ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ជួប​ភ្លាម ! ឆៃ​លី ដា​ឡែ​ន ទម្លាយ​ចរិត​របស់មាស សុខ​សោភា មិន​ដូច​អ្នកសិល្បៈ​ផ្សេង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី ដែល​មាន​រហស្សនាម​ថា ​ស៊ិ​ច​ស៊ី​គ្រប់ពេល​នោះ អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​ធ្វើ​អោយ​មហាជន​មាន​ស្រងាត់ចិត្ត​មែនទែន ក្រោយ​រូប​នាង បង្ហាញ​ពី​អារម្មណ៍​ពិត​មួយ​ទៅ​កាន់កំពូល​តារាចម្រៀង​ស្រី…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី ដែល​មាន​រហស្សនាម​ថា ​ស៊ិ​ច​ស៊ី​គ្រប់ពេល​នោះ អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​ធ្វើ​អោយ​មហាជន​មាន​ស្រងាត់ចិត្ត​មែនទែន ក្រោយ​រូប​នាង បង្ហាញ​ពី​អារម្មណ៍​ពិត​មួយ​ទៅ​កាន់កំពូល​តារាចម្រៀង​ស្រី មាស សុខ​សោភា ទៅ​កាន់​មហាជន​ជា​សាធារណៈ ​។

ការ​ទម្លាយ​ពី​អារម្មណ៍​ពិត​របស់​ ឆៃ​លី ដា​ឡែ​ន ទៅ​កាន់​តារា​ស្រី​រូប​នេះ ស្រប​ពេល​ដែល​អ្នក​ទាំង ២ បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​តែ​មួយ ហើយក៏បានសរសើរ​ពេញ​ៗ​មាត់​ពី​ចរិត​ខាងក្រៅ មិន​ចេះ​វាយ​ឭ​ក​ឆ្មើងឆ្មៃ ឃើញ​កន្លែង​ណា​ស្រែកហៅ​កន្លែង​នោះ​ថា « Good morning my love Meas Soksophea ស្រឡាញ់​ណាស់ ទាំង​សំឡេង ទាំង​ចរិត មិន​ចេះ​ឆ្មើងឆ្មៃ ឃើញ​កន្លែង​ណា​ក៏​ដោយ​និយាយ​ពី​ស្រែកហៅ រួសរាយ​ណាស់ នេះ​បាន​ស័ក្ដិ​សមជា​កំពូល​តារាចម្រៀង​ល្បី​មែន »​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​មេម៉ាយ​ស្រី​រូប​ស្រស់ អ្នក​នាង ឆៃ​លី ដា​ឡែ​ន ក៏​បាន​ឆ្លៀត​ទម្លាយ​អត្ត​ចរិយា​របស់​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត មិន​ដូច តារាចម្រៀង​ស្រី មាស សុខ​សោភា​ថា « មិន​ដូច​តារា​មួយ​ចំនួន​តូច ដែល​ទើប​ចេញ​ក្បាល​មក ហើយ​មិនមែន​ល្បី​ក្នុង​វិស័យ​សិល្បៈ​ទេ តែ​ម៉ែអើយ​និយាយ​ខ្មើ​ត ពើងទ្រូង កើត​បូស​ក្លៀក ហើយ​និយាយ​ពី​អួត​អើយ​អួត តែបើ​សមត្ថភាព​ដូច​គ្មាន​ទេ (​សុំ​ទោស​ណា​ខ្ញុំ​មិន​បាន​និយាយ​ប៉ះពាល់​អ្នក​ណា​ទេ តែបើ​មានខ្លួន​ទទួលយក​ចុះ​)» ។

យ៉ាងណាមិញ បន្ទាប់​ពី​អ្នក​នាង ឆៃ​លី ដា​ឡែ​ន បាន​លើក​ឡើង​បែប​នេះ​មក ក៏​នាង​មិន​បាន​បង្ហើប​អោយ​ដឹង​ថា ជា​អ្នកសិល្បៈ​មួយ​រូប​ណា​នោះ​ឡើយ បើ​ទោះបីជា​មាន​អ្នក​ខម​មិន​សួរនាំ​នាង​ជា​ច្រើន តាម​រយៈ​ការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ម្សិលមិញ​នេះក៏ដោយ​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នៅ​ក្នុង​សង្គម​សិល្បៈ​តែងតែ​មានរឿង​បែប​នេះ​កន្លង​មក ដែល​បាន​លេច​ពាក្យ​ចចាមអារ៉ាម​ជា​រឿយ​ៗ​ពី​មហាជន ចំពោះអ្នកសិល្បៈ​មួយ​ចំនួន​តូចពេល​ជួប​មិន​ញញឹមញញែម មិន​រួសរាយ​រាក់ទាក់ ល្អ​តែ​នៅ​ក្នុង សិល្បៈ​តែ​ប៉ុណ្ណោះ​ ៕

កែសម្រួលដោយ