ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣០​នាទី​! ឆក់​យក​ជីវិត​ក្មេង​ស្រី​២​នាក់ ៣​នាក់​សង្គ្រោះ​ទាន់​នៅ​​កន្លែង​ផ្សេង​​គ្នា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខុស​គ្នា​តែ​រយៈពេល​៣០​នាទី​ក្នុង​ថ្ងៃ​តែ​មួយ​មាន​ក្មេង​ស្រី​ចំនួន​២​នាក់ បាន​បាត់បង់​ជីវិត និង​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​រួច​ផុត​ពី​ការ​សេចក្តីស្លាប់ ដោយសារ​គ្រោះ​លង់ទឹក​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ ខុស​គ្នា​តែ​រយៈពេល​៣០​នាទី​ក្នុង​ថ្ងៃ​តែ​មួយ​មាន​ក្មេង​ស្រី​ចំនួន​២​នាក់ បាន​បាត់បង់​ជីវិត និង​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​រួច​ផុត​ពី​ការ​សេចក្តីស្លាប់ ដោយសារ​គ្រោះ​លង់ទឹក​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ពង្រ និង​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ប៉ោ​ចារ និង​ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ។

បើ​តាម​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ករណី​ទី​១- នៅ ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក មាន​ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ពេល​ពួក​គេ​ទាំង​២​នាក់​លង់ទឹក​ស្រះ​ត្រង់​ចំណុច​ត្រពាំង​សួង ចម្ងាយ​៥០០​ម៉ែត្រ​ខាងជើង​ភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។

ប្រភព​ដដែល​បន្ត​ថា ហើយ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ បាន​ដើរទៅ​លេង​ជាមួយ​ជីតា ខណៈ​ពេល​ជីតា​កំពុង​ឃ្វាង​ក្របី​នៅ​ទីនោះ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ចុះ​ទៅ​ងូតទឹក​ស្រះ​លេង បណ្តាល​ឲ្យ​លង់​ទឹកតែ​ម្តង ដោយ​ម្នាក់​បាន​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​សង្គ្រោះ​ទាន់​ពេលវេលា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ នុ​ល ស្រី​រ័​ត្ន អាយុ​០៨​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក (​បាន​បាត់បង់​ជីវិត​) និង​ក្មេង​ស្រី​ដែល​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​មានឈ្មោះ រិ​ន កូរ៉េ ភេទ​ស្រី អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​អធិការ​បន្ត​ថា ចំណែក​ករណី​ទី​២- នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល មាន​ក្មេង​ស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក បាន​នាំ​គ្នា​ទៅ​ងូតទឹក​ប្រឡាយ​ចិន​នៅ​ចម្ងាយ ប្រមាណ​ជា​៣០០​ម៉ែត្រ​ពី​ខាងកើត​ភូមិ បណ្តាល​ឲ្យ​ឱ្យ​លង់​ទឹកតែ​ម្តង ក្នុង​នោះ​ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត និង​២​នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់​ពេល ។

លោក​អធិការ​បន្ត​ទៀត​ថា ក្មេង​ស្រី​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ​អោត សៀវ​ម៉ៃ អាយុ​៨​ឆ្នាំ នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក និង​២​នាក់​ទៀត​ដែល​សង្គ្រោះ​ទាន់​ពេល​ជា​បងប្អូន​នឹង​គ្នា​រស់នៅ​ភូមិ​ថ្មី​ខាងជើង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ដោយ​១- ឈ្មោះ កើ​ស រាត្រី អាយុ​១៣​ឆ្នាំ និង​២-​ឈ្មោះ​កើ​ស ច​ន្ត្រា អាយុ​១០​ឆ្នាំ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​ចាត់តាំង​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ទៅ​ដល់​ន្លែ​ង​កើតហេតុ ដើម្បី​ពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ព​ក្មេង​ស្រី​ទាំង​២​នាក់​ខាងលើ ទើប​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ក្រោយ​ពី​ពិនិត្យ​រួច សព​ក្មេង​ស្រី​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ