ចប់បុណ្យភ្ជុំ ទេយ្យទានជាច្រើនត្រៀមចែកជូនពុទ្ធបរិស័ទវិញ
- កណ្តាល
ខេត្តកណ្តាល ៖ ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចហើយ គ្រឿងទេយ្យទានជាច្រើនក៏ត្រូវបានរៀបចំរួចជាស្រេច ដើម្បីត្រៀមទុកចែកជូនបងប្អូនជាពុទ្ធបរិស័ទ ។ ជាក់ស្តែង យោងតាមគណនីហ្វេសបុករបស់វត្តអង្គរជ័យ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី១៩ កញ្ញា នេះ បានបង្ហាញពីទេយ្យទានបានដាក់ជាច្រើនជួរ មានដូចជាអង្ករ ទាន ធូប ប្រេងឆា ទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បីត្រៀមចែកជូនទៅវិញ ។
យោងប្រភពដដែលថា ទេយ្យទានខាងលើគឺដើម្បីត្រៀមចែកជូនដល់តាតា យាយយាយ ប៉ូលិស ប្រជាការពារ យុវជនស្មាក់ចិត្ត ក្រុមភ្លេង ចុងភៅ អ្នកអនាម័យ និងអ្នកថែសួន សរុបមានចំនួន១២៦នាក់ ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌរយៈពេល១៥ថ្ងៃ គិតចាប់ពី៣ កញ្ញា រហូតដល់ថ្ងៃទី១៧ កញ្ញា ដែលជាថ្ងៃបុណ្យភ្ជុំធំបញ្ចប់នោះ គឺមានបងប្អូនជាពុទ្ធបរិស័ទគ្រប់ទីកន្លែងទាំងអស់បាននាំយកចង្ហាន់ និងគ្រឿងទេយ្យទានមកប្រគេនព្រះសង្ឃ បង្សុលកូលឧទ្ទិសដល់ដូនតាដែលបានចែកឋានទៅលោកខាងមុខ ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ