ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ម្តាយ​ក្មេង​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ភ្លាម​ចុះ​ទៅ​ភ្លែត

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​ករណី​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​លើ​ក្មេង​ស្រី​ពិការ​ភាព​.​គ ក្នុង​គុម្ព​ចេក ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ បន្ទាប់​ពី​មាន​បណ្តឹង​ផ្ទាល់មាត់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ភ្លាម​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​ករណី​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​លើ​ក្មេង​ស្រី​ពិការ​ភាព​.​គ ក្នុង​គុម្ព​ចេក ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ បន្ទាប់​ពី​មាន​បណ្តឹង​ផ្ទាល់មាត់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ភ្លាម​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី ។

យោង​តាម​ការ​រៀបរាប់​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​មក​លើ​ក្មេង​ស្រី​រង​គ្រោះ នៅ​វេលា​ម៉ោង​១៥.០០​នាទី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចំនុច​គុម្ព​ចេក ក្នុង​ការដ្ឋាន​ទី​០៦ ក្រុមហ៊ុន​មួយ ស្ថិត​ក្នុងភូមិ​ស្រែ​ពក​ធំ ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ដែល​ក​ម្លាំ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ​ឈ្មោះ ព្រឹម អេ​ន ហៅ​មើម អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែ មុខរបរ​កម្មករ​ចំការ​ចេក​ក្រុមហ៊ុន​មួយ មាន​ទីលំនៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ជន​រង​គ្រោះ​មាន​អាយុ​១៩​ឆ្នាំ ជា​ក្រមុំ​ពិការ​ភាព (​គ​)​មាន​ទីលំនៅ​បណ្តោះអាសន្ន ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ផ្ទាល់មាត់​ភ្លាម​ពី​ម្តាយ​ជន​រង​គ្រោះ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​កាន់​អង្គភាព​ភ្លាម​ៗ​ដែរ​នឹង​បញ្ជូន​ទៅ​ជំនាញ​កងរ​ជ​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ចាត់​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ