ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ព្យុះ​ទី​១៥ ទឹក​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពកនឹង​ហក់​ឡើង​អាច​ក្លាយជា​ជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ជូនដំណឹង​នៅ​ល្ងាច ថ្ងៃ​ទី​១១ ខែតុលា​នេះ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លង​មក​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​ឡើង​មួយ​កម្រិត​មក​ហើយ​នោះ និង​គួប​ផ្សំ​នៅ​យប់​ថ្ងៃនេះ ​ព្យុះ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ជូនដំណឹង​នៅ​ល្ងាច ថ្ងៃ​ទី​១១ ខែតុលា​នេះ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លង​មក​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​ឡើង​មួយ​កម្រិត​មក​ហើយ​នោះ និង​គួប​ផ្សំ​នៅ​យប់​ថ្ងៃនេះ ​ព្យុះ​ទី​១៥ ឈ្មោះ លី​ន​ហ្វា (LINFA) បាន និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​តំបន់​ប៉ាក់​សេ​ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​បង្ក​ឲ្យ​ ៖

​១- ទឹក​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់ ។
ទី​២- រីឯ​ទឹកទន្លេ​មេគង្គ នៅ​ស្ទឹង​ត្រែង ក្រចេះ និង​កំពង់ចាម នឹង​ហក់​ឡើង​បន្តិច តែ​ការ​ហក់​ឡើង​នេះ ស្ថិត​នៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើតឡើង​ជាយថាហេតុ ។

ជាមួយ​គ្នា​នេះ ចំពោះ​បណ្តា​ខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវ​មាន​វិធានការ​ក្នុង​ការ​បើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាង​ទឹក​នានា និង​តំបន់​ទំនាប ។

សូម​បញ្ជាក់ ៖ ក្រសួងធនធានទឹក ចេញព្រមានថា ទឹក​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក នឹង​ហក់​ឡើង​ដែល​អាច​ក្លាយជា​ជំនន់ ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ព្យុះ​ទី​១៥ ឈ្មោះ លី​ន​ហ្វា ហេតុនេះ​ហើយ​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ៕