ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ាង ស៊ី​ណេ​ត ដឹកនាំ​មន្ត្រី​ព្រមទាំង​អាជីវករ ចូលរួម​សម្អាត​មាត់សមុទ្រ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ចន្ទ​ទី ១១​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី ២៨…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ចន្ទ​ទី ១១​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទេសចរណ៍​និង​ការ​អភិវឌ្ឍ​ជនបទ​»​។ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​នៃ​គណៈ​អភិបាលរង​ខេត្ត​សីហ​នុ បាន​ឲ្យ​ដឹង​ថា ប្រទេស​ជាតិ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​សុខ​សន្តិភាព និង​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ ជាក់ស្ដែង​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ដែល​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ក៏​ដូច​ជា​តាម​ឆ្នេរសមុទ្រ និង​កោះ​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

ក្នុង​នោះ​លោក​បាន​បន្ថែម​ថា សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ដែល​ប្រកប​របរ​នៅ​តាម​ឆ្នេរសមុទ្រ​ចូលរួម​រើស​សំរាម​នៅ​តាម​តំបន់ឆ្នេរ​ព្រមទាំង​អនាម័យ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​សម្រស់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ភាព​ស្រស់​ស្អាត​ព្រមទាំង​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​លេង​ដោយ​ជឿ​ទុកចិត្ត​នឹង​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ផង​ដែរ​។ យ៉ាងណាមិញ លោក​បាន​ប្រាប់​ទៅ​បងប្អូន​ដែល​មក​លេង​កម្សាន្ត​ក៏​ដូច​ជា​របរ​ផ្សេង​ៗ​នៅ​តាម​ឆ្នេរសមុទ្រ​សូមកុំ​មើលងាយ​ទៅ​លើ​សំរាម​តូច ដូច​ជា​គម្រប​កំប៉ុង ឈើ​ចង្កាក់ អំបែង​ដប​។​ល​។

ទាំង​អស់នេះ​សុទ្ធសឹងតែ​ធ្វើ​ឱ្យ​តំបន់ឆ្នេរ​ខ្សាច់​មាន​ភាព​កខ្វក់ និង​បង្ក​គ្រោះថ្នាក់​ដល់​ខ្ញុំ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​ទឹក និង​ឆ្នេរ​ខ្សាច់​ផង​ដែរ​។ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង នៃ​គណៈ​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ទៅ​កាន់​បងប្អូន​ទាំងអស់​ទាំង​ទី​ជិត និង​ទី​ឆ្ងាយ​ចូលរួម​ប្រឆាំង​នឹង​ជំងឺ​កូ​វីត​-១៩ ទាំងអស់​គ្នា ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល ព្រមទាំង​ទឹក​អាកុល និង​រក្សា​គម្លាត​ពី​គ្នា​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​រាជរដ្ឋាភិបាល​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ