាវទ្រនាប់​ប្រចាំឆ្នាំ​ប្រមាណ​៦៤ពាន់​លាន​ដុល្លារ ។ ស្ត្រី​ម្នាក់​ប្រើ​អាវទ្រនាប់​៩​សម្រាប់​ផ្លាស់​ប្តូរ តែ​ជា​មធ្យម​នាង​ពាក់​តែ​៦​ប៉ុណ្ណោះ ។ អាវទ្រនាប់​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ចំណោម​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដទៃ​ផ្សេង​ទៀត ។

ស្រី្ត​២៧​ភាគរយ​ចៀសវាង​ទិញ​សម្លៀក​បំពាក់​ម៉ូ​ដ ល្បី​ៗ​ពេល​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ហាង ពីព្រោះ​ពួក​នាង​មិន​ទាន់​បាន​ជួប​ប្រទះ​អាវទ្រនាប់​គួរ​ជាទី​ពេញចិត្ត​៕