ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​​11​ខ្សែ​ស្ថាបនា​បាន​14​% ​ដោយ​ចំណាយ​​ថវិកា​សន្សំ​របស់​រាជ​រដ្ឋា​ភិបាល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទន្ទឹម​នឹង​ខេត្ត​ព្រះ​សីហ​នុកំពុង​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​ពី​រាជរដ្ឋាភិបាល​ទម្លាក់​កញ្ចប់ថវិកា​យ៉ាងច្រើន ក្នុង​ការ​ស្ថាបនា​ផ្លូវ​ចំនួន​៣៤​ខ្សែ ដោយ​ចាក់​បេតុង​និង​ប្រព័ន្ធ​លូ​បាន​មួយ​រយ​ភាគរយ​ហើយ​នោះ សម្រាប់​ជំហាន​បន្ត​គឺ​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​តាម​សួនច្បារ ដាំ​ដើមឈើ ក្រាល​ថ្ម​ក្រា​នី​ត ចាក់​ក្រាល​កៅស៊ូ…

ខេត្ត​ព្រះ​សីហ​នុ ៖ ទន្ទឹម​នឹង​ខេត្ត​ព្រះ​សីហ​នុកំពុង​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​ពី​រាជរដ្ឋាភិបាល​ទម្លាក់​កញ្ចប់ថវិកា​យ៉ាងច្រើន ក្នុង​ការ​ស្ថាបនា​ផ្លូវ​ចំនួន​៣៤​ខ្សែ ដោយ​ចាក់​បេតុង​និង​ប្រព័ន្ធ​លូ​បាន​មួយ​រយ​ភាគរយ​ហើយ​នោះ សម្រាប់​ជំហាន​បន្ត​គឺ​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​តាម​សួនច្បារ ដាំ​ដើមឈើ ក្រាល​ថ្ម​ក្រា​នី​ត ចាក់​ក្រាល​កៅស៊ូ គូស​គំនូស​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត ។

ក្រៅពី​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ លោក បូ​រី វង្សសា​និត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូនខេត្ត បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ក៏​បាន​ទម្លាក់កញ្ចប់​ថវិកា​ប្រមាណ​១០០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ក ក្នុង​ការ​ស្ថាបនា​ផ្លូវ​ចំនួន​១១​ខ្សែ​បន្ថែម​ទៀត ដែល​ចាប់ពី​ចុងខែ​មិថុនា ឆ្នាំ​២០២០ មក​ដល់​ពេល​នេះ​គឺ​បាន​ប្រមាណ​១៤​ភាគរយ​ហើយ ។

ការ​ស្ថាបនា​ផ្លូវ​នេះ​រួម​មាន​ផ្លូវ​សម្ដេចព្រះសង្ឃរាជ ទេព វង្ស ដែល​មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ការ​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៤ ដោយ​ក្រុម​កង​វិស្វកម្ម​ខេត្តសៀមរាប និង​ផ្លូវ​នៅ​ក្នុង​ក្រុង​៧​ខ្សែ ស្ថាបនា​ដោយ​កង​វិស្វកម្ម​ក្រសួងការពារជាតិ និង​២​ខ្សែ​ទៀត​ស្ថាបនា​ដោយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ។

សមិទ្ធផល​ទាំង​អស់នេះ គឺ​ដោយ​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត ក្នុង​ការ​រៀបចំ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សូន​ច្បារ អនាម័យ​បរិស្ថាន ក៏​ដូច​ជា​តំបន់​ទេសចរណ៍​នានា ធ្វើ​យ៉ាងណា​ក្នុង​គោលបំណង​រួម​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ