ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតកម្ទេច​ទីតាំងបញ្ជល់មាន់មួយកន្លែងនៅស្ទឹងត្រែង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សង្វៀនបញ្ជល់មា​ន់បង្កប់ល្បែងខុសច្បាប់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋានខេត្តស្ទឹងត្រែងចុះ បង្ក្រាប និងរុះរើដុតកំទេចចោល ដែ លមានទីតាំងស្ថិតនៅចំណុចអូរចំបក់ ភូមិឆ្វាំង ឃុំសំអាង…

ខេត្តស្ទឹងត្រែង ៖ សង្វៀនបញ្ជល់មា​ន់បង្កប់ល្បែងខុសច្បាប់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋានខេត្តស្ទឹងត្រែងចុះ បង្ក្រាប និងរុះរើដុតកំទេចចោល ដែ លមានទីតាំងស្ថិតនៅចំណុចអូរចំបក់ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០២០។

​កម្លាំង​នគរបាលដឹកនាំដោយលោក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង​ការដ្ឋានខេត្តស្ទឹងត្រែង បានសហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីបានចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ព្រមទាំងបានឃាត់ខ្លួនម្ចាស់​បើកទីតាំងម្នាក់ឈ្មោះ លាង ហេង ភេទប្រុស អាយុ៤៥​ឆ្នាំ មានស្រុក​កំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅភូមិ​ឃុំកើតហេតុខាងលើ​ ។

សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនដូចជាស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន​១៥ដុំ ទូលក់ភេសជ្ជៈមួយគ្រឿង តង់សម្រាប់ប្រក់ដំបូលពីរ និង​សង្ក័សីពីរ។

ម្ចាស់សង្វៀនមាន់​ខាងលើ​ត្រូវបាននគរបាលបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងទៅតុលាការ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ