ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល បុក​ម៉ូតូ​មួយ​គ្រឿង​របួសធ្ងន់​ស្រាល​៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ប្រមាណ​ជា​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​នារី​៣​នាក់​រង​របួសធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ប្រមាណ​ជា​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​នារី​៣​នាក់​រង​របួសធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​Zoomer-X មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 1R-9995 បើក​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បម្រុង​បត់​ទៅ​កើត​ស្រាប់តែ​មាន​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ខ្មៅ​មួយ​គ្រឿង ដាក់​ឡូ​ហ្គោ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ពាក់​ស្លាក​លេខ នគរបាល 2-1970 បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​វាក់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ខាងលើ​បណ្តាល​ឲ្យ​នារី​៣​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ឃើញ​ថា មាន​អ្នក​រង​របួស​ច្រើន​នាក់​ពេក​ក៏​បាន​ទាក់ទង​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ