ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆក់​យក​ជីវិត​មនុស្ស និង​របួស​ជិត​១០០​នាក់​ទូ​ទាំង​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​គិត​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គឺ​កើតឡើង​៣០​លើក បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​១៥​នាក់ និង​របួសធ្ងន់​ស្រាល​៦២​នាក់ ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​គិត​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គឺ​កើតឡើង​៣០​លើក បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​១៥​នាក់ និង​របួសធ្ងន់​ស្រាល​៦២​នាក់ ។

រូប​តំណាង

អ្នក​បាត់បង់​ជីវិត​សរុប​ទាំង​១៥​នាក់ ៖ ចំពោះ​ម៉ូតូ (​បាត់បង់​ជីវិត​១១​នាក់ របួសធ្ងន់​៣០​នាក់ និង​របួសស្រាល​១៤​នាក់​), រថយន្ត​តូច (​បាត់បង់​ជីវិត​ម្នាក់ របួសធ្ងន់​៩​នាក់ និង​ស្រាល​៥​នាក់​), រីឯ​អ្នក​ថ្មើរជើង (​បាត់បង់​ជីវិត​៣​នាក់ របួសធ្ងន់​២​នាក់ និង​របួសស្រាល​ម្នាក់​។

ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់ ៖ ល្បឿន​១៥​លើក​បាត់បង់​ជីវិត​៨​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក បាត់បង់​ជីវិត​១​នាក់​, មិន​ប្រកាន់​ស្តាំ​៧​លើក បាត់បង់​ជីវិត​៣​នាក់​, ប្រជែង​គ្រោះថ្នាក់​១​លើក​, បត់​មិន​ប្រយ័ត្ន​១​លើក បាត់បង់​ជីវិត​១​នាក់​, ស្រវឹង​១​លើក បាត់បង់​ជីវិត​១​នាក់​, ងងុយ​២​លើក បាត់បង់​ជីវិត​១​នាក់​។

រូប​តំណាង

គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព ៖ អ្នកបើកបរ​បាត់បង់​ជីវិត​៣​នាក់​, របួសធ្ងន់​១៣​នាក់​, របួស​ស្រាល​​៥​នាក់​, សរុប​២១​នាក់​។ ចំណែក​អ្នក​រួម​ដំណើរ ៖ របួសធ្ងន់​១០​នាក់​, របួសស្រាល​៧​នាក់ សរុប​១៧​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន ៖ ម៉ូតូ​៣៤​គ្រឿង​, រថយន្ត​តូច​១៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេង​ៗ៤​គ្រឿង និង​អ្នក​ថ្មើរជើង​៦​នាក់​។

រីឯ​គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​និង​ម៉ូតូ​៨​លើក បាត់បង់​ជីវិត​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៨​លើក បាត់​បង់​ជីវិត​៤​នាក់​, ម៉ូតូ​និង​អ្នក​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លូ​ន​ឯង​១​នាក់ បាត់បង់​ជីវិត​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ៥​លើក បាត់បង់​ជីវិត​៥​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​អ្នក​ថ្មើរ​ជើង​៤​លើក បាត់បង់​ជីវិត​២​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក បាត់បង់​ជីវិត​១​នាក់​, រថយន្ត​ធំ​និង​អ្នក​ថ្មើរជើង​១​លើក បាត់បង់​ជីវិត​១​នាក់​។

រូប​តំណាង

ដោយឡែក លទ្ធផល​នៃ​ត្រួតពិនិត្យ​មធ្យោបាយ​រយៈពេល​១៨​ថ្ងៃ គឺ​គិត​ពី​ថ្ងៃ​ទី​០១​ដល់​១៨ ខែ​កញ្ញា ឆ្នាំ​២០២០ ៖ មធ្យោបាយ​ចូល​គោលដៅ​១០១.៧៥៩​គ្រឿង និង​ម៉ូតូ​៧២.០០០​គ្រឿង​, មធ្យោបាយ​ល្មើស​១៣.៤៥០​គ្រឿង និង​ម៉ូតូ​៩.៤៩៨​គ្រឿង​, មធ្យោបាយ​ពិន័យ​១៣.៤៥០​គ្រឿង និង​ម៉ូតូ​៩.៤៩៨​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ