ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនន់ទឹកភ្លៀងជន់លិចភូមិជា​ច្រើន​ក្នុងខេត្តប៉ៃលិន​ (វីដេអូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​លិចលង់​ដល់​ភូមិ​ជា​ច្រើន ​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ហើយ​អាជ្ញាធរ​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​. ខេត្ត ចុះ​ត្រួតពិនិត្យ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​លិចលង់​ដល់​ភូមិ​ជា​ច្រើន ​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ហើយ​អាជ្ញាធរ​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​. ខេត្ត ចុះ​ត្រួតពិនិត្យ និង​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​បន្ទាន់ ។

​ការ​ចុះ​ត្រួតពិនិត្យ​​ជំនន់ទឹកភ្លៀងជន់លិចភូមិ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ចំនួន​៥ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​ ហុ​ក ​សុផល អភិបាលរង​ខេត្ត បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃមុន រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ បង្ក​ទៅ​ជា​ជំនន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន​៥​ភូមិ ។ លោក​បាន​​បន្ត​​ថា ភូមិ​ដែល​ទទួល​រង​ការ​លិចលង់​មាន​ដូច​​ជា ១-ភូមិ​ទំនប់ លិច​ផ្ទះ​ចំនួន​៤​ខ្នង​ផ្ទះ ២-ភូមិ​កូន​ដំរី​ចំនួន​១៣​ខ្នង​ផ្ទះ ៣-ភូមិ​ផ្ទះស្បូវ​ចំនួន​៣៤​ខ្នង​ផ្ទះ ៤-ភូមិ​ព្រៃ​សន្ទះ​ចំនួន​២១​ខ្នង​ផ្ទះ និង​៥-ភូមិ​អូរ​ដូនតា​លើ លិច​អស់​ចំនួន​៩​ខ្នង ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​លោក​បាន​​បញ្ជាក់​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ទឹកជំនន់​មិន​ទាន់​មានការ​ស្រក​ចុះនៅ​​ឡើយ​ទេ ខណៈ​ទឹកភ្លៀង​ហាក់ដូចជា​ថយ​ចុះ​បន្តិច ហើយ​មនុស្ស​ឬ​សត្វ​ចិញ្ចឹម ក៍​មិន​មានការ​រង​គ្រោះ​បាត់បង់​អាយុជីវិត​នោះ​ដែរ ។ ចំណែកឯ​ដំណាំ​ដាំ​ដុះ​របស់​កសិករ​មិន​ការ​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ តែបើ​បន្ត​លិចលង់​រយៈពេល​យូរ​ទៀត​អាច​នឹង​មានការ​ខូច​ខាត​អស់​ច្រើន​ផង​ដែរ ។

​លោក​អភិបាលរង​ខេត្ត​ក៍បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ ពី​បញ្ហា​ទឹក​ដែល​កំពុង​តែ​ជន់​ខ្លាំង ព្រមទាំង​ចេះ​ការពារ​ខ្លួន​មិន​ឱ្យ​ឆ្លង​ជម្ងឺ​ដ​ង្កា​ត់ ជា​ពិសេស​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់​កុល​​ឱ្យ​​បាន​ញឹកញាប់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ