ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​គ្មាន​ពិធី​អ៊ុំ​ទូក​នៅ​ភ្នំពេញ តែ​តាម​មូលដ្ឋាន​រៀបចំ​អ៊ុំ​ទូក និង​អកអំបុក​សំពះ​ព្រះ​ខែ​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ទោះបីជា​ឆ្នាំ​នេះ​មិន​មា ន​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក នៅ​រាជធានី​ភ្នំពេញ​ក្តី ក៏​ប្រជាពលរដ្ឋ​អាច​រៀបចំ​ពិធី​អ៊ុំ​ទូក​នៅ​តាម​មូលដ្ឋាន​បានជា​ធម្មតា ហើយ​ពិធី​អកអំបុក នៅ​ទី​វត្ត​អារាម និង​ផ្ទះ​ធ្វើ​ជា​ធម្មតា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ទោះបីជា​ឆ្នាំ​នេះ​មិន​មា ន​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក នៅ​រាជធានី​ភ្នំពេញ​ក្តី ក៏​ប្រជាពលរដ្ឋ​អាច​រៀបចំ​ពិធី​អ៊ុំ​ទូក​នៅ​តាម​មូលដ្ឋាន​បានជា​ធម្មតា ហើយ​ពិធី​អកអំបុក នៅ​ទី​វត្ត​អារាម និង​ផ្ទះ​ធ្វើ​ជា​ធម្មតា ។

សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០ ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​ន​ស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ថា ទោះបីជា​ឆ្នាំ​នេះ ព្រះរាជា​ពិធីបុណ្យ អ៊ុំ​ទូក​សំពះ​ព្រះ​ខែ​ក្តី ក៏​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​ជា​ច្រើន​ក្នុង​ការ​រៀបចំ​ចាត់តាំង​ពិធី​អ៊ុំ​ទូក នៅ​តាម​បណ្តា​ខេត្ត​បាន ។

សម្រាប់​ការ​រៀបចំ​អ៊ុំ​ទូក​តាម​មូលដ្ឋាន​នេះ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ក្រសួងសុខាភិបាល​គិតគូរ​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ​ព្រោះថា នៅ​ពេល​អ៊ុំ កីឡាករ​នៅ​អង្គុយ​ជិត​គ្នា ឬ​បាន​សេចក្តី​ថា មនុស្ស ប៉ះ​គ្នា ។ បើសិន​ប្រជាពលរដ្ឋ​រៀបចំ​ការ​អ៊ុំ​ទូក តើ​ត្រូវ​មាន​វិធានការ​អ្វីខ្លះ ព្រោះ​យើង​ពិបាក​ហាមឃាត់​ដែរ ដោយពេល​ខ្លះ​គាត់ អូស​ទូក​ចូលរួម​ប្រណាំង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ទោះបីជា​នៅ​រាជធានី​ភ្នំពេញ​មិនមែន​ការ​អ៊ុំ​ទូក​ក្តី ពិ​ធិ​អកអំបុក​សំពះ​ព្រះ​ខែ នៅ​តែ​ធ្វើ​តាម​វត្ត​អារាម តាម​ផ្ទះ​ដដែល ។ ដូច្នេះ​ត្រូវ​តែ​ត្រៀមលក្ខណៈ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នៅ​តាម​មូលដ្ឋាន​ជា​ទម្លាប់​របស់​គាត់ គឺ​ត្រូវ​តែ​អ៊ុំ​ទូក អី​ញ្ចឹ​ង​ត្រូវ​ណែនាំ ដើម្បី​ការពារ ។

សូម​ជម្រាប​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំ​នេះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​នេះ តាម​សំណើ​របស់​លោក គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ។

ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ លោក ប៊ូ ជុំ​សេរី មាន​ប្រសាសន៍​ថា ដើមចម​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដោយសារ​តែ​រដ្ឋាភិបាល​មានការ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​តែ​ព្រះរាជ​ពិធីបុណ្យ​នេះ​នឹង​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង ។

តាម​ប្រតិទិន​បញ្ជាក់​ថា ការ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ និង​ទី​៣១ ខែតុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ កន្លង​មក​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ផ្អាក​ព្រះរាជ​ពិធី​ប្រណាំងទូក​នៅ​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ​ផង​ដែរ ដោយសារ​មូលហេតុ​ផ្សេង​ៗ ដូច​ជា អំឡុង​ពេល​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ យាង​សោយ​ទិវង្គត និង​ពេល​មាន​វិបត្តិ​ទឹកជំនន់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ