ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ២រឿងនេះសិនទើប ព្រះកាយច័ន្ទ គិតគូររឿងចូលរោងការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចូល​សិល្បៈ​ច្រើន​ឆ្នាំ​ដែរ តែ​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ ស្រអែម​ស្រស់ ព្រះ​កាយ​ច័ន្ទ ដែល​មានឈ្មោះ​ពិត​ថា រ៉ា សូ​នី​តា…

រាជធានី​ភ្នំពេញ ៖ ចូល​សិល្បៈ​ច្រើន​ឆ្នាំ​ដែរ តែ​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ ស្រអែម​ស្រស់ ព្រះ​កាយ​ច័ន្ទ ដែល​មានឈ្មោះ​ពិត​ថា រ៉ា សូ​នី​តា មិន​ដែល​មាន​ព័ត៌មាន​អា​សូវ​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​បុរស​ណា​ម្នាក់​នៅ​ក្នុង​សិល្បៈ​នោះ​ឡើយ ។

បើ​ទោះបីជា មិន​ដែល​លេចឡើង​នូវ​ទំនាក់ទំនង​ណាមួយ​ក៏​មិន​មាន​ន័យ​ថា តារា​សម្តែង​រាង​ខ្ពស់​ស្រ​ឡេះ​រូប​នេះ គ្មាន​អ្នក​បញ្ចាំចិត្ត​នោះ​ឡើយ ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ នាង​បែរជា​បង្ហើប​ពី​គ្រោងកា​រៀប​ការ​របស់​នាង​នៅ​ច្រើន​ឆ្នាំទៅ​មុខ​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ចន្លោះ​៣១ ឫ​៣២ ឆ្នាំ ដោយពេល​នេះ​ព្រះ​កាយ​ច័ន្ទ ទើបតែ​២៥​ឆ្នាំ​ប៉ុណ្ណោះ ។

យ៉ាងណាមិញ ទំ​រាំ​តែ​រូប​នាង​គិតគូរ​ថា​នឹង​បើក​បង្ហាញ​ទទួលយក​បុរស​ណា​ម្នាក់ ដើម្បី​ដើរ​រស់នៅ​ជាមួយ​គ្នា​នោះ រូប​នាង​ផ្ទាល់​ចង់​ធ្វើ​រឿង​សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជា​មុន​សិន នោះ គឺ សេដ្ឋកិច្ច​គ្រួសារ​រឹង​មាំ និង​ការងារ​នៅ​ក្នុង​សិល្បៈ​របស់​នាង​ក៏​កាន់តែ​ជោគជ័យ​ជាង​មុន ពីព្រោះ​តែ​នា​ពេល​សព្វ​ថ្ងៃនេះ វា​នៅ​មិន​ទាន់​ជា​អ្វី ដែល​នាង​ចង់​នៅឡើយ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ព្រះ​កាយ​ច័ន្ទ​ទទួល​បាន​ប្រជាប្រិយភាព និង​អ្នកគាំទ្រ​ជា​ច្រើន​តាម​រយៈ​សមត្ថភាព​សម្តែង​ជា​តួ​ស្លូត និង​តាម​រយៈ​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​នានា ជា​ពិសេស​នោះ គឺ​ការ​ថត​សម្អាងការ​ជាដើម ៕

កែសម្រួលដោយ