ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទាព្រៃ​ស្លាប​ស​​​ប្រទះឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ អង្គការ WCS ប្រចាំ​កម្ពុជា បាន​ចេញផ្សាយ​រូបភាព​កូន​ទាព្រៃ​ស្លាប.ស ខណៈ​ពេល​ដែល​វា​បាន​ចាក​ចេញពី​សំបុក​របស់​វា​ក្នុង​រន្ធ​ដើមឈើ​ជាមួយ​មេ​របស់​វា​។ ក្រុមការងារ​អភិរក្ស​ជឿ​ថា…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ អង្គការ WCS ប្រចាំ​កម្ពុជា បាន​ចេញផ្សាយ​រូបភាព​កូន​ទាព្រៃ​ស្លាប.ស ខណៈ​ពេល​ដែល​វា​បាន​ចាក​ចេញពី​សំបុក​របស់​វា​ក្នុង​រន្ធ​ដើមឈើ​ជាមួយ​មេ​របស់​វា​។ ក្រុមការងារ​អភិរក្ស​ជឿ​ថា កូន​ទាព្រៃ​ស្លាប​ស​នេះ​គឺជា​កូន​ទាព្រៃ​ស្លាប​ស​មួយ​ក្នុង​ចំណោម​កូន​ទាព្រៃ​ស្លាប​ស ៥​ក្បាល ដែល ក្រុម​ការ​ងារ​បាន​តាមដាន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។

លោក ម៉ៅ ឃៀន និង​ក្រុមការងារ​របស់​គាត់​បាន​ដំឡើង​ម៉ាស៊ីន​ថត​សត្វព្រៃ​ស្វ័យប្រវត្តិ​នៅ​ក្បែរ​សំបុក ដើម្បី​ថត​យក​រូបភាព​ដោយ​មិន​ឱ្យ​មានការ​រំខាន​ដល់​ទាព្រៃ​ស្លាប​ស​។ ទាព្រៃ​ស្លាប.​ស​ទាំងនេះ​ចូល​ចិត្ត​ធ្វើ​សំបុក​នៅ​ក្នុង​រន្ធ​ឈើ នៅ​លើ​ដើមឈើ​ចាស់​ៗ​។ តែ​គួរ​ឱ្យ​សោកស្តាយ ដើមឈើ​ប្រភេទ​នេះ​ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​កាប់​យក​ទៅ​លក់​ខុសច្បាប់​។

សំបុក​ទាព្រៃ​ស្លាប.​ស ស្ថិត​នៅ​កម្ពស់​៤​ម៉ែត្រ​ពី​ដី ដូច្នេះ​ការ​ថត​យក​សកម្មភាព​ទាព្រៃ​ស្លាប​ស​នៅ​ក្នុង សំបុក​របស់​វា​មិន​ងាយស្រួល​ទេ​។

តែ​ទោះជា​យ៉ាងនេះ​ក្តី លោក ឃៀន និង​ក្រុមការងារ​ស្រាវជ្រាវ​ជីវៈចម្រុះ សហគមន៍ អាច​ដាក់​ពង្រាយ​ម៉ាស៊ីន​ថត​សត្វ​ស្វ័យប្រវត្តិ​ចំនួន​ពីរ​នៅ​ក្បែរ​សំបុក ហើយ​លទ្ធផល​ទទួល​បាន គឺ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

ទាព្រៃ​ស្លាប.​ស (Asacornis scutulata) បច្ចុប្បន្ន ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា ប្រភេទ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក មាន​វត្ត​មាននៅ​សេសសល់​ក្នុង​ទីជម្រក​ធម្មជាតិ​តិច​ជាង ១.០០០​ក្បាល ភាគច្រើន​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​មី​យ៉ា​ន់​ម៉ា​។

លោក សាយ​ម៉ុ​ន ម៉ា​ហ៊ូ​ដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ WCS បាន​ថ្លែង​ថា «​ទាព្រៃ​ស្លាប​ស​គឺជា​ប្រភេទ​សត្វព្រៃ​ដ៏​សំខាន់​។ ទីជម្រក​របស់​វា​មាន​លក្ខណៈ​ពិសេស ហើយ​យើង​ត្រូវ​តែ អភិរក្ស ទីជម្រក​ទាំងនេះ​ដើម្បី​ការពារ​ប្រភេទ​សត្វ​នេះ ព្រមទាំង​ប្រភេទ​សត្វ​ដទៃ​ៗ​ទៀត​។ លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​នេះ​មាន​លក្ខណៈ​វិជ្ជមាន និង​បង្ហាញ​ច្បាស់​ថា ដោយ​មានការ​ចូលរួម​ពី សហគមន៍​និង​មាន កិច្ច សហការ រឹង​មាំ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ឱ្យ​កិច្ច​ប្រឹងប្រែង​អភិរក្ស​អាច​ទទួល​បាន​ជោគ​ជ័យ​។​»

អង្គការ WCS សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត និង​ដៃគូ​ដទៃ​ទៀត បាន​និង​កំពុងធ្វើការ​ជាមួយ​ប្រជា សហគមន៍​នៅ​ក្នុង​តំបន់​ដើម្បី​ការពារ​ប្រភេទ​សត្វ​ដ៏​សំខាន់​នេះ​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក ហើយ លទ្ធផល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​សម្រេច​បាន​តាម​រយៈ​ដៃគូ​សហការ​ដ៏​ល្អ​នេះ​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ អ្នក​ភូមិ​ដែល​នៅ​ពេល​នោះ​ទទួល​បានការ​អប់រំ អំពី​ស្ថានភាព​និង​សារៈសំខាន់​របស់​ទាព្រៃ​ស្លាប​ស បាន​ចូលរួម​សង្គ្រោះ​មេ​ទាព្រៃ​ស្លាប​ស​មួយ​ក្បាល​ក្នុង​រដូវ​កាល​ជម្រុះ រោម​។ ក្នុង​កំឡុង ពេល​ជម្រុះ​រោម សត្វ​ទាព្រៃ​ស្លាប​ស​មិន​អាច​ហើរ​បាន​ទេ ជា​ហេតុ​នាំ​ឱ្យ​វា​ងាយ​រង គ្រោះ ពេល​ជួប​ពួក ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ​។ ក្រោយ​ពី​បាន​ទទួល​ការ​មើលថែ​ទាំ​មួយ​រយៈពេល​ខ្លី​នៅ ឯ​មជ្ឈមណ្ឌល អង្គរ​ដើម្បី​ការ​អភិរក្ស​ជីវៈចម្រុះ​(ACCB) មេ​ទាព្រៃ​ស្លាប​ស​នោះ​ត្រូវ​បាន​យក​មក​លែង​នៅ​ក្នុង​តំបន់​នេះ​វិញ ដោយ​សុវត្ថិភាព​។

ពីរ​ឆ្នាំ​ក្រោយមក គឺ​នៅ​ក្នុង​ឆ្នាំ ២០១៧ អ្នក​ភូមិ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ពួក​គាត់​បាន ឃើញ​សំបុក​សត្វ​មួយ សំបុក ហើយ​ភ្លាម​នោះ ក្រុម​ការពារ​សំបុក​សត្វ​នៃ​អង្គការ​WCS បាន​ទៅ​ពិនិត្យ​មើល និង​ការពារ​សំបុក​នោះ​។ គម្រោង​ការពារ​សំបុក​សត្វ គឺជា​គម្រោង​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​អភិរក្ស​ក្នុង គោលបំណង​ផ្តល់​ជម្រើស​ដល់​សហគមន៍​ដែល​រស់នៅ​ក្នុង ឬ​ក្បែរ​តំបន់ការពារធម្មជាតិ​ដើម្បី​បង្កើត​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​តាម​រយៈ​ប្រព័ន្ធ​លើកទឹកចិត្ត​។

ប្រជា​សហគមន៍​មូលដ្ឋាន ត្រូវ​បាន ជួល​ឱ្យ​យាម ការពារ​សំបុក​ទាព្រៃ​ស្លាប​ស​នេះ​រហូត ដល់​កូន​ទាព្រៃ​ស្លាប​ស​ចំនួន ៩​ក្បាល​បាន​ញាស់​ដោយ ជោគជ័យ​។ ក្រ​វឹល ពាក់​ជាប់​នឹង​ជើង​របស់​វា បាន​បញ្ជាក់​ថា វា​គឺជា​មេ​ទាព្រៃ​ស្លាប​ស​ដែល​បាន​បញ្ជូន​ទៅ​ថែ ទាំ​នៅ​មជ្ឈមណ្ឌល អង្គរ​ដើម្បី​ការ​អភិរក្ស​ជីវៈចម្រុះ កន្លង​មក​។ ក្នុង​ឆ្នាំ ២០១៩ អ្នក​ភូមិ​បាន​រាយការណ៍​ជូន អង្គការ WCS ម្តង ទៀត​ថា មេ​ទាព្រៃ​ស្លាប​ស​ដដែល​នេះ ត្រូវ​បាន​ពួក​គាត់​ជួយ​សង្គ្រោះ​ម្តងទៀត​ក្នុង​កំឡុង ពេល​វា​ផ្លាស់​រោម​ប្រចាំឆ្នាំ​។ ទោះបីជា​គ្មាន​មនុស្ស​ទៅ ចាប់​វា​ក៏​ដោយ ការ​ដែល​វា​មាន​វត្ត​មាននៅ​ក្បែរ ភូមិ និង​ចម្ការ​ក្នុង​កំឡុង​ពេល​វា ជម្រុះ​រោម វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ពេល​ឆ្កែស្រុក​ឃើញ​វា​។

លោក ឃៀន ប្រធាន​ក្រុម​ជីវៈចម្រុះ​នៃ​អង្គការ WCS បាន​បញ្ជាក់​ថា «​ពួក​យើង​មាន​ក្តី​រំភើប​នៅ​ពេល​ដែល បានឮ​ដំណឹង​ថា សំបុក​នោះ​ត្រូវ​បាន​មេ​ទាព្រៃ​ស្លាប​ស​ប្រើប្រាស់​ម្តងទៀត​។ នៅ​ពេល​ដែល​ពួក​យើង ទៅ ពិនិត្យ​មើល ក៏​បានឃើញ​មេ​ទាព្រៃ​ស្លាប​ស​ថ្មី​មួយ​ផ្សេង​ទៀត ពួក​យើង​សប្បាយចិត្ត​ណាស់​។ »

ក្នុង​រយៈពេល​កន្លង​មក ប្រទេស​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​ទឹកអូរ​រីង​ហួត នៅ​រាក់​។ ប៉ុន្តែ នៅ​ខែមិថុនា ឆ្នាំ ២០២០ នៅ​ពេល​ដែល​ទឹក​ចាប់​ហូរ​ចូល​អូរ​វិញ មេ​ទាព្រៃ​ស្លាប​ស ត្រូវ​បាន​លែង​ចូល ព្រៃ​ធម្មជាតិ​របស់​វា​វិញ​ម្តងទៀត​បន្ទាប់​ពី​វា​ដុះ​រោម​ពេញ​ខ្លួន​វិញ​នៅ​ឯ​មជ្ឈមណ្ឌល អង្គរ ដើម្បី ការ អភិរក្ស​ជីវៈចម្រុះ​។ មេ​ទាព្រៃ​ស្លាប​ស​នេះ មាន​ក្រ​វឹល​សម្គាល់​អត្តសញ្ញាណ​ដែល​ក្រុមការងារ​បាន ចង​ភ្ជាប់ ទៅ​នឹង​ជើង​ឆ្វេង របស់​វា​ដើម្បី​ឱ្យ​ក្រុមការងារ​ស្រាវជ្រាវ​ងាយស្រួល​សម្គាល់​។

អង្គការ WCS មាន ការ​ភ្ញាក់ ផ្អើល និង​សប្បាយ រីករាយ​ដោយ មួយ​ខែ​ក្រោយមក​គឺ​នៅ​ខែកក្កដា​បានឃើញ​មេ​ទាព្រៃ ស្លាប​ស មួយ​ក្បាល​ផ្សេង​ទៀត​មក​ក្រាប​ពង​នៅ​ក្នុង​សំបុក​របស់​មេ​ទាព្រៃ​ស្លាប​ស​មុន​។ មេ​ទាព្រៃ​ស្លាប​ស​ថ្មី​នេះ​ញាស់​បាន​ពង​ចំនួន​៥ ហើយ​ក្រុម ការពារ​សំបុក​បាន​ប្រញាប់ប្រញាល់​យាម​ការពារ​សា​ជា​ថ្មី​ម្តងទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ