ស្រវឹងស្រា​បើករថយន្ត​ងោក​មួយភាំង រេ​ចង្កូត​បុក​របង​ហ្គា​រ៉ា​សលក់​រថយន្ត


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ទាំង​ខ្លួន​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ងោក​មួយភាំង​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ឡើង​លើ​ខឿន​ទៅ​បុករ​បងសំណាញ់​លួស​ហ្កា​រ៉ា​សលក់​រថយន្ត​មួយ​កន្លែង​បណ្តាល​ឲ្យ​ដួល​រំលំ​សង្កត់​លើ​រថយន្ដ ឡង់​គ្រី​ស័​រ មួយ​គ្រឿង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច​មួយ​កំណាត់​មុខ​។ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទល់មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

យោង​តាម​ប្រភព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​បានឃើញ​រថយន្ត​បង្ក​ម៉ាក ហា​យ​ឡាក់​វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4995 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ដោយ​អ្នកបើកបរ​ស្រវឹង​ទំនងជា​ងងុយគេង ហើយ​ងោក​មួយភាំង​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ប៉ះ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​វៀច​ខូចខាត​ទ្រង់ទ្រាយ​ដើម​តិចតួច ហើយ​រថយន្ត​បង្ក​ក៏​បន្ត​ជ្រុល​ទៅ​មុខ​ទៀត​ទាំង​រថយន្ត​បញ្ច្រាសទិស​ទិស​ដៅ​ចរាចរណ៍​ជ្រុល​ឡើង​លើ​ខឿន​ផ្លូវ​ទៅ​បុក​នឹងរ​បងសំណាញ់​លួស​របស់​ហ្កា​រ៉ា​សលក់​រថយន្ត យីហោ TH AUTO បណ្ដាល​ឲ្យ​ដួល​រំលំ​សង្កាត់​លើ​រថយន្ដ​ដាក់​លក់​មួយ​គ្រឿង​ម៉ាក ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​២០២០ មួយ​គ្រឿង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ តែ​មិន​បណ្ដាល​ឲ្យ​ន​ណារ​ម្នាក់​រង​របួស​ឡើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​។

ចំណែក​អ្នកបើកបរ​រថយន្ដ​បង្ក​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មិន​បាន​បើក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ឡើយ គឺ​រូប​គាត់​ជូន​មិត្តភក្ដិ​មក​ផ្ទះ​នៅ​ជិត​កន្លែង​កើត ហើយ​បើករថយន្ត​ទាំង
បញ្ច្រាសទិស​ដៅ​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ទៅ​បុក​របង​ហ្កា​រ៉ា​សលក់​រថយន្ត​នោះ​តែ​ម្តង​។ ក្រោយ​កើតហេតុ​ភាគី​រថយន្ត​បង្ក និង​ម្ចាស់​រថយន្ត​បាន​ចរចា​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ដោយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​១៥០០​ដុល្លារ​ដើម្បី​ជួសជុល​រថយន្ត និង​របង​ឡើង​វិញ​។

ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ព្រោះ​រថយន្ដ​បង្ក​បើក​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​៕ ដោយ ៖ យឹ​ម ឈឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ