ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អេ​ស្ប៉ា​ញ​ថា​ ការ​ស្តីបន្ទោស David de Gea វា​​ក្លាយជា​ទំលាប់​ដ៏​អាក្រក់

3 ឆ្នាំ មុន

អន្តរជាតិ ៖ លោក Luis Enrique គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​គាំទ្រ​គំនិត​ក្នុង​ការ​បន្ទោស​អ្នកចាំទី David de Gea…

អន្តរជាតិ ៖ លោក Luis Enrique គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​គាំទ្រ​គំនិត​ក្នុង​ការ​បន្ទោស​អ្នកចាំទី David de Gea ចំពោះ​ការ​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន​ក្នុង​ពានរង្វាន់ Nations League ឡើយ​។

លោក Luis Enrique

ភាព​មិន​ស្គាល់​ចាញ់ ១៥​ប្រកួត​របស់​អេ​ស្ប៉ា​ញ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ទីក្រុង​កៀវ បន្ទាប់​ពី​ចាញ់​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែ​ន​ដោយ​លទ្ធផល ១-០ ដែល​ជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ Viktor Tsygankov នៅ​នាទី​៧៦​។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នេះ អ្នកចាំទី David de Gea របស់​ក្រុម​បិសាច​ក្រហម Man UTD បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ពី​អ្នក​សារព័ត៌មាន​។ ទោះ​យ៉ាងណា​លោក Luis Enrique បាន​និយាយ​ថា​«​អ្នក​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ការ​ស្តីបន្ទោស De Gea គឺជា​ទំលាប់​ដ៏​អាក្រក់​រួច​ទៅ​ហើយ​ ។ ​ប្រសិនបើ David ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការ​ប្រកួត​ដូចនេះ សូម​បិទ​វា​ទៅ ហើយ​យើង​នឹង​ចាកចេញ​»​។

លោក​បាន​បន្ត​ទៀត​ថា «​នៅ​ពេល​ដែល​ក្រុម​មួយ​លេង​ប្រយុទ្ធ ហើយ​ប្រសិនបើ​ក្រុម​មួយទៀត​ការពារ និង​រក្សា​លទ្ធផល​នៅ​តែ ០-០ ពួក​គេ​នឹង​ត្រៀម​ឱកាស​ដើម្បី​វាយបក​។ ដូច្នេះ​យើង​ត្រូវ​តែ​អបអរសាទរ​ដល់​ពួក​គេ​»៕ (​ដកស្រង់​ចេញពី Goal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ