ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាម្នាក់បាត់បង់​ជីវិតក្នុងពេល​ដេញចាប់ចោរប្រុស-ស្រីនេះ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គួរ​ឱ្យ​សោកស្ដាយ​ជីវិត​មន្ត្រីយោធា​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ធ្លាក់​ចូលទឹកស្រះ​លង់​ហើយ​ជួយ​មិន​ទាន់ ខណៈ​ព្យាយាម​ជួយ​ដេញ​ចាប់ចោរ​ស្រី​ប្រុស​២​នាក់ ដែល​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​ម៉ូតូ​មួយ​គ្រឿង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា…

ខេត្តកំពង់ឆ្នាំង ៖ គួរ​ឱ្យ​សោកស្ដាយ​ជីវិត​មន្ត្រីយោធា​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ធ្លាក់​ចូលទឹកស្រះ​លង់​ហើយ​ជួយ​មិន​ទាន់ ខណៈ​ព្យាយាម​ជួយ​ដេញ​ចាប់ចោរ​ស្រី​ប្រុស​២​នាក់ ដែល​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​ម៉ូតូ​មួយ​គ្រឿង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ​ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។
ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ចោរ​ស្រី​ប្រុស​ទាំង​២នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ន​ន ស៊ី​ណាត បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ដែលមាន​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​នេះ​ឈ្មោះ សាយ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​យោធានៅ​វរៈ​ទី​៣ កងពលតូច​អន្តរាគមន៍​លេខ​១​លង្វែក មាន​ទីលំនៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សេន ឡឹប ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កញ្ជោ​ង ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច និង​ម្នាក់​ទៀត​ឈ្មោះ សេង ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ។

លោក​អធិការ​បន្ត​ថា មុន​ពេល​កើតហេតុ នៅហាង​លក់​គ្រឿងក្លែម​របស់​ឈ្មោះ ឡាន មាន​ករណី​លួច​កាច់​សោក​យក​ម៉ូតូ​១​គ្រឿង​ជា​របស់​ឈ្មោះ សាំង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ហើយ​ក៏​មានការ​ឆោឡោ​ឡើង ។ ភ្លាម​នោះ លោក​បាន​បញ្ជា​តាម​វិទ្យុទាក់ទង​ដល់​នគរបាល​ប៉ុស្តិ៍​ឲ្យ​សហការ​ជាមួយ​ប្រជា​ការពារ​ដើម្បី​អន្តរាគមន៍​ស្ទាក់​ចាប់​មុខសញ្ញា ។ ជាមួយ​គ្នា
នេះ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សាយ វិសាល ដែលនៅ​ជិត​កន្លែង​កើតហេតុ​បានឃើញ​សកម្មភាពនេះ ក៏​ចូល​រូ​ម​ដេញចាប់​ជនសង្ស័យ​ដែរ ។

លោក​អធិការ​បន្ត​ទៀត​ថា ដោយសារ​មានភ្លៀងរលឹម​ធ្វើ​ឱ្យ​ភាព​ផ្លូវ​រអិល ជនសង្ស័យ​ទាំង​២​នាក់​មិន​អាច​បើក​ម៉ូតូ​លឿន​បាន​ទេ លុះ​ទៅ​ដល់ពាក់​កណ្តាលផ្លូវ​ជួបនឹង​សមត្ថ​កិច្ច​ដែល​កំពុង​ស្ទាក់ចាប់ ជនល្មើស​ក៏​ផ្តួល​ម៉ូតូ​បំណង​រត់គេច​ខ្លួន ប៉ុន្តែត្រូវ​​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ជា​មនុស្ស​ស្រី ចំណែកជនសង្ស័យ​ជា​មនុ​សុ្ស​ប្រុស​បាន​បន្ត​រត់គេច​ខ្លួន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​បន្ត ។

ប៉ុន្តែ​ប្រការ​គួរ​ឱ្យ​សោកស្តាយ ក្នុង​ពេល​ដែលសមត្ថកិច្ច​បន្ត​ដេញ​តាម​ចាប់​ខ្លូ​ន​ជន​ម្នាក់​ទៀតនោះ ស្រាប់តែ​មន្ត្រី​យោធា​ដែល​ចូលរួម​ដេញចាប់ចោរ​នោះ​ដែរ បាន​រអិល​ធ្លាក់​ចូល​ទឹកស្រះ​មានជម្រៅ​ជ្រៅ បណ្តាល​ឱ្យ​លង់​ស្លាប់​តែ​ម្តង​ព្រោះមិន​ចេះ​ហែល​ទឹក ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ដែរ ។

ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​មាន​ម៉ូតូ​១​គ្រឿង និង​ដែក​អក្សរ T សម្រាប់​ធ្វើ​សកម្ម​​ភាព​កាច់​សោក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ។ ដោយឡែក សព​មន្ត្រី​យោធា​ដែល​រង​​គ្រោះ​ក្នុង​ហេតុការណ៍​ជួយ​ដេញចាប់​ចោរលួច​ម៉ូតូ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ