ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​បង្ហាញ​ពី​វិធី​នៃ​ការ​បែងចែក​ចំណូល និង​ទ្រព្យសម្បត្តិ​ដើម្បី​ឱ្យ​គ្រួសារ​ឆាប់​មាន​ជីវភាព​ធូរធា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បែងចែក​ប្រាក់​ចំណូល​និង​ទ្រព្យសម្បត្តិ សម្រាប់​មនុស្ស​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​មានការ​កំណត់​ផ្សេង​គ្នា ហើយ​លទ្ធផល​ក៏​មាន​ភាព​ខុស​គ្នា​ដែរ តាម​រយៈ​ធនធាន និង​ចំណេះដឹង ។ តួយ៉ាង​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​មួយ​រូប​បាន​បង្ហាញ​ពី​វិធី ឬ​រូបមន្ត​នៃ​ការ​បែងចែក​ប្រាក់​ចំណូល…

រាជធានី​ភ្នំពេញ ៖ ការ​បែងចែក​ប្រាក់​ចំណូល​និង​ទ្រព្យសម្បត្តិ សម្រាប់​មនុស្ស​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​មានការ​កំណត់​ផ្សេង​គ្នា ហើយ​លទ្ធផល​ក៏​មាន​ភាព​ខុស​គ្នា​ដែរ តាម​រយៈ​ធនធាន និង​ចំណេះដឹង ។ តួយ៉ាង​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​មួយ​រូប​បាន​បង្ហាញ​ពី​វិធី ឬ​រូបមន្ត​នៃ​ការ​បែងចែក​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ (៤០/៦០ និង ៦០/៤០) ដើម្បី​ឱ្យ​គ្រួសារ​ឆាប់​មាន​ជីវភាព​ធូរធា ។

លោក ង៉ែត​ជូ ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ការ​យល់​ឃើញ ឬ​បទ​ពិសោធន៍​របស់​ខ្លួន​ថា តាម​ការ​យល់​ឃើញ និង​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ខ្ញុំ​យល់​ថា ខាងក្រោម​នេះ​ជា​ការ​ចាត់ចែង​ចំណូល និង​ទ្រព្យសម្បត្តិ​ដែល​មាន​ប្រសិទ្ធិ​ភាព ។ ១-​គោលការណ៍​ចំណូល ៤០/៦០ ៖ សំរាប់​អ្នកធ្វើការ ចំណូល​ប្រចាំខែ​ត្រូវ​ចាត់ទុកជា​គ្រាប់ពូជ និង​គ្រាប់​បាយ យ៉ាងតិច​៤០% នៃ​ចំណូល​ប្រចាំខែ​សំរាប់​គ្រួសារ​ទាំងមូល គួរ​ចាត់ចែង​ជា​គ្រាប់ពូជ ដើម្បី​បង្កើត​ប្រាក់ ឬ​ទ្រព្យ​បន្ថែម​ដូច​ជា ការ​សន្សំ ឬ​សង​កម្ចី​ធនាគារ ដើម្បី​យក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​នានា អចលនទ្រព្យ ឬ​ផ្សារ​ហ៊ុន ដែល​មាន​ផល​ចំណេញ​យ៉ាងតិច​១៥%​ក្នុង​១​ឆ្នាំ ហើយ​ច្រើន​បំផុត​៦០%​នៃ​ចំណូល​ប្រចាំខែ​អាច​ចាត់ទុកជា​គ្រាប់​បាយ សំរាប់​ការ​ចំណាយ​ចាំបាច់​ក្នុង​គ្រួសារ ដូច​ជា​ចំណាយ​លើ​ម្ហូបអាហារ សម្លៀក​បំពាក់ ការ​ធ្វើ​ដំណើរ ការ​ចំណាយ​លើ​សុខភាព ការ​អប់រំ​របស់​កូន​ៗ និង​សង​កម្ចី​បង់​រំលស់​ផ្ទះ​ជាដើម ។ ប៉ុន្តែ​មិន​គួរ​មាន​ចំណាយ​លើ​ការ​បង់​រំលស់​សម្ភារ​ដូច​ជា រថយន្ត ឬ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​នោះ​ទេ ។

លោក​គូសបញ្ជាក់​ថា « ឧទាហរណ៍ បើ​គ្រួសារ​របស់​អ្នកមាន​ចំណូល​១.៥០០​ដុល្លា​អា​មេ​រិ​ក អ្នក​គួរ​ចាត់ចែង​ប្រាក់​យ៉ាងតិច​៦០០​ដុល្លា​អា​មេ​រិ​ក​សំរាប់​ជា​គ្រាប់ពូជ​យក​ទៅ​បង្កើន​ទ្រព្យ​ឬ​ចំណូល​។ រីឯ​ប្រាក់​នៅ​សល់​៩០០​ដុល្លា​អា​មេ​រិ​ក​ទៀត​អាច​ចាត់ចែង​ជា​ចំណាយ​ចាំបាច់ (​ឬ​ហៅ​ថា​ជា​គ្រាប់​បាយ​) សម្រាប់​គ្រួសារ​» ។ ២- គោលការណ៍​ទ្រព្យសម្បត្តិ ៦០/៤០៖​ក្រៅពី​ការ​ខិតខំ​ធ្វើការ​រក​ចំណូល និង​ការ​ចាត់ចែង​ចំណូល​ឱ្យ​មាន​ប្រសិទ្ធិ​ភាព គ្រួសារ​នីមួយ​ៗ​គួរ​មាន​គោលការណ៍​ល្អ​ក្នុង​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​ផង​។ គោលការណ៍​ល្អ​នោះ​គឺ​គួរ​ចាត់ចែង​អោយ​មានទ្រព្យ​សម្បត្តិ​ដែល​នាំ​មក​នូវ​ភាព​រីក​ចំរើន (​ផល​ចំណេញ​តាម​រយៈ​ការ​កើន​តម្លៃ​យ៉ាងតិច​១៥%​ក្នុង​១​ឆ្នាំ​) យ៉ាងតិច​៦០%​នៃ​ចំនួន​ទ្រព្យសម្បត្តិ​សរុប​របស់​គ្រួសារ​។

រីឯ​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​ដែល​មិន​មានការ​កើន​តម្លៃ ដូច​ជា​គ្រឿងអលង្កា ផ្ទះ រថយន្ត និង​សម្ភារ​ដទៃ​ទៀត​គួរ​មាន​តម្លៃ​សរុប​ច្រើន​បំផុត​ត្រឹម​៤០%​នៃ​ទ្រព្យ​សរុប​របស់​គ្រួ​សារបាន​ហើយ ។

តាម​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​រូប​នេះ​« បើ​គ្រួសារ​មួយ​មានទ្រព្យ​សម្បត្តិ​សរុប​១៥​ម៉ឺន​ដុល្លា គ្រួសារ​នោះ​គួរ​មានទ្រព្យ​សម្បត្តិ​ដែល​រីក​ចំរើន​ដូច​ជា​អចលនទ្រព្យ និង​ភាគហ៊ុន​អាជីវកម្ម​យ៉ាងតិច​៩​ម៉ឺន​ដុល្លា ហើយ​មាន​ជា​ទ្រព្យសម្បត្តិ​ដែល​មិន​កើន​តម្លៃ​ដូច​ជា​ផ្ទះ គ្រឿងអលង្កា និង​រថយន្ត​ត្រឹម​តម្លៃ​សរុប​មិន​លើស​ពី​៦​ម៉ឺន​ដុល្លា​នោះ​ទេ​។ យ៉ាងណា​ផ្ទះ​ដែល​គ្រួសារ​ខ្ញុំ​នៅ និង​រថយន្ត​ដែល​គ្រួសារ​ខ្ញុំ​ប្រើ​មាន​តម្លៃ​សរុប​មិន​ដល់​៥%​នៃ​ទ្រព្យសម្បត្តិ​សរុប​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ