ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ថៃ ​ជន់​លិច​ផ្ទះ​សម្បែង​​ពលរដ្ឋ​​ខ្មែរ​​អស់​2​ស្រុក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ធ្លាក់​ពី​ថៃ បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​២​ជាប់​ជាយ​ដែន​ជិត​១០០​គ្រួសារ និង​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​១៤​គ្រួសារ ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២០ ទឹកបាន​ស្រក​បន្តិច​ហើយ ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ធ្លាក់​ពី​ថៃ បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​២​ជាប់​ជាយ​ដែន​ជិត​១០០​គ្រួសារ និង​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​១៤​គ្រួសារ ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២០ ទឹកបាន​ស្រក​បន្តិច​ហើយ ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ថា ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ថៃ​បាន​លិច​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦៤​គ្រួសារ ក្នុង​នោះ​មាន​១៤​គ្រួសារ ត្រូវ​ជម្លៀស​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​នៅ​សាលាឃុំ​អូរ​បី​ជាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ទឹកជំនន់​មិន​មែន​ប៉ះពាល់​ត្រឹមតែ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​​ទេ តែ​ក៏​ជន់​លិច​ផលដំណាំ​ផង​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ។ ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​ស្រក​បន្តិច​ហើយ ហើយ​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទៀត​ទេ​ទឹក​អាច​​បន្ត​ស្រក​ទៀត ។ ទោះបីជា​បែប​ណា ទឹក​ដែល​ជន់​លិច​មិន​ទាន់​ប៉ះពាល់​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ធ្ងន់​នៅឡើយ​ទេ គឺ​លិច​តែ​ក្រោមផ្ទះ​និង​ដំណាំ​ប៉ុណ្ណោះ ។

លោក អែម សុខា អភិបាលស្រុក​ម៉ា​ឡៃ​ថ្លែង​ថា នៅ​ស្រុក​ម៉ា​ឡៃ​ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​ប៉ៃលិន​មក បាន​ហូរ​យ៉ាង​គំហុក​តាម​អូរ​ព្រំ​ដែន បណ្តាល​ឱ្យ​លិចលង់​បះ​ពាល់​ផ្ទះ​ពលរដ្ឋ​ជាង​១០​គ្រួសារ​និង​ដំណាំ​មួយ​ចំនួន​រយៈពេល​២​ថ្ងៃ​មក​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​២៤ ខែកញ្ញា ឆ្នាំ​២០២០ ។ ប្រជាពលរដ្ឋ​ដែល​ប៉ះ​បាល់ គឺ​អ្នក​រស់នៅ​តាម​ព្រំដែន ក្នុងភូមិ​សង្កែ ឃុំ​បឹង​បេង ហើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ទឹក​ក៏​កំពុង​ជន់​ឡើង​បន្ថែម​ទៀត ។

លោក​អភិបាលស្រុក​អូរ​ជ្រៅ និង​ស្រុក​ម៉ាឡៃ ថ្លែង​ទៀត​ថា ក្រោយ​ពី​ទឹកជំនន់​បាន​គំរាមកំហែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជាយ​ដែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធានក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ​ស្រុក ក្រុង​ជាប់​ជាយ​ដែន និង​កងកម្លាំង ត្រូវ​ត្រៀម​បម្រុង​សម្រាប់​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ បើសិន​ជា​ទឹកជំនន់​បន្ត​ជន់​ឡើង ដើម្បី​ជម្លៀស​រក​ទីទួល​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ