ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កញ្ចប់ ១ ក្តីស្រលាញ់ ១» ការជួយសង្គ្រោះពីគ្រោះមហន្តរាយទឹកជំនន់ ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «កញ្ចប់ ១ ក្តីស្រលាញ់ ១» ការជួយសង្គ្រោះពីគ្រោះមហន្តរាយទឹកជំនន់ (“One Pack One…

រាជធានីភ្នំពេញ ៖ «កញ្ចប់ ១ ក្តីស្រលាញ់ ១» ការជួយសង្គ្រោះពីគ្រោះមហន្តរាយទឹកជំនន់ (“One Pack One Love” – Flood Disaster Relief) គឺជាគម្រោងមនុស្សធម៌ដែលផ្តួចផ្តើម ដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia ) ដើម្បីឆ្លើយតប បន្ទាន់ទៅនឹងស្ថានភាពជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលកម្ពុជាបានជួបប្រទះ ក្នុងរយៈពេលជាង មួយសប្តាហ៍មកនេះ ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយសង្គ្រោះដល់ប្រជា ពលរដ្ឋ ដែលកំពុងរងគ្រោះពីទឹកជំនន់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្រោមការ សាមគ្គី និងគាំទ្រពេញទំហឹងពីសភាយុវពាណិជ្ជករទាំង ៧សាខា រួមមាន ៖ សាខាចតុមុខ សុវណ្ណភូមិ, មេគង្គ, ទួលគោក, ច្បារអំពៅ ភ្នំពេញ និងសៀមរាប បានកំពុងប្រកាស កៀរគរថវិកា និងសម្ភារៈ ពីសមាជិក ស្ថាប័នក្រុមហ៊ុន សមាគមន៍ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចង់រួមចំណែកដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រ ជាពលរដ្ឋក្នុងគ្រាអាសន្ននេះ ។

ទីតាំង ៖ ខេត្តកំពង់ស្ពឺ នៅតំបន់ដែលប្រជាពលរដ្ឋរងប៉ះពាល់បំផុត ។ ពេលវេលា ៖ ថ្ងៃ សៅរ៍ ទី ២៤ ខែតុលា ឆ្នាំ ២០២០ ។ កញ្ចប់ថវិកា ៖ ២០$ ដែលរួមមាន៖ ម្ហូបអាហារ ៖ អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី អំបិល ស្ករ និងទឹកបរិសុទ្ធ ។ សុខភាព និងថ្នាំសង្កូវ ៖ ថ្នាំក្តៅខ្លួន ថ្នាំរាគ សាប៊ូ ទឹកអូរ៉ាលីត ។សម្ភារប្រើប្រាស់ ៖ មុង ភួយ និង ថង់ដាក់ឥវ៉ាន់ ។

This image has an empty alt attribute; its file name is b61a0fb9c4de58580611f7d807e10a43.jpg

ឆ្លៀតក្នុងឱកាសនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សូមថ្លែងអំណរគុណ និងវាយ តម្លៃខ្ពស់ចំពោះការស្ម័គ្រចិត្ត និងលះបង់របស់សមាជិក សមាជិកា និងសប្បុរសជននានា ដែលបានបរិច្ចាគធនធានថវិកា និងសម្ភារៈផ្ទាល់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌មួយនេះ ។ យើងសង្ឃឹមថា គ្រោះមហន្តរាយធម្មជាតិមួយនេះនឹងឆាប់វិនាសបាត់ទៅក្នុងពេលឆាប់ៗ នេះវិញ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 11e9c4876d6d7cde58e09fe2e0d79ff7-733x1024.jpg
This image has an empty alt attribute; its file name is e43adcef042c00ee1ac45282af89f319.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ