ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រង​គ្រោះ​ផ្ញើ​សារ​ចាក់​ដោត​ទៅ​សង្សា​ក្រោយ​រង​អំពើ​ហិ.ង្សា ខណៈ​មាន​ប្រតិកម្ម​ពី​មហាជន​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​មហាជន​ជា​ច្រើន​រួម​ទាំង​មន្ត្រីរាជការ​ស្ត្រី​ជាន់ខ្ពស់​ផង ក៏​មាន​ប្រតិកម្ម​ជុំវិញរឿងរ៉ាវ​អំពើ​ហិង្សា​លើ​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​មួយ​រូប នៅ​សង្កាត់​ភ្នំពេញ​ថ្មី រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ផង​នោះ ស្រាប់តែ​នារី​រូប​ស្រស់​ដែល​ជា​ជន​រង​គ្រោះ​ក៏​បាន​បង្ហោះ​សារ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ថា មិន​អាច​លើកលែង​បាន​ចំពោះ​បុរស​មួយ​រូប​ដែល​វាយដំ​រាង​កាយ​នាង​យ៉ាង​ដូច្នេះ​ដែរ ។ នារី​រង​គ្រោះ​ដែល​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​មហាជន​ជា​ច្រើន​រួម​ទាំង​មន្ត្រីរាជការ​ស្ត្រី​ជាន់ខ្ពស់​ផង ក៏​មាន​ប្រតិកម្ម​ជុំវិញរឿងរ៉ាវ​អំពើ​ហិង្សា​លើ​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​មួយ​រូប នៅ​សង្កាត់​ភ្នំពេញ​ថ្មី រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ផង​នោះ ស្រាប់តែ​នារី​រូប​ស្រស់​ដែល​ជា​ជន​រង​គ្រោះ​ក៏​បាន​បង្ហោះ​សារ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ថា មិន​អាច​លើកលែង​បាន​ចំពោះ​បុរស​មួយ​រូប​ដែល​វាយដំ​រាង​កាយ​នាង​យ៉ាង​ដូច្នេះ​ដែរ ។

នារី​រង​គ្រោះ​ដែល​មានឈ្មោះ ថា គ​.​ឡ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​បង​ធ្លាប់​សន្យា ថា​ឈប់​វៃ​អូន​បង​សន្យា​ថា មើលថែ​អូន បង​ធ្វើ​បាន​អត់​បាន អូន​សុំ​ទោស សង្ឃឹមថា បង​នឹង​កែខ្លួន Brös Rith » ។ បើ​ទោះបីជា​នាង​មិន​បាន​បញ្ជាក់​លម្អិត​ថា នាង​នឹង​អនុគ្រោះ​ដល់​ជន​ដៃដល់ ឬ​ក៏​យ៉ាងណា​នោះ​ទេ តែ​អត្ថន័យ​របស់​នាង​ហាក់​បញ្ជាក់​ថា នាង​ចង់​ឲ្យ​ច្បាប់​ធ្វើការ​លើ​ករណី​នេះ និង​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា បុរស​ជា​ជន​ដៃដល់​នឹង​កែប្រែ​ខ្លួន ។

សូម​រម្លឹក​ថា សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៦​និង​០០​នាទី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​(​ប្រើ​ដៃ​វាយ​ឲ្យ​របួស​) នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤០១ ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ដោយ​ជនសង្ស័យ ០១​នាក់ កាលពី​ថ្ងៃ​ទី​២០-០៩-២០២០​វេលា​ម៉ោង ០១ និង​៣០​នាទី​រំលង​អធ្រាត្រ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោ​សែន​ជ័យ (​គ្មាន​សរ​ធាតុ​ញៀន​) បាន​ធ្វើ​សកម្មភាព​ប្រើ​ដៃ​វាយ​ភ្នែក​ជន​រង​គ្រោះ ឈ្មោះ នួន គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​(​របួស​ហើម​ជាំភ្នែក​ទាំង​២ និង​គុំ​ត្រចៀក​ខាងស្តាំ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ក្រឡេក​ទៅ​មើល​ប្រតិកម្ម​របស់​មហាជន ដែល​ក្នុង​នោះ​ក៏​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​មួយ​រូប​នៅ​ជួរ​ទាហាន​ផង​នោះ បាន​ចែករំលែក​នូវ​ទស្សនៈ​ជុំវិញ​រូបថត ជន​បង្ក​ដៃ​ជាប់​ខ្នោះ ឱបដៃ​នារី​រង​គ្រោះ សុំ​ការ​លើកលែង ។ មតិ​មហាជន បាន​បង្ហាញ​ការ​គាំទ្រ​ដល់​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​ជន​បង្ក ជាមួយ​គ្នា​នោះ​ផង​ដែរ មាន​មតិ​ហា​ជន​ជា​ច្រើន​បាន​រិះគន់​ផង​ដែរ ឪពុក​ម្តាយ​បង្កើតកូន​មក​មិន​ហ៊ាន​វ៉ៃ សូ​ម្បី​តែ​មួយ​ដៃ តែ​នេះ​ជន​បង្ក​ប្រើ​ហិង្សា​យ៉ាង​ធ្ងន់​ដៃ​លើ​នារី​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ