ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​លំដាប់​លេខ​ ១ Huawei Mate X7 មានមុខងារដូចការិយាល័យ​ចល័ត

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ 22 ខែមករា ឆ្នាំ​ 2026 ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei បាន​ធ្វើ​ឱ្យ​ពិភព​ស្មា​ត​ហ្វូ​ន​កក្រើក​ម្តងទៀត…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ 22 ខែមករា ឆ្នាំ​ 2026 ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei បាន​ធ្វើ​ឱ្យ​ពិភព​ស្មា​ត​ហ្វូ​ន​កក្រើក​ម្តងទៀត ដោយ​បាន​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ជា​ផ្លូវការ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh នូវ​ផលិតផល​ជំនាន់​ថ្មី គឺ​កំពូល​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​លំដាប់​លេខ​ ១ Huawei Mate X7 និង​រួម​មាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ក្រោម​មាន​វត្តមាន ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​, សារព័ត៌មាន​ធំ​ៗ​ក្នុង​ និង​ក្រៅប្រទេស​ជា​ច្រើន​ស្ថាប័ន វត្តមាន​កំពូល KOL ល្បី​ៗ ដូច​ជា លោក ហេង វិសាល និង​អ្នក​នាង​ស្រី​នា ផង​ដែរ​ ។

តាម​រយៈ​លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​លើក​ឡើង​ថា បច្ចេកវិទ្យា​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Huawei ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​ការ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ Huawei Mate X7 ដែល​ទើប​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ ​២០២៦ ​នេះ ​។ លោក​ថា បើ​មាន​ទូរ​សព្ទ​នេះ​មួយ​គ្រឿង​ប្រៀប​ដូច​ជា​មាន​លេខា​មួយ​រូប​នៅ​ក្បែរ​ខ្លួន​អ៊ីចឹង​ដែរ ដោយហេតុ​ថា​ មានមុខ​ងារ​ច្រើន​អាច​ប្រើប្រាស់​បាន​ដូច​ជា​កុំព្យូទ័រ ​។ ប៉ុន្ដែ​ទន្ទឹម​នឹង​ការ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ផង​ដែរ​ប្រសិនបើ​ប្រើប្រាស់​ក្នុង​ផ្លូវ​អវិជ្ជមាន ​។

លោក ពុ​យ គា បន្ត​ថា ​៖ «​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់ Huawei Mate X7 ត្រូវ​បាន​ចាត់ទុកជា​និមិត្តរូប​នៃ​ភាព​ថ្លៃថ្នូរ និង​ប្រសិទ្ធភាព​ការងារ​សម្រាប់​ថ្នាក់ដឹកនាំ និង​ធុរជន​ ។ វា​មិន​គ្រាន់តែ​ជា​ឧបករណ៍​ទំនាក់ទំនង​ទេ តែ​វា​ជា​ការិយាល័យ​ចល័ត​ និង​ជា​ផ្នែក​មួយដែល​បង្ហាញ​ពី​កិត្យានុភាព​នៃ​អ្នក​ប្រើប្រាស់ ​។ សរុប​មក ការ​ជ្រើសរើស Huawei Mate X7 គឺជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​សម្រាប់​លោក​អ្នក ដែល​វា​អាច​ជួយ​ជំរុញ​ភាព​ជោគជ័យ​លើ​កិច្ច​ការងារ និង​អាជីព​ការងារ​របស់​លោក​អ្នក​បាន​»​ ។

សម្រាប់​មន្ត្រីរាជការ ប្រធាន​ក្រុមហ៊ុន និង​អ្នកជំនួញ ស្មា​ត​ហ្វូ​ន Mate X7 មិន​គ្រាន់តែ​ជា​ឧបករណ៍​ទំនាក់ទំនង​ទេ តែ​វា​ជា “​ការិយាល័យ​ចល័ត​” និង​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​កិត្យានុភាព​នៃ​អ្នក​ប្រើប្រាស់​ ។ Huawei Mate X7 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឆ្លើយ​តប​យ៉ាង​ល្អ​ឥត​ខ្ចោះ ចំពោះ​តម្រូវការ​ទាំងនេះ តាម​រយៈ​ចំណុច​សំខាន់​ៗ​ទាំង ៥ ខាងក្រោម ​៖
១. ដំណើរការ​កម្មវិធី Google និង​កម្មវិធី​ប្រើ​ប្រចាំ​ថ្ងៃ​យ៉ាង​រលូន​៖ ក្តី​បារម្ភ​រឿង​កម្មវិធី Google ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​អ្នក​ដែល​ត្រូវធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ ។

អត្ថប្រយោជន៍​ ៖ ទាំង​ការ​ឆែក​អ៊ីមែល ត្រួតពិនិត្យ​ឯកសារ​កិច្ចសន្យា ឬ​មើល​ផែនទី​ចុះ​បេសកកម្ម លោក​អ្នក​អាច​ប្រើប្រាស់​បាន​យ៉ាង​រលូន
២. កាមេរ៉ា XMAGE ថតរូប​ពណ៌​ច្បាស់​ដូច​ភ្នែក​មើលឃើញ​ ៖ លោក​អ្នក​អាច​ថតរូប​ដូច​ភ្នែក​មើលឃើញ សកម្មភាព​ក្រុម​គ្រួសារ ឬ​សកម្មភាព​ដែល​មាន​ចលនា​លឿន​ក៏​លោក​អ្នក​ថត​បាន​ច្បាស់​ល្អ​ដែរ ជា​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ និង​អ្នកជំនួញ កាមេរ៉ា​មិន​គ្រាន់តែ​សម្រាប់​ថតរូប​លេង​ទេ តែ​ក៏​ជា​ឧបករណ៍​កត់ត្រា​ឯកសារ និង​បង្ហាញ​ភាព​ច្បាស់លាស់ ​។

គុណភាព និង​ភាព​ច្បាស់​: បច្ចេកវិទ្យា XMAGE ផ្តល់​នូវ​រូបភាព​ច្បាស់​ដាច់ (Sharpness) ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​ថតរូប​ភាព​ក្នុង​កិច្ចប្រជុំ​សំខាន់​ៗ ការ​ចុះ​ពិនិត្យ​ការដ្ឋាន ឬ​ថត​ឯកសារ (Scan Documents) ឲ្យ​ច្បាស់​ដូច​ឯកសារ​ដើម ​។

Video Conference: កាមេរ៉ា​មុខ​កម្រិត​ខ្ពស់ ជួយ​ឱ្យ​ការ​ប្រជុំ​តាម​អន​ឡាញ (Zoom/Teams) ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ឬ​ថ្នាក់លើ មាន​ភាព​ច្បាស់លាស់ បង្ហាញ​ពី​វិជ្ជាជីវៈ​ខ្ពស់​ទោះបីជា​ស្ថិត​នៅ​ទីណា​ក៏​ដោយ ​។

៣. ភាព​ធន់​កម្រិត​កំពូល ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​៖ លោក​អ្នក​អាច​ចុះ​ពិនិត្យ​ការងារ ឬ​ធ្វើ​ដំណើរ​ញឹកញាប់ ត្រូវការ​ទូរស័ព្ទ​ធន់​រឹង​មាំ ជៀសវាង​ការ​ធ្លាក់​បែក​ដោយ​អ​ចេតនា​ធ្វើ​ឲ្យ​ខកខាន​ការងារ​។

បច្ចេកវិទ្យា​ការពារ​បែក​: Mate X7 បំពាក់​ដោយ​កញ្ចក់ Kunlun Glass ជំនាន់​ចុង​ក្រោយ​, អេ​ក្រង់​ក្នុង​មាន​បន្ទះ​ការពារ 3​ស្រទាប់ និង​តួខ្លួន​ផលិត​ពី​កម្រិត Aerospace Grade ដែល​ធន់​នឹង​ការ​ធ្លាក់​បែក ឬ​ការ​ប៉ះទង្គិច​ដោយ​ចៃដន្យ​បាន​យ៉ាង​ល្អ​ ។

ការ​ការពារ​ទឹក​: មុខងារ​ការពារ​ទឹក​កម្រិត IP58 និង IP59 ដែល​អាច​ទប់ទល់​នឹង​ទឹក​សីតុណ្ហភាព 80˚ ទោះបី​លោក​កំពប់​កាហ្វេ​ក្តៅ​លើ Mate X7 នៅ​តែ​មាន​សុវត្ថិភាព ​។

៤. AI ឆ្លាត​វៃ ជា​លេខា​ផ្ទាល់ខ្លួន​ដ៏​មាន​សមត្ថភាព​៖ បច្ចេកវិទ្យា AI នៅ​ក្នុង Mate X7 ដើរតួ​ជា​ជំនួយការ ​ដែល​ជួយ​សន្សំ​ពេលវេលា​សម្រាប់​ថ្នាក់ដឹកនាំ ​ដែល​មាន​ការងារ​មមាញឹក ​។

ការ​បកប្រែ​ភាសា​: មុខងារ AI Translate អាច​បកប្រែ​ភាសា​បាន​ភ្លាម​ៗ (Real-time translation) ដែល​ជួយ​សម្រួល​ដល់​ការ​ជជែក​ជាមួយ​ភ្ញៀវ​បរទេស ឬ​ដៃគូ​វិនិយោគ​អន្តរជាតិ ​។

ការ​សង្ខេប​អត្ថបទ និង​បំផុសគំនិត​: លោក​អ្នក​អាច​ប្រើ​កម្មវិធី AI ជា​ច្រើន​ដើម្បី​សង្ខេប​អត្ថបទ និង​បំផុសគំនិត​លើ​ការងារ​ឬ​អាជីវកម្ម​ដូច​ជា DeepSeek, Gemini, ChatGPT ជាដើម ​។

AI សម្រាប់​សម្រាប់​អាជីវកម្ម (Live Multitask): លោក​អ្នក​អាច​ប្រើ​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ ដូច​ជា​មើល​ឯកសារ និង​ប្រជុំ​តាម​អន​ឡាញ (Meets/Zoom/Teams) ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា និង​ជម្រុញ​ឲ្យ​កិច្ចការ​លោក​អ្នក​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

លោក​អ្នក​អាច​កុម្ម៉ង់​ទុក​មុន កំពូល​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​លំដាប់​លេខ​១ Huawei Mate X7 និង​រួម​មាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី 31 មក​រា 2026 នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ដៃ​ទំនើប និង Huawei Showroom គ្រប់​សាខា​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

ជាមួយនឹង​ការកុម្ម៉ង់​ទុក​មុន អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន​៖
ទី​1: ប​ច្ចុ​ប្ប​ន្ន៍​តម្លៃ memory ក្នុង​ពិភពលោក​កំពុង​ឡើងថ្លៃ តែ​ក្រុមហ៊ុន Huawei មិន​ដំឡើង​ថ្លៃ​ឡើយ ព្រមទាំង free upgrade memory ជូន​អតិថិជន​ទៀត​ផង
ទី​2: ផ្តល់​ជូន​កាស premium Huawei earbuds
ទី​3: ផ្តល់​ជូន Original Premium Case + ឆ្នាំង​សាក​ល្បឿន​លឿន Huawei 100W SuperCharge
ទី​4: ទទួល Trade in យក​ទូរស័ព្ទ​ចាស់​ដូរ​យក Huawei Mate X7 ថែម​ជូន 200$ បន្ថែម​ទៀត
ទី​5: ធានា​លើសគេ ពេញ​មួយ​ឆ្នាំ លើ​ការ​ធ្លាក់​បែក​អេ​ក្រង់​ក្នុង​និង​ក្រៅ ដូរ​អេ​ក្រង់​ថ្មី​ជូន​ភ្លាម ​។

សូម​ជម្រាប​ផង​ដែរ​ថា អ្នក​ប្រើប្រាស់​ផលិតផល Huawei Mate X7 នឹង​មិន​មាន​ក្ដី​បារម្ភ​ទៀត​ឡើយ ជាមួយ​កម្មវិធី Google, Gmail, Google Drive, Google Maps, Google meet, Gemini​។ ទន្ទឹម​គ្នា​នេះ Mate X7 ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជាមួយ​កម្មវិធី​ទូរ​សព្ទ​ដៃ​ជា​ច្រើន ដូច​ជា ABA, Grab, Facebook, WhatsApp, Telegram, Food Panda ជាដើម ដោយ​គ្រាន់តែ​ទាញ​យក​កម្មវិធី​ទាំងនេះ​ពី AppGallery ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ