ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម​តែ​មិន​តម្រូវ​ឲ្យ​អនុវត្ត​ទាំងអស់​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ប្រទេស​ប្រកាន់​របប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​អាច​មាន​គោលការណ៍​រួម ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​អនុវត្ត​បាន​ទាំងអស់​គ្នា​នោះ​ទេ ។ លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ប្រទេស​ប្រកាន់​របប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​អាច​មាន​គោលការណ៍​រួម ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​អនុវត្ត​បាន​ទាំងអស់​គ្នា​នោះ​ទេ ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា អបអរសាទរ​ខួប​២៧​ឆ្នាំ នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ក៏​បាន​លើក​៣​ចំណុច​អំពី​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​រយៈពេល​២៧​ឆ្នាំ​នេះ ដោយ​ផ្អែក​លើ​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ខ្មែរ ៖ ១. ក្នុង​រយៈពេល​២៧​ឆ្នាំ​នេះ កម្ពុជា​បាន​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​បែប​ទំនើប​ដែល​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​រួម​មាន​គោលការណ៍​សិទ្ធិ និង​សេរីភាព​គោលការណ៍​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោលការណ៍​បែងចែក​អំណាច និង​គោលការណ៍​នីតិរដ្ឋ ។​ល​។

២. គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​បែប​ទំនើប​ដែល​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទាំង​អស់នេះ ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ភាព​បត់បែន និង​ផ្អែក​លើ​បរិបទ និង​គុណ​តម្លៃ​របស់​ខ្មែរ​ទាំងស្រុង ដែល​រួម​មាន​វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ​សង្គម និង​ផ្នត់គំនិត​ខ្មែរ ដើម្បី​ធានា​បាន​នូវ​សុខ​តុ​ម​កម្ម និង​ប្រយោជន៍​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល ។

៣. ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម តែ​មិន​មាន​ស្តង់ដារ​រួម​ដែល​តម្រូវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ដូច​គ្នា​នោះ​ទេ ពោល គឺ​ការ​អនុវត្ត​ត្រូវ​មាន​ភាព​បត់បែន និង​ប្រែប្រួល​ទៅ​តាម​បរិបទ និង​គុណ​តម្លៃ​នៃ​ប្រទេស និង​តំបន់​នីមួយ​ៗ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជា​ធំ ។

ដូច្នេះ ការ​វាយតម្លៃ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មួយ​ដែល​ប្រកបដោយ​ភាព​សុ​ក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​មិន​លំអៀង​នោះ គឺ​ត្រូវធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​រួម​ផង ព្រមទាំង​បរិបទ និង​គុណ​តម្លៃ​នៃ​ប្រទេស និង​តំបន់​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ