ពិត​ទេ? តារា​កំប្លែងតាក់ស៊ី និង​នាង​ភឹ​ម បង្កាត់ភ្លើង​ស្នេហ៍​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​តាក់ស៊ី និង​នាង​ភឹ​ម ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ប្តី​ប្រពន្ធ និង​ក្រោយមក​បាន​លែងលះ​គ្នា​ដាច់ស្រេច​រហូត​នាយ តាក់ស៊ី ទៅ​បួស​ជា​ព្រះសង្ឃ​មួយ​រយៈពេល​ខ្លី​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ មហាជន​ហាក់​ចាប់អារម្មណ៍​នូវ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ថា អ្នក​ទាំង​ពីរ​អាច​នឹង​កំពុង​សាង​ស្នេហា​ឡើង​វិញ ក្រោយ​ពី​បានឃើញ​តារា​កំប្លែង​២​ដួង​នេះ​មាន​ភាព​ស្និត​ស្នាល​ជាមួយ​គ្នា​ជាង​ពី​មុន ។

តារា​កំប្លែង​នាយ​តាក់ស៊ី និង នាង​ភឹ​ម បាន​លេចមុខ​សារ​ជា​ថ្មី​ជាមួយ​គ្នា នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដោយនៅ​ក្នុង​នោះ​អ្នក​ទាំង​២ បាន​ប្រាប់ និង​រៀបរាប់​ពី​ប្រវត្តិ​ស្នេហា កាលពី​ស្រលាញ់​គ្នា ដំបូង​យ៉ាង​ផ្អែមល្ហែម​ទៅ​កាន់​អ្នកគាំទ្រ រហូត​ធ្វើ​អោយ​មានការ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​កំពុង​លួច​សាង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា ប្តី​-​ប្រពន្ធ​ជា​ឡើង​វិញ ។

យ៉ាងណាមិញ នៅ​ជុំវិញ​នៃ​ការ​បង្ហាញ​ភាព​ស្និត​ស្នាល​បែប​នេះ​បាន​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា ពួក​គេ​អាច​នឹង​ត្រូវ​គ្នា​ស្ងាត់​ៗ​ឡើង​វិញ ក្រោយ​ពី​គ្មាន​លឺដំណឹង​ថា ពួក​គេ​មានការ​សាង​ស្នេហា​ថ្មី​ជាមួយនឹង​អ្នក​ណា​ឡើយ ។

ក្រោយ​ពី​មហាជន​សង្ស័យ​ថា ពួក​គេ​អាច​នឹង​ត្រឡប់​មក​ត្រូវ​គ្នា​វិញ ស្រាប់តែ​តារា​កំប្លែង​តាក់ស៊ី និង​នាយ​ភឹ​ម បាន​ចេញ​មុខ​បកស្រាយ និង​ច្រានចោល​ចំពោះ​រឿង​អ្នក​ទាំង​២ គ្មាន​ទំនាក់ទំនង​ស្នេហា​នោះ​ឡើយ គ្រាន់តែ​នៅ​តែ​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន និង​មានការ​សម្តែង​រួម​គ្នា​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នាយ តាក់ស៊ី និង​នាយ ភឹ​ម បាន​រួម​រស់នៅ​ជាមួយ​គ្នា កាលពី​នៅ​ជា​ដៃគូ​កំប្លែង​ជាមួយនឹង​គ្នា និង​បាន​បន្សល់​ទុក​នូវ​កូនប្រុស​មួយ​ជា​ចំណងដៃ​រៀប​ការ​ក្រោយ​ពី​លែងលះ​គ្នា ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ