ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ​! ករណី​​សម្លា.ប់​មិត្តភក្តិខ្លួន​នៅ​ស្រុក​កោះធំ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេតអស់​រយៈ​ពេល​ជាង​៨​ខែ​មក ឃាតករ​ដែល​បោក​ក្បាល​សម្លាប់​មិត្តភក្តិ​ខ្លួន ដោយសារ​ការ​ជក់​គ្រឿងញៀន​នៅ​ស្រុក​កោះធំនោះ ត្រូវ​បាន​ចាប់ខ្លួន​​ហើយរបស់​​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ និង​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ…

ខេត្តកណ្ដាល ​៖ ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេតអស់​រយៈ​ពេល​ជាង​៨​ខែ​មក ឃាតករ​ដែល​បោក​ក្បាល​សម្លាប់​មិត្តភក្តិ​ខ្លួន ដោយសារ​ការ​ជក់​គ្រឿងញៀន​នៅ​ស្រុក​កោះធំនោះ ត្រូវ​បាន​ចាប់ខ្លួន​​ហើយរបស់​​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ និង​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ។

ជនសង្ស័យ​ដែល​សម្លាប់​យុវជន​ម្នាក់​កាលពី​៨​ខែ​មុន​ធ្វើការ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ ​តុលា​នៅ​ចំណុច​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​ដែល​ខ្លួន​បាន​សម្លាប់ នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​ករណី​នេះ បាន​កើតឡើង​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ទំនប់​ទទឹងថ្ងៃ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។

មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចាប់​ខ្លួន​បាន​ឈ្មោះ វិច ឆៃ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផ​ន សុខ​ខន (​ហៅ
អឹ​ប​) ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។

ប្រភព​ដដែល​បន្ត​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​នេះ កាលពី​កំឡុង​ខែ​ឆ្នាំ​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​បាត់​ជន​រង​គ្រោះ ដោយ​ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ស្វែងរក​។

បន្ទាប់​ពី​បាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច កម្លាំង​នគរបាល​ស្រុក​កោះធំ រាយការណ៍​បន្ត​ទៅ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល រួច​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត អស់​រយះ​ពេល​ជាង​៨​ខែ ជា​លទ្ធផល​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម រួច​កំណត់​មុខសញ្ញា​ជន​ដៃដល់​ជា​ឃាតករ​ព្យាយាម​ទៅ​រស់នៅ​ខេត្តតាកែវ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រួម​ទាំង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ និង​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន​សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ និង​លោក ទិន សុចិ​ត្រា ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តខេត្តកណ្ដាល ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​បាន​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​.​រួប​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ហើយ​យក​ជនសង្ស័យ​នោះ​មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​ដែល​ខ្លួន​បាន​សម្លាប់​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន សុខ​ខន (​ហៅ អឹ​ប​) ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល និង​បាន​អូស​យកសាកសព ទៅ​កប់​ចោល នៅ​ក្នុង​ចម្ការ ស្វាយ ត្រង់​ព្រំប្រទល់​ដី​របស់​ឈ្មោះ សល់ និង​ឈ្មោះ ប្រុស ស្ថិត​នៅ​ខាងកើត​ទំនប់​ទទឹងថ្ងៃ រំលង​០៣ក្បាល​ដី ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ប្រាកដ​មែន ។

ការ​សម្លាប់​ទៅ​លើ​ឈ្មោះ ផ​ន សុខ​ខន នោះ​គឺ មិត្តភក្តិ​ខ្លួន​ឈ្មោះ ដូ​យ ផៃ (​ហៅ​និល​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​សម្លាប់​នៅ​ពេល​ដែល​ពួក​គេ​ទាំង​០៣​នាក់ កំពុង​ជក់​គ្រឿងញៀន​ជាមួយ​គ្នា ដោយ​កាលនោះ​គឺ​ឈ្មោះ ដូ​យ ផៃ បាន​ខឹង​ទៅ​លើ ផ​ន សុខ​ខន ថា បឺត​ជក់​យូរ​ជាងគេ រួច​ក៏​បាន​ចាប់​សក់​ក្បាល​បោក ទៅ​ក្រោយ​បុក​ទៅ​និង​គល់​ស្វាយ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

បច្ចុប្បន្ន​ ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

អត្ថបទសរសេរ ដោយ