ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​លេបថ្នាំ​ល្វីង​បាន​ដោយ​ជោគជ័យ

8 ឆ្នាំ មុន

ពុំ​មាន​មនុស្ស​ណា​ម្នាក់​ចូល​ចិត្ត​លេបថ្នាំ​ឡើយ​ហើយ​បើ​រស់ជាតិ​វា​ល្វីង​ទៀត​នោះ​គឺ​កាន់តែ​ជំរុញ​ឱ្យ​មានការ​ស្អប់​ថ្នាំ​កាន់តែ​ខ្លាំង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការ​លេបថ្នាំ​ក៏​ពុំ​អាច​ចៀស​ផុត​បាន​

ពុំ​មាន​មនុស្ស​ណា​ម្នាក់​ចូល​ចិត្ត​លេបថ្នាំ​ឡើយ​ហើយ​បើ​រស់ជាតិ​វា​ល្វីង​ទៀត​នោះ​គឺ​កាន់តែ​ជំរុញ​ឱ្យ​មានការ​ស្អប់​ថ្នាំ​កាន់តែ​ខ្លាំង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការ​លេបថ្នាំ​ក៏​ពុំ​អាច​ចៀស​ផុត​បាន​ឡើយ​ប្រសិនបើជា​អ្នកមាន​ជំងឺ​មក​យាយី ។ ដូច្នេះ​កោះសន្ដិភាព​សូម​ណែនាំ​ពី​វិធី​ស្រួល​លេបថ្នាំ​ល្វីង​តទៅ ៖

ក​-​ការ​លេប​ជាមួយ​ចាហួយ​ឬ​ទឹកឃ្មុំ
ប្រសិនបើជា​ការ​ប្រើ​ឱសថ​បញ្ជាក់​ថា​អាច​លេប​វា​ជាមួយ​អាហារ​បាន​នោះ​អ្នក​ធ្វើ​ឱ្យ​ស្រាល​រសជាតិ​ល្វីង​ដោយ​ការ​កិន​ថ្នាំ​ដាក់​ទៅ​ក្នុង​ពែង​ចា​ហ៊ួ​យ​ឬ​ទឹកឃ្មុំ​ជា​ការ​ស្រេច ។  រសជាតិ​ផ្អែម​របស់​អាហារ​នឹង​ជួយ​បំបែក​ជាតិ​ល្វីង​របស់​ថ្នាំ​គ្រាប់​នោះ​បាន​មួយ​ចំណែក​ធំ ។

ខ​-​ការ​លេប​ជាមួយ​ទឹកដោះគោ ឬ​ទឹកក្រូច
-​លេបថ្នាំ​មួយ​ដង​ជាមួយនឹង​ទឹកដោះ​គោមួយ​កែវ​នោះ​វា​នឹង​អាច​កាត់​បន្ថយ​ឬ​បំបែក​ជាតិ​ល្វីង​របស់​ថ្នាំ​បាន​យ៉ាងច្រើន ។

-​ព្យាយាម​ញ៉ាំ​និង​បៀមទឹក​ក្រូច​បន្តិច​ក្នុង​មាត់​មុន​នឹង​អ្នក​លេបថ្នាំ ធ្វើ​បែប​នេះ​គួរតែ​អាច​ធ្វើ​ឱ្យ​ថ្នាំ​មាន​រសជាតិ​ល្វីង​កាន់តែ​តិច ។ ត្រូវ​ប្រុង​ប្រយ័ត្ន​និង​ដឹង​ថា​មាន​ថ្នាំ​ខ្លះ​មិន​អាច​លេប​ជាមួយ​ទឹកក្រូច​បាន​ឡើយ​ឧទាហរណ៍(​ទឹក​ក្រូចថ្លុង​) ។ ដូច្នេះ​លោក​អ្នក​គួរ​ពិគ្រោះយោបល់​ជាមួយ​ឱសថការី​-​ការិនី មុន​នឹង​ប្រើប្រាស់​វិធី​នេះ ។

គ​-​ការ​ជួយ​លក្ខណៈ​ទូទៅ
-​ព្យាយាម​បិទ​ច្រមុះ​អ្នក​នៅ​ពេល​លេបថ្នាំ​ចូល ។ ព្រោះ​ក្រពេញ​នៃ​ឃានវិញ្ញាណ​របស់​អ្នក​និង​រសជាតិ​ដែល​ពន្លក​ចេញ​នោះ​(​ល្វីង​)​នឹង​ធ្វើការ​ជាមួយ​គ្នា​ដូច្នេះ​ការ​អនុវត្ត​បែប​នេះ​នឹង​ជួយ​ដល់​ការ​បិទ​បាំង​រសជាតិ​ថ្នាំ​ដែល​អ្នក​ទទួលទាន​នោះ​មិន​ខាន ។

-​ព្យាយាម​ដាក់​គ្រាប់​ថ្នាំ ថ្នាំ​រាវ ឬ​ជាតិ​អន្ធិល​ៗ​ឱ្យ​ចូល​ជ្រៅ​ពី​ក្នុង​មាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ចៀសវាង​ដាក់​លើ​អណ្ដាត​ហើយ​លេប ។ ប្រសិនបើ​អ្នក​ដាក់​វា​ចូល​មាត់​មិន​ប៉ះ​នឹង​ចុង​អណ្ដាត​នោះ​វា​នឹង​មិន​មាន​រសជាតិ​អ្វី​ឡើយ ។

-​សម្អាត​ឬ​ដុសធ្មេញ​អ្នក​បន្ទាប់​ពី​លេបថ្នាំ​រួច ។
-​លេប​វា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ចៀសវាង​ការ​ឈ្លក់​ឬ​ស្លាក់​ថ្នាំ ។
-​ប្រសិនជា​អ្នក​ពុំ​បាន​អនុវត្ត​តាម​ចំណុច​ទាំង​អម្បាល​មា​ណ​នេះ​ទេ​ចូរ​តាំងចិត្ត​ឱ្យ​ក្លាហាន​និង​រីករាយ​ហើយ​លេប​វា​ចូល​ភ្លាម​ជា​ការ​ស្រេច ។

*​ចំណាំ
-​មិន​ត្រូវ​លេបថ្នាំ​ដែល​ពុំ​មាន​វេជ្ជបញ្ជា​ឡើយ​។
-​ប្រសិនជា​អ្នក​ចង់​ប្រើ​វិធីសាស្ត្រ​ខាងលើ​នេះ​ត្រូវ​សួរ​យោបល់​ពី​វេជ្ជបណ្ឌិត​ជា​មុន​សិន ៕