ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​កីឡា​ជាង១០០​នៅ​​អង់​គ្លេស​ស្នើ​កញ្ចប់​ថវិកា​បន្ទាន់​មួយ​ពី​នាយក​រដ្ឋមន្ត្រី

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុមចម្រុះ​នៃ​អង្គភាព​កីឡា​ច្រើន​ជាង ១០០ របស់​ចក្រភព​អង់គ្លេស រួម​ទាំង​ក្រប​ខណ្ឌ Premier League និង​សមាគម​កីឡាបាល់ទាត់ (FA)…

អង់គ្លេស ៖ ក្រុមចម្រុះ​នៃ​អង្គភាព​កីឡា​ច្រើន​ជាង ១០០ របស់​ចក្រភព​អង់គ្លេស រួម​ទាំង​ក្រប​ខណ្ឌ Premier League និង​សមាគម​កីឡាបាល់ទាត់ (FA) បាន​ស្នើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson សុំ​កញ្ចប់​ថវិកា​ជា​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​វិបត្តិ​ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស បាន​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ នៅ​ពីក្រោយ​ការ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ដែល​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការងារ​នៅ​ក្នុង​វិស័យ​មួយ​នេះ​។

នៅ​ក្នុង​លិខិត​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​គេហទំព័រ BBC បានឱ្យ​ដឹង​ថា «​យើង​ត្រូវការ​កញ្ចប់​ជំនួយ​ដ៏​ទូលំទូលាយ​មួយ សម្រាប់​វិស័យ​កីឡា និង​ប្រព័ន្ធ​ការងារ​របស់​អង្គភាព​របស់​ពួក​យើង ដើម្បី​ជួយ​ដល់​ការ​ស្តារ​ឡើង​វិញ នៃ​វិបត្តិ​ដែល​កំពុង​មាន​។ ហើយ​ផល​ប៉ះពាល់​នេះ នឹង​នាំ​ឱ្យ​មានការ​បាត់បង់​វិស័យ​កីឡា និង​សកម្មភាព​ជា​ច្រើន​នៃ​វិស័យ​នេះ​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ