រថយន្ត Ford Taurus បច្ចេកវិទ្យា​ថ្មី​បំពាក់​កៅអី​ម៉ាស្សា​ជួយ​បំបាត់​ភាព​ស្ពឹក​ស្រពន់​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ


អ្នកបើកបរ​គ្រប់​រូប​តែងតែ​ជួប​នូវ​បញ្ហា​ស្ពឹក​ស្រពន់ នៅ​ពេល​ដែល​គាត់​បើកបរ​រយៈពេល​យូរ ។ ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​រថយន្ត Ford Taurus អ្នកបើកបរ​នឹង​ទទួល​បាន​នូវ​ផាសុកភាព​បំផុត​សម្រាប់​ការ​បើកបរ មិន​ថា​ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​បើ​បករ​ឆ្ងាយ​ប៉ុណ្ណា​នោះ​ទេ ដោយសារ​កៅអី​ម៉ាស្សា​ដែល​បាន​បំពាក់​លើ​រថយន្ត សម្រាប់​អ្នកបើកបរ​ក៏​ដូច​ជា​អ្នក​រួម​ដំណើរ​នៅ​ផ្នែក​ខាង​មុខ​ផង​ដែរ​។ ការ​បំពាក់​កៅអី​ម៉ាស្សា​នៅ​លើ​រថយន្ត Ford Taurus នេះ​អាច​ផ្តល់​ជូន​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ នូវ​ការ​ម៉ាស្សា​ចាប់ពី​ជើង​រហូត​ដល់​ខ្នង អាស្រ័យ​ទៅ​តាម​រយៈពេល​ដែល​លោក​អ្នក​ចង់​ម៉ាស្សា ។

ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នកបើកបរ​អាច​ទទួល​បាន​នូវ​សីតុណ្ហភាព​ពី​ផ្សេង​គ្នា​ពី​កៅអី​ម៉ាស្សា​របស់​រថយន្ត​នេះ​ដែរ គឺ​សី​តុ​ណ្ណ​ភាព​ក្តៅ ឬ​ត្រជាក់​សម្រាប់​ជួយ​សម្រួល​ភាព​ធុញថប់​ពី​ការ​បើកបរ​ផង​ដែរ​។ ការ​បំពាក់​នូវ​ប្រព័ន្ធ​ផ្តល់​នូវ​សីតុណ្ហភាព​នៅ​លើ​កៅអី​របស់​រថយន្ត Ford Taurus នេះ​មិន​ត្រឹមតែ​មាននៅ​ផ្នែក​ខាង​មុខ​នោះ​ទេ កៅអី​ផ្នែក​ខាងក្រោយ​ក៏​បំពាក់​នូវ​ប្រព័ន្ធ​ផ្តល់​នូវ​សីតុណ្ហភាព​ពី​ផ្សេង​គ្នា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​ផង​ដែរ ៕

សូម​ទស្សនា​វី​ដេ​អូ​តាម​រយៈ​តំណរ​ភ្ជាប់​នេះ​ ៖

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ