ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

realme 7i មានកាមេរ៉ា 64MP Ultra Clear 4គ្រាប់អាចថតរូបបានដូចក្នុងភាពយន្ត តម្លៃ 249ដុល្លារ ជាស្មាតហ្វូនថតរូបតម្លៃសមរម្យបំផុត !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាពងាយស្រួល និងមុខងារដ៏សម្បូរបែបនៃផ្នែកកាមេរ៉ានៃស្មាតហ្វូន ធ្វើអោយមនុស្សជាច្រើនអាចកត់ត្រាការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិត ។ នៅថ្ងៃទី16 ខែតុលា realme…

រាជធានីភ្នំពេញ ៖ ភាពងាយស្រួល និងមុខងារដ៏សម្បូរបែបនៃផ្នែកកាមេរ៉ានៃស្មាតហ្វូន ធ្វើអោយមនុស្សជាច្រើនអាចកត់ត្រាការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិត ។ នៅថ្ងៃទី16 ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ 64MP ដែលមានតម្លៃក្រោម 250 ដុល្លារដំបូងគេនៅកម្ពុជា” ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេ កវិទ្យាកាមេរ៉ា 4 គ្រាប់ 64MP លំដាប់Flagship មកបំពាក់លើជួរតម្លៃ 249 ដុល្លារ រួមជាមួយនឹងថាមពលថ្មធំ 5000mAh អេក្រង់កម្រិត90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេ ដែលបាននាំមកនូវបទពិសោធន៍ក្នុងតម្លៃកាន់ តែសមរម្យ ធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន ។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ា Ultra Clear 4 គ្រាប់ ថាមពលថ្មធំ 5000mAh រួមជាមួយនឹងដំណោះស្រាយ សាកថ្មលឿន 18W និងមានកម្រិតអេក្រង់ 90Hz បំពាក់នូវបន្ទះឈីប Snapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue ។

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា 4 គ្រាប់64MP Ultra Clear ដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរ ដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថត វានឹងមាន Software កែសម្រួលបានយ៉ាងល្អ ។ មានកាមេរ៉ា 8MP Ultra Wide angle Len កាមេរ៉ាលេនប្លង់ទូលាយ កាមេរ៉ា 2MP Ultra Macro Mode សម្រាប់ថតជិត និងកាមេរ៉ា 2MP សម្រាប់ថត Portrait Mode មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ ។

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើអោយការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរកាមេរ៉ាមុខ 16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ ។

នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹង UIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺ realme 7i អាចថតវីដេអូដោយខ្នាត 21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា ។

ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ 5000mAh របស់ realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ អ្វីដែលសំខាន់នោះគឺ ថាមពលថ្ម 5% អាចនិយាយ WhatsApp បានរយៈពេល 66 នាទី ហើយការសាកលឿន 18W ក៏អាចជួយសាកថ្មបានក្នុងរយៈពេល លឿនផងដែរ ។

សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់ 90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើអោយអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន ។

បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់ Flagship របស់ realme ឥឡូវនេះពួកយើងគ្រាន់តែប្រើស្មាតហ្វូន realme 7i ដែលមាន 64MP គឺអាចថតបានរូបភាពដែលច្បាស់ដូចក្នុងភាពយន្តអញ្ជឹង ហើយនាអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ នាំអោយអ្នកប្រើប្រាស់ដែល ប្រើស្មាតហ្វូនដើម្បីកត់ត្រា បង្កើត ចែករំលែក និងមើលរូបភាព ឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី 23 ខែតុលា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ