ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ធ្ងន់ធ្ងរ! រថយន្តទិញពីចិនត្រូវបានប្រើសម្រាប់ជួយសង្រ្គោះនឹងដឹកជញ្ជួនជនរងគ្រោះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ខណៈខេត្ត-រាជធានី១៩ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងក្លានោះ គេសង្កេតឃើញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមទាំងកង​កម្លាំងប្រដាប់អាវុធ ប៉ូលីស ប៉េអ៊ឹម រួមទាំង ទាហានផងនោះត្រូវបានបញ្ជួនចេញទៅជួយសង្រោ្គះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ ។ ជាពិសេសគេសង្កេតឃើញរថយន្តយោធាជាច្រើនគ្រឿងដែលទើបតែទិញពីប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ…

រាជធានីភ្នំពេញ៖ ខណៈខេត្ត-រាជធានី១៩ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងក្លានោះ គេសង្កេតឃើញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមទាំងកង​កម្លាំងប្រដាប់អាវុធ ប៉ូលីស ប៉េអ៊ឹម រួមទាំង ទាហានផងនោះត្រូវបានបញ្ជួនចេញទៅជួយសង្រោ្គះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ ។ ជាពិសេសគេសង្កេតឃើញរថយន្តយោធាជាច្រើនគ្រឿងដែលទើបតែទិញពីប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជួនសម្ភារៈនិងសង្រ្គោះជនរងគ្រោះចេញពីតំបន់ជន់លិចដោយទឹកភ្លៀង ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ពជើងគោកកម្ពុជាបានបង្ហោះសារនិងរូបភាពជាច្រើននៃកងទ័ពដែលបានចុះជួយសង្រ្គោះតាមតំបន់រងគ្រោះដោយទឹកជំនន់ ។

ក្នុងនោះផងដែរលោកបានសរសេរសារមានខ្លឹមសារទាំងស្រុងថា «ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន ! ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់» ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន» ។

កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ទៀតថា «ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់ » ។

ក្រឡេកទៅមើលរូបភាពជាច្រើនសន្លឹកនៃកងទ័ពជួយសង្រ្គោះជម្លៀសពលរដ្ឋរងគ្រោះចេញពីតំបន់ទឹកជំនន់នោះ គឺមានរថយន្តកងទ័ពជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ ដែលគេនៅចាំច្បាស់ថារថយន្តកងទ័ពនេះគឺជារថយន្តមួយចំនួនក្នុងចំណោមរថយន្តយោធា ២៩០ គ្រឿងពីចិនកន្លងទៅនោះ ។


ជាក់ស្តែងពលរដ្ឋអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ពេលទឹកជំនន់រដ្ឋាភិបាលត្រូវប្រើរថយន្តដឹកជញ្ជូនជួយសង្គ្រោះប្រជាជន» ខណះក្រុមអតីតមេដឹកនាំនិងអ្នកប្រឆាំងកន្លងមកបានចោទប្រកាន់រដ្ឋាភិបាលរឿងទិញឡាន២៩០ ថាទុកប្រើបង្ក្រាបអ្នកតវ៉ា ។ ចំណែកបងប្អូនខ្លះទៀតបានបញ្ចេញយោបល់ថា «ពេលនេះចម្ងល់ត្រូវបានបកស្រាយហើយថាតើរថយន្តយោធាទាំងនេះទិញពីចិនមកត្រូវបានប្រើប្រាស់ដើម្បីហេតុផលអ្វី ។ ប្រាកដណាស់ គឺមិនដូចអ្វីដែលពួកប្រឆាំងធ្លាប់ចោទប្រកាន់នោះទេ» ។

សូមរម្លឹកថាអំឡុងខែមិថុនាឆ្នាំ ២០២០ កន្លងទៅអតីតគណបក្ស​សង្គ្រោះ​ជាតិបានសេចក្តីថ្លែងការណ៍បានចោទថារដ្ឋាភិបាលចំណាយថវិកាទិញរថយន្តយោធា ២៩០ គ្រឿងពីចិនដើម្បីទុកបង្ក្រាបប្រជាពលរដ្ឋ បើហ៊ានចេញតវ៉ារឿងផ្សេងៗ មិនមែនសម្រាប់ពង្រឹងវិស័យយោធា ការពារប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជានោះទេ។

យ៉ាងណាមិញកន្លងមកនាឱកាសទទួលរថយន្តពីចិនកាលពីអំឡុងពាក់កណ្តាលខែមិថុនា នៅស្តាតអូឡាំពិក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថាការទិញរថយន្តយោធាពីចិន គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង ដូចជាគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ ឬបាក់អាគារជាដើម  ក្នុងនោះផងដែរ លោករំលឹកថា រថយន្តយោធា ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនពលរដ្ឋតាមព្រំដែនពីប្រទេសនានា និងពេលកម្ពុជាមានជម្លោះជាមួយថៃ។


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់នាពលេនោះផងដែរថារថយន្តទិញពីចិនគឺ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ