ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​រតន​:​​​លិច​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ ​កម្លាំង​កំពុង​​​សង្គ្រោះ​​ពល​រដ្ឋ​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​អន្តរាគមន៍​របស់​យោធភូមិ​ភាគ​ទី​៥ បាន​និង​កំពុង​មមារញឹក ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​រតន​: ដែល​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​នេះ កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ចំណោម​សង្កាត់​ទាំង​១០ នៅ​ក្នុង​ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បណ្ដោះអាសន្នពី​មន្ត្រី​យោធា​ដែល​កំពុង​ចុះ​អន្តរា​គម​ន៍ជួយ​សង្គ្រោះ​ពលរដ្ឋ…

ខេត្តបាត់ដំបង​ ៖ កម្លាំង​អន្តរាគមន៍​របស់​យោធភូមិ​ភាគ​ទី​៥ បាន​និង​កំពុង​មមារញឹក ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​រតន​: ដែល​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​នេះ កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ចំណោម​សង្កាត់​ទាំង​១០ នៅ​ក្នុង​ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បណ្ដោះអាសន្នពី​មន្ត្រី​យោធា​ដែល​កំពុង​ចុះ​អន្តរា​គម​ន៍ជួយ​សង្គ្រោះ​ពលរដ្ឋ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា​។

មន្ត្រី​យោធភូមិ​ភាគ​ទី​៥បាន​និយាយ​ថា នៅ​ព្រឹក​នេះ (១២ ១០ ២០) ទឹកជំនន់​ដែល​បែក​ចេញពី​ដងស្ទឹង​សង្កែ បាន​វាយប្រហារ​ទៅ​លើ​ភូមិ​ចំនួន​០៣ នៅ​ក្នុង​សង្កាត់​រតន​: បណ្ដាល​​ឲ្យ​លិចលង់​ធ្ង​នក​ជាងគេ​។ ប្រភព​យោធា​បាន​បន្ត​ទៀត​ថា ភូមិ​ទាំង​០៣ ដែល​ប្រឈម​នឹង​ការ​លិចលង់​ធ្ងន់ធ្ងរ​នោះ មាន​ភូមិ​សូ​ភី​១ ភូមិ​សូ​ភី​២ និង ភូមិ​សូ​ភី​៣ សង្កាត់​រតន​: ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​កន្លែង​ខ្លះ​នៃ​ភូមិ​ទាំង​០៣​នេះ ទឹកបាន​ឡើង​ដល់​កំពស់​ចន្លោះ​ពី​១,២​ម៉ ទៅ១,៥​ម៉ ដែល​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​រង​គ្រោះ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​។ ស្ថានភាព​ទឹកជំនន់​យ៉ា​ហក់​នេះ ចាំបាច់​ត្រូវ​តែ​ជួយ​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅ​ឋាន រួម​ទាំង​ទ្រព្យសម្បត្តិ​នានា​ផង​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​នេះ​ ស្ថានភាព​ទឹកស្ទឹង​សង្កែ ហាក់​នៅ​កំពស់​ស្ថេ​រ​ជាង​១៤​ម៉​ដដែល ដែល​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង កំពស់​ទឹក​នៅ​ក្នុង​ស្ទឹង​សង្កែ នៅ​កន្លែង​ខ្លះ​នា​ពេល​នេះ ហាក់​មានកំ​ពស់​ខ្ពស់​ជាង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង ធ្វើ​ឱ្យ​ទឹក​ហូរ​បែកចេញ​តាម​ប្រព័ន្ធ​មួយ​ចំនួន​ចូល​តាម​ភូមិ​នានា​ដែល​ទាម​ជាង​ស្ទឹង ទើប​បណ្ដា​ឱ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​នានា​រង​គ្រោះ​ធ្ងន់ធ្ងរ​បែប​នេះ​។ ជា​ពិសេស​នៅ​សង្កាត់​រតន​: តែ​ម្ដង ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង បែក​ចេញពី​ស្ទឹង​ចាស់ដៃ​ជាងគេ​។

ប៉ុន្តែ​ពេល​នេះ គេ​ឃើញ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ រាប់​សិប​នាក់​ភ្ជាប់​ទៅ​ជាមួយ​នូវ​ឧ​បករ​ណ៏​សង្គ្រោះ និង មាន​ទាំង​កាណូត​ជា​ច្រើន​គ្រឿង​ផង បាន​ចេញ​ទៅ​អន្តរា​គម​ន៏​ជួយ​សង្គ្រោះ​ពលរដ្ឋ ជួយ​ដឹក​ជញ្ជូន​សម្ភារ​: និងទ្រព្យសម្បត្តិ​ផ្សេង​ៗ ដើម្បី​ជន្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព ខណ​:​នៅ​តាម​បណ្ដា​សង្កាត់​ដទៃ​ទៀត​ក៏​កំពុង​ប្រឈម​នឹង​ការ​លិចលង់​ជា​បណ្ដើរ​ៗ​ដូច​គ្នា​ដែរ​៕

អត្ថបទសរសេរ ដោយ