ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​បើករថយន្ត​ថយក្រោយ​ចូល​ចំណត​ដោយ​សុវត្ថិភាព

9 ឆ្នាំ មុន

ការ​បើករថយន្ត​ថយក្រោយ​ចូល​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ គឺ​ពុំ​មែន​ជា​កិច្ចការ​ងាយស្រួល​ទ្បើ​យ ម្យ៉ាង​ការ​បំ​លាស់​ទី​ដ៏​លំបាក​បំផុត​គឺជា​ការ​ចត​ក្នុង​កម្រិត​មុំ​ត្រឹមត្រូវ ខណៈ​ពេល​ថយ​រថយន្ត

ការ​បើករថយន្ត​ថយក្រោយ​ចូល​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ គឺ​ពុំ​មែន​ជា​កិច្ចការ​ងាយស្រួល​ទ្បើ​យ ម្យ៉ាង​ការ​បំ​លាស់​ទី​ដ៏​លំបាក​បំផុត​គឺជា​ការ​ចត​ក្នុង​កម្រិត​មុំ​ត្រឹមត្រូវ ខណៈ​ពេល​ថយ​រថយន្ត ដូច្នេះ​រាល់​ការ​ប្រតិបត្តិ​នានា ចាំបាច់​ត្រូវ​មាន​បច្ចេកទេស​បន្តិច​ទើប​ជា​ការ​ប្រសើរ ។

ខាងក្រោម​នេះ​គឺជា​សេចក្តីណែនាំ​អំពី​ការ​បើករថយន្ត​ថយ​ចូល​ចំណត​ឱ្យ​មាន​សុវត្ថិភាព​៖

១-​ស្វែងរក​ចំណុច​បើកផ្លូវ​នៃ​មុំ​ចត ខណៈ​ពេល​បើក​ថយក្រោយ ។ បើក​យឺត​ៗ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ត្រូវ​ចត​នោះ និង​ប្រកាន់​យក​ឱ្យ​កៀក​ចិញ្ចើម​ផ្លូវ​ខាងស្តាំ អម​ជាមួយ​ដោយ​ការ​បើកភ្លើង​ស៊ី​ញ៉ូ​បង្ហាញ​ពី​បំណង​នៃ​ការ​ចូល​ចត​របស់​អ្នក ។ ត្រូវ​ច្បាស់​ថា មាន​នរណា​ម្នាក់​នៅ​ពីក្រោយ​រថយន្ត​អ្នក ដើម្បី​ផ្តល់​ដំណឹង​ពី​បំណង​របស់​អ្នក​ក្នុង​ការ​ថយ​រថយន្ត​ចូល​ចត ។ មុន​នឹង​បំ​លាស់​ទី​រថយន្ត​ថយ​ចូរ​ក្រ​ទ្បេ​ក​មើលទៅ​លើ​កញ្ចក់​មើល​ក្រោយ និង​ចំហៀង ហើយ​សង្កេត​មើល​ជុំវិញ ដើម្បី​ឱ្យ​ច្បាស់​ថា ស្ថានភាព​ចរាចរណ៍​នៅ​ខាងក្រោយ​រថយន្ត​អ្នក​ស្រ​ទ្បះ​ល្អ ។

២-​ចាប់ផ្តើម​ថយ​រថយន្ត​ឱ្យ​ត្រង់​នៅ​គ្រានោះ​យក​ចង្កូត​យ៉ាងណា​ឱ្យ​កង់​ក្រោយ​ចូល​ទៅ​កៀក​បំផុត​នឹង​ខ្សែបន្ទាត់​ចំណត ហើយ​ចាប់ផ្តើម​លៃលក​មុំ​ថយ​ក្នុង​កម្រិត​៤៥​ដឺ​ក្រេ ។ ហើយ​យក​ចង្កូត​បញ្ច្រាស់​ពី​ទិស​ដៅ​ដែល​អ្នក​កំពុង​ព្យាយាម​បត់​ឆ្ពោះទៅ ។ យក​ចង្កូត​មក​ឆ្វេង​ក្នុង​មុំ​ត្រឹមត្រូវ​មួយ​ដោយ​ប្រកាន់​យក​ផ្នែក​ខាងស្តាំ ។ ប្រសិនជា​អ្នក​ចត​លើ​ដងផ្លូវ​មួយ​ហើយ​ចត​លើ​ផ្នែក​ខាងស្តាំ គឺ​បង្វិល​ចង្កូត​មក​ស្តាំ​ដើម្បី​បត់​ឆ្វេង ។ តម​ក​ទៀត​បន្ត​ថយក្រោយ​រហូត​សុវត្ថិភាព​ក្នុង​ចំណុច​ឬ​កន្លែង​ចត​នោះ ។

៣-​ត្រូវ​មាន​ទំនុកចិត្ត​ក្នុង​សមត្ថភាព​ចត​របស់​អ្នក ។ មនុស្ស​ភាគច្រើន​តែង​ធ្វើ​ឱ្យ​មាន​កំហុសឆ្គង​នៅ​ក្នុង​ការ​បើក​ថយក្រោយ​ចូល​មុំ​ចត​ទូទៅ ពីព្រោះ​វា​មានការ​លំបាក ។ ការ​បើក​ថយក្រោយ​ចូល​ចត​តាម​ប្លង់​មុំ​ដែល​គេ​ទុក​ឱ្យ​នោះ ជាក់ស្តែង​អាច​ងាយស្រួល​ជាង​ការ​ចត​ស្រប​ទិស​ដៅ​គ្នា​ទៅ​ទៀត​ទៅ​តាម​បច្ចេកទេស​នៃ​ការ​ចត​នៅ​តំបន់​ទីក្រុង ឬ​តំបន់​ពុំ​សូវ​មាន​ចរាចរណ៍​មមាញឹក ។ ជាង​នេះ​ទៅ​ទៀត ការ​បើក​ថយក្រោយ​ចូល​ចត​បែប​នេះ ក៏​តម្រូវ​ឱ្យ​មានការ​យក​ចង្កូត​ត្រឹមតែ​មួយ​ផ្លូវ​ប៉ុណ្ណោះ ខណៈ​ការ​ចត​នៅ​ទីតាំង​ស្របគ្នា​វិញ តម្រូវ​ឱ្យ​មានការ​ប្រើ​បច្ចេកទេស​ថយក្រោយ​២​ដំណាក់កាល ។