ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​ស្រីម្នាក់ទៀតហើយ​ត្រូវ​កោះហៅ​ពាក់ព័ន្ធ​ការ​ស្លា.ប់​តួ​ឯកប្រុស​​​រឿង​ជីវិត​ស្ត្រី​មេផ្ទះ

3 ឆ្នាំ មុន

ឥណ្ឌា ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី CNN នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បានឱ្យ​ដឹង​ថា​ កំពូល​តារា​ស្រី​ប្រចាំ​បូ​លី​វូ​ដ​នាង Deepika Padukone…

ឥណ្ឌា ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី CNN នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បានឱ្យ​ដឹង​ថា​ កំពូល​តារា​ស្រី​ប្រចាំ​បូ​លី​វូ​ដ​នាង Deepika Padukone នឹង​ត្រូវ​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​ប៉ូ​លី​ស​ឥណ្ឌា ដើម្បី​ទទួល​ការ​សាកសួរ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​សំណុំរឿង​ការ​ធ្វើ​អត្តឃាត​របស់​តារា​សម្តែង​លោក Sushant Singh Rajput ។ គួររំលឹកថា កោះហៅ​តារា​ស្រី​៣​រូប​ទៀត ពាក់ព័ន្ធ​ការ​ស្លាប់​តួឯក​ប្រុស​រឿង​ជីវិត​ស្ត្រី​មេផ្ទះ

អគ្គនាយករង​ទីភ្នាក់ងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឥណ្ឌា (NCB) លោក Rakesh Asthana បាន​ប្រាប់​ភ្នាក់ងារ CNN ថា Deepika Padukone ដែល​មាន​វត្តមាន​ក្នុង​ខ្សែភាពយន្ត «XXX: Return of Xander Cage» របស់​កំពូល​តារា​សម្តែង​ហូ​លី​វូ​ដ Vin Diesel នឹង​ត្រូវ​ចូលខ្លួន ដើម្បី​ទទួល​ការ​សាកសួរ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែកញ្ញា ខាង​មុខ​នេះ​។

លោក Asthana មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​អំពី​ដំណើរការ​នៃ​ការ​ចោទសួរ​នោះ​ទេ​។ ប៉ុន្តែ​ទូរទស្សន៍ CNN បាន​ព្យាយាម​ទាក់ទង​ជាមួយ​អ្នកតំណាង​របស់ Deepika ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​។

អតីត​តារា​ម៉ូ​ដែល Deepika Padukone ដែល​មាន​វ័យ ៣៤​ឆ្នាំ បច្ចុប្បន្ន​គឺជា​តារា​សម្តែង​បូ​លី​វូ​ដ​ស្រី​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត នឹង​ត្រូវ​ទទួល​ការ​សាកសួរ​ពី​ទីភ្នាក់ងារ NCB ក្នុង​ដំណើរការ​ស៊ើបអង្កេត​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​វិស័យ​ភាពយន្ត​បូ​លី​វូ​ដ ដែល​កំពុង​ក្លាយជា​រឿងរ៉ាវ​ចម្រុង​ចម្រាស​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ប៉ុន្មាន​ខែ​កន្លង​មកនេះ​។

សូម​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក Sushant Singh Rajput ដោយ​ការ​ធ្វើ​អត្តឃាត​ក្នុងផ្ទះ​របស់​គេ​នៅ​ទីក្រុង​នៅ Mumbai កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា​កន្លង​ទៅ​ ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង​មិត្ត​ស្រី​ជា​តារា​សម្តែង​របស់​គេ​គឺ​នាង Rhea Chakraborty និង​កោះហៅ​មិត្ត​រួម​អាជីព​សម្តែង​ផ្សេង​ទៀត ដើម្បី​ធ្វើការ​សាកសួរ​ដែល​រួម​មាន​នាង Sara Ali Khan, Shraddha Kapoor, Rakul Preet Singh រួម​ជាមួយ​អ្នក​ច្នៃ​ម៉ូ​ដ នាង Simone Khambatta ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ