ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! ជុំវិញ​រឿង​ផ្អើល​ជនជាតិ​វៀតណាម​ជីក​ត្បូង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី សូម​ធ្វើការ​បំភ្លឺ​ដល់​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ចំពោះ​ខ្លឹមសារ​នៃ​ការ​ចុះ​ផ្សាយ​ជា​សាធារណៈ​កាល ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Go…

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី សូម​ធ្វើការ​បំភ្លឺ​ដល់​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ចំពោះ​ខ្លឹមសារ​នៃ​ការ​ចុះ​ផ្សាយ​ជា​សាធារណៈ​កាល ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Go Da Dang Tam នេះ​ជា​ព័ត៌មាន​បំផ្លើសការពិត មាន​លក្ខណៈ​បំពុលសង្គម ដូចនេះ​រដ្ឋបាល​ខេត្ត​សូម​បដិសេធ​ទាំងស្រុង​នូវ​ខ្លឹមសារ​ទាំងឡាយ​ដែល​មាន​ច​រិ​ក​ញុះញង់ មួលបង្កាច់​ខុស​ពី​ការ​ពិត ក្នុង​ន័យ​បំភ័ន្ត​សាធារណៈ​មតិ​ឱ្យ​មានការ​យល់​ច្រឡំ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន ក្រសួង​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ។

សារ​ខិ​លិ​ត​ស្រាយ​បំភ្លឺ​ពី​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​បន្ត​ថា កាលពី​ថ្ងៃ​១៤ ខែកញ្ញា ឆ្នាំ​២០២០ ក៏​មាន​ករណី​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​របស់ Meatophoum News បាន​សរសេរ​ចំណងជើង​ថា «​ធនធានធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ប្រឈម និង​ការ​បាត់បង់​» ជា​ខេត្ត​ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​ខេត្ត​ភោគផល​រតន​ដ៏​សំបូរ​បែប ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​រ៉ែ​មាស ពេជ្រ ត្បូង​សំខាន់​ៗ និង​ថ្មកែវ​គ្រប់​ប្រភេទ​រំលេច​ទៅ​ដោយ​ភាព​វិសេសវិសាល​នៃ​ខេត្ត​នេះ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​ជនជាតិ​វៀតណាម​ម្នាក់ បាន​បង្ហោះ​រូបភាព​ជា​ច្រើន រួម​ទាំង​វី​ដេ​អូ​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Go Da Dang Tam ដែល​បាន​ឆែក​អ៊ី​ន​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ដោយ​បាន​សរសេរ​ជា​ភាសា​វៀតណាម​ថា ៖ «Hanh Trinh De Co Nhung Vien Da Dep Doi khong nhur la mo Khong he don gian» បកប្រែ​ជា​ភាសា​ខ្មែរ​ថា ៖ »​ដំណើរ​ឆ្ពោះទៅ​រក​ត្បូង​ស្អាត​ៗ ជីវិត​មិនមែន​ជា​ក្តី​សុ​បិ​ន្ត ហើយ​វា​មិន​សាមញ្ញ​ងាយស្រួល​ឡើយ​» ។

ក្នុង​នាម​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជួយ​ស្វែងរក​ជន​ដែល​មាន​លក្ខណៈ​បំពុលសង្គម​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ