ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹងសង្កែថ្ងៃនេះ បាន​ស្រក​​ជាង​២​ម៉ែត្រ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ កំពស់​ទឹក​ក្នុង​ស្ទឹង​សង្កែ បាន​ស្រក​ចុះ​ជាង​២​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ ដែល​សន្ទុះ​ទឹកស្ទឹង​​បាន​ហក់​ឡើង​​វិញ​ ដល់​កំពស់​១៤ម៉ែត្រ​…

ខេត្ត​បាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ កំពស់​ទឹក​ក្នុង​ស្ទឹង​សង្កែ បាន​ស្រក​ចុះ​ជាង​២​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ ដែល​សន្ទុះ​ទឹកស្ទឹង​​បាន​ហក់​ឡើង​​វិញ​ ដល់​កំពស់​១៤ម៉ែត្រ​ ប៉ុន្តែ​កំណាត់​ផ្លូវ​នានា​នៅ​ក្នុង​ខេត្​បាន​រង​ផល​ប៉ះពាល់ និងខូចខាត​អស់​ជា​ច្រើន​កន្លែង​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​នានា ពី​តាម​បណ្ដា​ស្រុក និង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​កំពស់​ទឹកស្ទឹង​សង្កែ នៅ​ក្ន​ង​ក្រុង​បាត់ដំបង​។

បើ​តាម​ព័​ត៌មានទឹកស្ទឹង​សង្កែ បាន​ចាប់ផ្ដើម​ថមថយ​នៅ​ជិត​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៣ តុលា ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ ទឹកស្ទឹង​បាន​ស្រក​ចុះ​ដល់​កំរិត​១១,៧​ម៉ ហើយ​បាន​និង​កំពុង​ស្រក​ចុះ​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើ នៃ​តំបន់​ស្រុក​សំឡូត​។ ដោយឡែក ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​ក្រុង ក៏​បាន​ស្រក​អស់​ជា​ច្រើន​កន្លែង​ដែរ លើក​លេង​តែ​ផ្លូវ​លេខ​៤ (​ផ្លូវ​ទូល​តា​ឯក​) មួយ​ខ្សែ​ប៉ុណ្ណោះ​ ដែល​កំពុង​នៅ​លិចលង់​នៅឡើយ​។ រីឯ​នៅ​តាម​ទីផ្សារ​នានា លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បិទ​ទ្វារ​ផ្អាក​ការ​លក់ដូរ​មួយ​រយៈ​កន្លែង​ទៅ​នេះ ក៏​បាន​ចាប់ផ្ដើម​បើកទ្វារ​ដំណើរការ​មុខ​ជំនួញ​របស់​ខ្លួន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បណ្ដោះអាសន្ន​ពី​តាម​បណ្ដា​ស្រុក​នានា បាន​ឲ្យ​ដឹង​ថា គឺ​ស្ទើរ​គ្រប់​បណ្ដា​ស្រុក​ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង​វាយប្រហារ​យ៉ាង​ចាស់ដៃ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ហាក់​បាន​ធូរស្រាល​ច្រើន​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​​រាល់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ បាន​រង​ផល​ប៉ះពាល់ និង ខូចខាត​អស់​ជា​ច្រើន​កន្លែង​។ នៅ​ឯ​ស្រុក​ប​វេ​ល បើ​តាម​លោក សុខ សា​រិ​ន អធិការ​ស្រុក​នេះ បាន​ឲ្យ​ដឹង​ថា សន្ទុះ​ទឹកបាន​ស្រក​ចុះ​ស្ទើរ​គ្រប់​ទីកន្លែង តែ​ផលដំណាំ​និង​កំណាត់​ផ្លូវ​ជា​ច្រើន​កន្លែង បាន​រង​ការ​ខូចខាត​។

ប្រជាពលរដ្ឋ​បាន​ចេញ​ធ្វើ​ដំណើរ​ដំណើរ​ប្រកប​មុខរបរ​ជា​ធម្មតា​ឡើង​វិញ រីឯ​ក្រុម​អា​ជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដែល​ផ្អាក​លក់ដូរ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក៏​បាន​ចាប់ផ្ដើម​បើកទ្វារ​តូប​លក់ដូរ​វិញ​ជា​បណ្ដើរ​ៗ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ​ដែរ​។ ចំពោះ​នៅ​ស្រុក​មោង​ប្ញ​​ស្សីឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ពី​តាម​បណ្ដា​ស្រុក​ផ្សេង​ៗ​ដែរ អាជ្ញាធរ​ស្រុក​បាន​រាយ​
ការ​ណ៍ថា ទឹកបាន​ស្រក​អស់​ពីលើ​ថ្នល់​ហើយ តែ​ផល​ប៉ះពាល់​មាន​ច្រើន​។ កំណាត់​ផ្ឡូ​វ​ជា​ច្រើន​កន្លែង​បាន​ខូចខាត និង ផលដំណាំ​រាប់រយ​ហិក​តា​ក៏​កំពុង​ប្រឈម និង ការ​ខូច​ខាត​ដែរ​។ ដោយឡែក​ នៅ​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​ខ្មែរ-ថៃ វិញ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ​ដែរ បាន​ឲ្យ​ដឹង​ថា នៅ​តាម​អូរ​បន្ទាត់​ព្រំដែន បាន​ស្រក​​ចុះ​អស់​ដូច​ប្រក្រតី​វិញ​ហើយ រីឯ​នៅ​ត្រង់​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ក្នុងស្រុក​កំ​រៀង ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខ្លាំង​បំផុត​នោះ តែ​ពេល​នេះ​បាន​ស្រក​ចុះ​ដល់​បាត​អូរ​ហើយ​។

ចំពោះ​ការ​គ្រោះថ្នាក់​វិញ បើ​តាម​យោង​របាយ​ការ​ណ៍ដែលកោះសន្តិភាពទ​ទូល​បាន​ត្រឹម​ថ្ងៃ​ទី​១៣ តុលា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​មាន​ជំនន់​ទឹកភ្លៀង គឺមាន​ជំ​នួន​០៥​នាក់ ក្នុង​នោះ ​មាន​០៤​នាក់​ស្លាប់​ដោយ​លង់ទឹក និង ក្មេង​ស្រីម្នាក់​ស្លាប់​ដោយសារ​ពុល​ដំ​ឡូ​មី នៅ​ស្រុក​សំពៅ​លូន​។ របាយ​ការណ៍​បឋម​នេះ គិត​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ ទី​១៣ តុលា ប៉ុន្តែ​គេ​នូវ​មាន​របាយ​ការ​ណ៍​ស្ដី​ពី​ការ​ខូចខាត​ផលដំណាំ លំនៅ​ឋាន​ប្រជាពលរដ្ឋ ឬ ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយពេល​នេះ អាជ្ញាធរ​ខេត្ត ស្រុក បាន​និង​កំពុង​មមារញឹក​ក្នុង​ការ​ចុះ​ត្រួត​​ពិ​​​និត្យ ដើម្បី​វាយតំលៃ​ពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ​ហើយ ខណៈ​អំណោយ​នានា ត្រូវ​បាន​អា​ជ្ញ​ធរ និង សាខា​កាក្កបាទក្រហម​ខេត្ត រួម​ទាំង​សប្បុរសជន​នានា​ផង ចុះ​ផ្ដល់​ជួន​ជន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ជា​បន្តបន្ទាប់ ដែល​ជា​ការ​ជួយ​សង្គ្រោះ​បណ្ដោះអាសន្ន​៕ ​

អត្ថបទសរសេរ ដោយ