នេះជាគន្លឹះសម្រាប់អ្នកមានលុយល្មមៗ តើគួរទិញអ្វីមុនគេ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកមានលុយល្មមៗ ហើយពិតជាចង់រកស៊ីផ្នែកអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ខុនដូរជាដើមមែនទេ? នេះជាការបកស្រាយសម្រាប់បងប្អូន ដែលមិនសូវមានប្រាក់កាក់ហូរហៀរ តែចង់រកស៊ីនោះ។…
រាជធានីភ្នំពេញ ៖ អ្នកមានលុយល្មមៗ ហើយពិតជាចង់រកស៊ីផ្នែកអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ខុនដូរជាដើមមែនទេ? នេះជាការបកស្រាយសម្រាប់បងប្អូន ដែលមិនសូវមានប្រាក់កាក់ហូរហៀរ តែចង់រកស៊ីនោះ។…
រាជធានីភ្នំពេញ ៖ អ្នកមានលុយល្មមៗ ហើយពិតជាចង់រកស៊ីផ្នែកអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ខុនដូរជាដើមមែនទេ? នេះជាការបកស្រាយសម្រាប់បងប្អូន ដែលមិនសូវមានប្រាក់កាក់ហូរហៀរ តែចង់រកស៊ីនោះ។ ហើយខាងក្រោមនេះ ក៏នឹងបកស្រាយអំពីគុណសម្បត្តិ និងគុណវិបត្តិផងដែរ រវាងការទិញដី និងផ្ទះ។
តាមបទពិសោធន៍របស់អ្នកជំនាញម្នាក់ បានលើកឡើងថា តើយើងគូរចាប់ផ្តើមទិញអ្វីមុន ប្រសិនជាយើងចង់ចាប់ផ្តើមធ្វើការរកស៊ីផ្នែកអចលនទ្រព្យនេះ។ លោក គីម ហ៊ាង ជាប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្តេត (Khmer Real Estate Co.,Ltd) បានណែនាំថា មុនធ្វើការប្រកបរបរនេះ ធ្វើយ៉ាងណាទិញឱ្យបានផ្ទះខ្លួនឯងសម្រាប់នៅមួយសិន ចាំបន្តជំហ៊ានទីពីរ។
លោក គីម ហ៊ាង បានបន្តថា «ចង់រកស៊ីពីតូចទៅធំ ចាប់ផ្តើមពីការទិញអចលនទ្រព្យ
មុនដំបូងយើងត្រូវធ្វើយ៉ាងណាទិញផ្ទះឱ្យបាន ១សិន ជាល្វែង ជាខុនដូរ ជាដើមទៅលើការចង់បានរបស់យើង។ បន្ទាប់មកជំហានទីពីរ យើងគួរទិញផ្ទះ១ ទៀត និងជំហ៊ានទីបី គួរតែទិញដី»។
ភាពខុសគ្នារវាងការទិញផ្ទះ និងការទិញដី
១) ទិញផ្ទះសម្រាប់ជួល ៖ គុណសម្បត្តិនៃការទិញផ្ទះ យើងអាចទុកជួលបាន មានន័យថាផ្ទះមួយយើងរស់នៅ ផ្ទះមួយទៀតយើងទិញសម្រាប់ជួលតែម្តង។ ជាធម្មតាផ្ទះយើង ប្រសិនបើផ្ទះនោះមានតំលៃ ២០ម៉ឺន ដូចនេះ យើងអាចជួលបានដល់ទៅ ប្រមាណជា ៦០០ ដុល្លារអាមេរិកក្នុងមួយខែ ហើយបើផ្ទះតំលៃ ១០ ម៉ឺន អាចជួលបាន ៣០០ ដុល្លារអាមេរិក ក្នុងមួយខែ។ ផ្ទះដែលយើងទិញទុកជួល ត្រូវចាំថា ក្នុង ១ ឆ្នាំអាចជួលបានតំលៃ ១០ ទៅ ១៥ ភាគរយនៃតំលៃផ្ទះ១នឹង ដោយសារអ្វីដោយតំលៃផ្ទះកើនឡើងរហូត។
គុណវិបត្តិនៃការលក់ផ្ទះទៅវិញ វានឹងមានការលំបាកត្រង់ថា ពេលដែលយើងលក់ផ្ទះ ប្រសិនជាផ្ទះនោះធ្លាប់ជួលវិញ ប្រាកដណាស់គេមើល និងពិនិត្យគ្រប់បែបយ៉ាងទំរាំតែគេ ហ៊ានសម្រេចចិត្តទិញ។ ម្យ៉ាងវិញទៀតកំណើននៃតំលៃផ្ទះឡើងយឺតជាងដី។ ដោយសារអ្វី ធម្មតាសំណង់ ជាធម្មតា បើប្រើប្រាស់ក៏ដោយមិនប្រើប្រាស់ក៏ដោយ វាតែងតែមិនដូចពេលសាងសង់ហើយថ្មីៗនោះទេ វាតែងតែប្រែរប្រួល ពីមួយឆ្នាំទីមួយឆ្នាំ នេះមិនគិតពីផ្ទះដែលយើងរស់នៅឬជួលផង។
២) ដី ៖ មានសារសំខាន់ម្យាងម្នាក់ ដោយសារផ្ទះអាចទុកជួល រីឯដីពិបាកជួលបន្តិចលើលែងតែដីក្នុងក្រុងតែម្តងទើបអាចជួលបានថ្លៃ ប៉ុន្តែដីងាយស្រួលលក់ជាងផ្ទះ។ ហើយដីអាចកើនតំលៃច្រើនជាងផ្ទះទៀតផង។ ជាទូទៅដីមិនអាចរកចំណូលប្រចាំខែបានទេពីការជួលនោះ នេះជាចំណុចអវិជ្ជមានរបស់ដី ដោយសារជាធម្មតាដីកម្រជួលបានថ្លៃណាស់ លើកលែងតែមានដីក្នុងទីក្រុង ចឹងត្រូវទិញដីនៅជាយក្រុងបាន។
ប៉ុន្តែលក្ខណៈពិសេសរបស់វាគឺ នៅពេលគេមកទិញដីរបស់យើង គេមិនដែលសួរយើងថាដីនេះអាចធ្វើអ្វីបានខ្លះនោះទេ ហើយមិនចាំបាច់តម្រូវលើកត្តាអ្វីច្រើនដូចផ្ទះទេ សំខាន់គេមើលលើទីតាំង ទំហំ ហើយដីនោះស្របច្បាប់អត់ទេ ចឹងពេលគេទិញដី គេមិនដែលដួរឬគិតគូច្រើននោះ គេគិតត្រឹមថាគេមានលុយគ្រប់អត់សម្រាប់ដីនឹង។ ដីគឺជារបរដែលមិនចេះរីងស្ងួតនោះទេ អាចយកទៅធ្វើអ្វីក៏បាន អាចប្រើប្រាស់ច្រើនយ៉ាង ហើយប្រសិនជាយើងមិនទាន់ចង់លក់ក៏អាចធ្វើជាឃ្លាំងសម្រាប់ជួលក៏បាន៕
ចែករំលែកព័តមាននេះ