ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ទំនប់​អូរ​ស្យា

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជំនាញ…

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​មន្ទីរ​ពាក់​ព័​ន្ឋ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ទំនប់​ចាន់​ថ្នាល​ទំនប់​អូរ​ស្យា ហើយ​បន្ត​ចុះ​ពិនិត្យ​មើលផ្លូវ​ទឹក​លិច នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ព្រមទាំង​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ ឃុំ​នានា​ជា​ច្រើន​ទៀត​។

មាន​ប្រសាសន៍​នា​ឱកាស​ចុះ​ពិនិត្យ​នេះ អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក អាជ្ញាធរ​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​នានា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ តាមដាន​នូវ​រាល់​ស្ថានភាព​ទឹក នឹង​ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មានទឹក​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ ជាង​នេះ​ទៀត​អាជ្ញាធរ​ស្រុក ត្រូវ​ត្រៀម​គ្រប់​មធ្យោបាយ​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឱ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​បាន​ឡើយ​។ សូម​បងប្អូន​រស់នៅ​តំបន់​ទំនប់​ចាន់​ថ្នាល នៃ​ទ្វារ​ទឹក​រលាំង​ជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន និង​ត្រៀម​បង្ការ​ឲ្យ​បាន​ខ្ពស់​។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា យោង​តាម​ស្ថានភាព​ធាតុអាកាស​នៅ​បន្ត​ធ្លាក់​ភ្លៀង​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស ដោយឡែក​ខេត្តកំពង់ស្ពឺ ក៏​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល​វិ​សម្ពាធ​ទាប​នេះ​ផង​ដែរ​។ ក្នុង​នោះ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ចាន់​ថ្នាល ផ្នែក​ខាងលើ និង​ខាងក្រោម នៃ​ទ្វារ​ទឹក​រលាំង​ជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន និង ត្រៀម​បង្ការ​ឲ្យ​បាន​ខ្ពស់ ដោយ​ជំនន់​ទឹកភ្លៀង​នេះ នឹង​អាច​កើត​មាន​ឡើង​នៅ​តាម​តំបន់​ដូច​ជម្រាប​ជូន​ខាងលើ​។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ស្នើ​ឲ្យ​បងប្អូន រស់នៅ​តំបន់​ទំនប់​ចាន់​ថ្នាល នៃ​ទ្វារ​ទឹក​រលាំង​ជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន និង​ត្រៀម​បង្ការ​ឲ្យ​បាន​ខ្ពស់​។ លោក ញា​ញ់ ជៀប​ហ័​ង ប្រធាន​មន្ទីរ​ធនធានទឹក បាន​ឲ្យ​ដឹង​ថា តំបន់​ខ្លះ​នៃ​ខេត្តកំពង់ស្ពឺ​ចាប់ផ្តើម​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​ហើយ​ក្នុង​នោះ កម្ពស់​ទឹកភ្លៀង មាន​ធ្លាក់​ភ្លៀង​នៅ​គ្រប់​ក្រុង​-​ស្រុក​។

លោក​បន្ត​ថា មក​ទល់​ពេល​នេះ​មាន​ភូមិ​មួយ​របស់​ឃុំ​អម​លាំង ទទួល​រង​នូវ​ការ​លិចលង់់​ដោយ​ទឹកបាន​ហូរ​ឆ្លងកាត់​ផ្លូវ​តែ​មិន​មាន​ស្ថានភាព​អ្វី​ប៉ះពាល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ​។ លោក គាវ លាង​គា អភិបាលស្រុក​ថ្ពង បាន​បញ្ជាក់​ប្រាប់​ថា ដោយសារ​ស្ថានភាព​ទឹក​ជន់​ខ្លាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៧៤​គ្រួសារ​រស់នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​ឃុំ​អម​លាំង ស្រុក​ថ្ពង បាន​រង​នូវ​ការ​ជន់​លិច​ក្នុង​នោះ​១៣​គ្រួសារ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​អស់ហើយ​៕ ដោយ ៖ វង្ស​ សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ