ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺដងចុះឡើងៗ! បងថ្លៃ​​ទ្រាំលែង​បាន​​ស្ទុះវាយ​​ប្អូនថ្លៃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​មានករណីជម្លោះ​រវាង​បងថ្លៃ​​និង​​ប្អូនថ្លៃ​ ខណៈ​បងថ្លៃ​មក​ពី​ផឹក​ស្រវឹងស្រា​ជាមួយ​មិត្ត​ភ័ក្ត្រ ហើយ​ដើរ​កាត់មុខ​ផ្ទះ​ លុះ​ឃើញ​ប្អូនថ្លៃ​និយាយឌឺដង​​ផ្លែផ្កា​ជា​ច្រើន​ដង​​ធ្វើ​​ឱ្យ​បុរសជា​បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ប្អូនថ្លៃ​ចំនួន​២ដៃ​ បណ្តាល​ឱ្យ​រង​​របួសធ្ងន់ ចំណែក​ជនសង្ស័យជា​បងថ្លៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​ ហេតុ​ការណ៍​​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦យប់​ថ្ងៃ​ទី​៥…

ខេត្ត​សៀម​រា​ប ៖ ​មានករណីជម្លោះ​រវាង​បងថ្លៃ​​និង​​ប្អូនថ្លៃ​ ខណៈ​បងថ្លៃ​មក​ពី​ផឹក​ស្រវឹងស្រា​ជាមួយ​មិត្ត​ភ័ក្ត្រ ហើយ​ដើរ​កាត់មុខ​ផ្ទះ​ លុះ​ឃើញ​ប្អូនថ្លៃ​និយាយឌឺដង​​ផ្លែផ្កា​ជា​ច្រើន​ដង​​ធ្វើ​​ឱ្យ​បុរសជា​បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ប្អូនថ្លៃ​ចំនួន​២ដៃ​ បណ្តាល​ឱ្យ​រង​​របួសធ្ងន់ ចំណែក​ជនសង្ស័យជា​បងថ្លៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

ហេតុ​ការណ៍​​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦យប់​ថ្ងៃ​ទី​៥ ខែតុលា ​ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ខ្ទីង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េ​ត ស្នងការ​រង​នគរបាល​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊​ត់ ស៊ា​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្អូនថ្លៃ​ ។ ​ចំណែក​ជនសង្ស័យ​ត្រូវជា​បងថ្លៃ ឈ្មោះ ឡិ​ប លឿម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។ អ្នកទាំង​​២​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៣រសៀលថ្ងៃកើតហេតុ​ខាងលើ​ ជនសង្ស័យ​ជា​​បងថ្លៃ​ បាន​មក​ពី​ផឹកស្រា​ លុះ​ពេល​​ដើរមក​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ជា​ប្អូនថ្លៃ​ ហើយ​ត្រូវ​ប្អូនថ្លៃ​បាន​និយាយ​រករឿង​ឈ្លោះ​ជាមួយ​ខ្លួន ពេល​នោះ​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​ដៃ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ទៅ​​លើ​​ដី​ហូរ​ឈាម​​តាម​មាត់ ​ហើយ​​ត្រូវ​បាន​គេ​បញ្ជូន​មក​មណ្ឌល​សុខភាព​ពាក់​ស្នែង ​ប៉ុន្តែ​ដោយសារ​​ស្ថានភាព​របួសធ្ងន់ធ្ងរ​ពេក ​គ្រូពេទ្យ​ក៏​បញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​​ខាងលើនេះ​ភ្លាម កម្លាំង​​សមត្ថកិច្ច​​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​​ធ្វើ​ការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ដូច​បាន​រៀបរាប់​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​ ។ ​ដោយឡែក​​កម្លាំង​​សមត្ថកិច្ច​​ក៏​បាន​ធ្វើតេស្ត​ជនសង្ស័យ​ដើម្បី​រក​សារធាតុ​ញៀន​ផង​ដែរ ​ជា​លទ្ធផល​​គឺ​អវិជ្ជមាន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គរធំ រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​បន្ត និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​តុលាការខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ