ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទៅ​ពិនិត្យ​​ផ្ទាល់នៅទីតាំង​ដី​ព្រៃ​មួយ​​កន្លែងដែល​ត្រូវ​គេ​ឈូស​យក​រាប់​រយ​​ហិ​កតា

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីបំផុត​ គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ហ៊ូ សា​គុណ និង​លោកហុង វិ​ណុ​ល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដី​ព្រៃ​មួយ​កន្លែង…

ខេត្តមណ្ឌលគិរី ៖ ទីបំផុត​ គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ហ៊ូ សា​គុណ និង​លោកហុង វិ​ណុ​ល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដី​ព្រៃ​មួយ​កន្លែង ដែល​ត្រូវ​គេ​
ឈូសឆាយ​រាប់រយ​ហិក​តា នៅ​ចំណុចភ្នំ​ក្បាល​ខ្មោច ជិត​ព្រំដែន​កម្ពុជា​-​វៀតណាមស្ថិត ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ក្រោយ​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន​ដាក់​ព​ន្ឋ​នាគារ ដែល​ជាប់​ពាក់​ព័​ន្ឋ​ករណី​រុន​រាន​ដី​ព្រៃ​យក​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​១០០​នាក់ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​ប្រើប្រាស់​រថយន្ត​រាប់​សិប​គ្រឿង ចុះ​ទៅ​កន្លែង​កើត​មាន​ករណី​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ដ៏​ធំ​សម្បើម​។​ប៉ុន្តែ​ជា​ការ​សោកស្តាយ​អ្នកកាសែត​មិន​អាច​ទទួល​ព័ត៌មាន​លម្អិត​ក្នុង​ប្រតិបត្តិការ​នេះ​ទេ ដ្បិត​ត្រូវ​សមត្ថកិច្ច​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ចូល​ទៅ​ទីតាំង​នោះ​ឡើយ​។

បើ​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ក្រៅផ្លូវការ​ថា ទីតាំង​ដី​ខាងលើ​នោះ ម្ចាស់​ដី​ដែល​ប្រើ​គ្រឿងចក្រ​ធុន​ធំ​វាយ​ព្រៃ​យក​ដី​​ ​តាម​ខ្សែបន្ទាត់​ព្រំដែន សុ​ទ្ធ​តែ​មាន​បុណ្យ​សក្តិ​ធំ​ៗ​ក្នុង​ជួរ​កងកម្លាំង និង​មាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ផង​។​

ប្រភព​បន្ត​ថា ដី​ព្រៃ​ដែល​រង​ការ​ឈូស​ឆាយ​ពី​ជនខិលខូច​នេះ ជា​ដី​ព្រៃស្រោង​មាន​ដើមឈើ​ធំ​ៗ ភ្នំ​ជាប់​គ្នា​រដឹក​ទេសភាព​ស្អាត​ពេក​ក្រៃ មាន​សត្វព្រៃ​ស្រែកយំ​ទ្រហឹង ពិតជា​អាសូរ​ខ្លាំង​ណាស់​។

គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ កញ្ញា ២០២០ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ ប្រតិបត្តិការ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ដែល​ចុះ​ស្រាវជ្រាវ បទល្មើស​ធនធានធម្មជាតិ នៅ​ចំនុច​ភ្នំ​ក្បាល​ខ្មោច​នោះ​បាន​ទេ​។ ជុំវិញ​បញ្ហា​ដីធ្លី​ដូច​ករណី​ខាងលើ​នេះ​ដែរ ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​មាន​រលក​កម្តៅ​ជា​ខ្លាំង​ក្នុង​ជួរ​មន្ត្រីរាជការ​ខេត្ត ដោយ​មាន​មន្ត្រី​ខ្លះ​ត្រូវ​ជាប់​ពាក្យបណ្តឹង​នៅ​តុលាការ មន្ត្រី​ខ្លះ​ត្រូវ​អស់តំណែង ខ្លះ​ទៀត​ជាប់ គុក​​ ព្រោះតែ​លោភលន់​យក​ដី​ព្រៃ​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ