ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃអាទិត្យនេះ Yeti ពីទឹកក្រូចអាយស៍ IZE សុំណាត់ហ្វេនៗមកមើលសិល្បៈស្រុកយើងនៅជីប ម៉ុង ណូរ៉ូ ម៉ល !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ Yeti ដែលគ្រប់គ្នាស្គាល់ថា ជាតុក្កតាតំណាងទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រទឹកក្រូចអាយស៍ IZE និងសិល្បៈខ្មែរទាំងបុរាណ…

រាជធានីភ្នំពេញ ៖ Yeti ដែលគ្រប់គ្នាស្គាល់ថា ជាតុក្កតាតំណាងទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រទឹកក្រូចអាយស៍ IZE និងសិល្បៈខ្មែរទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយនៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

This image has an empty alt attribute; its file name is c5ebcdde6d24b8ca94df9ffd8b46c220-1024x683.jpg

កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញានេះ នឹងមានការចូលរួម សម្តែងពីសិល្បករសម័យគឺ លោក Chen-ចេន និង ក្រុមសិល្បករមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្តែងរបាំគោះអង្រែ និងសមាគមសិល្បៈគោកធ្លកសម្តែងទស្សនីយភាពល្ខោនស្រមោលស្បែកតូចចាប់ពីម៉ោង ៥:០០-៧:៣០នាទីយប់ ។

This image has an empty alt attribute; its file name is 438d56faa22bdcd78d3ebddbe77cb05d-1024x683.jpg

សូមបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេមដើម្បីឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង ១១ថ្ងៃត្រង់តទៅ ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់ ។

This image has an empty alt attribute; its file name is 4eda7507c1914d963e0183f052cba697-1024x683.jpg

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ