ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងម៉េច​ទើប​អាច​កាត់​បន្ថយ​ភាព​សឹក​រេច​រិល​នៃ​ហ្វ្រាំងរថយន្ត?

9 ឆ្នាំ មុន

មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​ហ្វ្រាំងរថយន្ត​សឹក​រេច​រិល ប្រសិនជា​លោក​អ្នក​អាច​ជម្រះ​វា​ចេញ​បាន​ប្រាកដ​ណាស់​រថយន្ត​អ្នក​នឹង​អាច​កាត់​បន្ថយ​បញ្ហា​ហ្វ្រាំង​យ៉ាងច្រើន ។ ដូចនេះ​សូម​ណែនាំ​ពី​វិធី

មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​ហ្វ្រាំងរថយន្ត​សឹក​រេច​រិល ប្រសិនជា​លោក​អ្នក​អាច​ជម្រះ​វា​ចេញ​បាន​ប្រាកដ​ណាស់​រថយន្ត​អ្នក​នឹង​អាច​កាត់​បន្ថយ​បញ្ហា​ហ្វ្រាំង​យ៉ាងច្រើន ។ ដូចនេះ​សូម​ណែនាំ​ពី​វិធីសាស្ត្រ​កម្ចាត់​ចោល​នូវ​ភាព​សឹក​រេច​រិល​របស់​ហ្វ្រាំងរថយន្ត​ដូច​តទៅ​៖

-​ការ​ប្រើ​ល្បឿន​យឺត​ជាង​មុន ៖ នេះ​គឺជា​មធ្យោបាយ​មួយ​អាច​ប្រតិបត្តិ​ជាក់ស្តែង ។ នៅ​ពេល​រថយន្ត​បង្កើន​ល្បឿន​កាន់តែ​លឿន​នោះ​កិច្ចការ​បញ្ឈប់​ល្បឿន​ឱ្យ​បាន​ពេញលេញ​និង​សុវត្ថិភាព​ចាំបាច់​ត្រូវ​ប្រើ​រយៈ​ចម្ងាយ​កាន់តែ​ឆ្ងាយ​ហើយ​ធ្វើ​ឱ្យ​ហ្វ្រាំង​ក៏​កាន់តែ​រ៉ាប់រង​ការងារ​ច្រើន​ដែរ ។ ទោះជា​យ៉ាងណា អ្វី​ដែល​ពុំ​អាច​កើត​មាន​ជាក់ស្តែង គឺ​អនុ​ផល​នៃ​ថាមពល​ពី​ភាព​ខុស​គ្នា​នៃ​ល្បឿន​រថយន្ត ។ តួយ៉ាង​ការ​បោះពួយ​ល្បឿន​១៦​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ខុស​គ្នា​ពី​ល្បឿន​៨៨​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​នឹង​មាន​តម្លៃ​ស្មើ​៣៣%​នៃ​ថាមពល​ចលនា​បំ​លាស់​ទី​លើ​កម្រិត​ល្បឿន​កាន់តែ​ខ្ពស់ ។ នោះ​មាន​ន័យ​ថា ហ្វ្រាំងរថយន្ត​កំពុងធ្វើការ​ទាំង​ត្រដាបត្រដួស​ជាង​ការ​ប្រើ​ល្បឿន​ទាប​ជាង​នេះ ។

-​ការ​បើក​ចុះ​ទី​ចំណោត ៖ ការ​រំអិល​ខ្លួន​(​រថយន្ត​) ចុះ​ទី​ចំណាត​គឺ​នៅ​ពេល​អ្នក​បើក​ចុះ​កុំ​ពឹងផ្អែក​លើ​ឈ្នាន់​ហ្គា​រ៍​ឬ​ក៏​ឈ្នាន់​ហ្វ្រាំង​ច្រើន​ពេក ទើប​អាច​បន្ថយ​ភាព​សឹក​រេច​រិល​របស់​ហ្វ្រាំង​បាន​ល្អ ។

-​គួរ​ជាន់​ឈ្នាន់​ហ្វ្រាំង​តិច​ៗ ៖ ការ​ធ្វើ​បែប​នេះ​នឹង​បន្ថយ​នូវ​ការ​បាត់បង់​ថាមពល​ហ្វ្រាំង ដែល​ជា​អ្នក​បំពេញ​មុខងារ​បញ្ឈប់​ល្បឿន​យ៉ាង
សំខាន់ ។ ម្យ៉ាង​ពេល​លោក​អ្នក​ជាន់​ថើ​រ​ៗ​ស្រាល​ៗ គឺ​អ្នក​បាន​ដាក់បន្ទុក​ទៅ​លើ​វា​ហាក់ដូចជា ស្រាល​ឬ​មួយ​ខណៈ​ៗ ដើម្បី​ជួយ​សម្រួល​ស្ថានការណ៍​ណាមួយ ។

-​កុំ​ព្យាយាម​ធ្វើ​តាម​រថយន្ត​ខាង​មុខ ៖ មាន​ពេល​ខ្លះ​អ្នកបើកបរ​មួយ​ចំនួន​ហាក់ដូចជា​ប្រើ​ហ្វ្រាំង​ដោយ​ពុំ​ុ​ុំ​មាន​ហេតុផល គឺ​ធ្វើ​តាម​ទំនើងចិត្ត ខណៈ​រថយន្ត​គាត់​ស្ថិត​នៅ​ខាង​មុខ​អ្នក ។ ដូច្នេះ​វា​គឺជា​រឿង​សាមញ្ញ​មួយ​សម្រាប់​អ្នក​ក្នុង​ការ​ឆ្លើយ​តប​នូវ​សិល្ប៍​វិធី​នៃ​ការ​ប្រើ​ហ្វ្រាំង​របៀប​ម៉េច​ឱ្យ​ស័ក្តិសម​នឹង​ស្ថានការណ៍ និង​ប្រកបដោយ​សុវត្ថិភាព ។

-​ពុំ​ចាំបាច់​ប្រើ​ជើង​ឆ្វេង​ទ្បើ​យ ៖ មាន​អ្នកបើកបរ​ខ្លះ​បញ្ជា​រថយន្ត​ទៅ​មុខ​ដោយ​ជើង​ទាំង​២ ។ ករណី​នេះ​អាច​មាន​ហេតុផល​នៃ​ការ​ជាន់​ហ្វ្រាំង​ដោយ​មិន​ចាំបាច់​ក៏​បាន ពីព្រោះ​វា​ប្រហែលជា​នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ដោយ​ញាណ ដែល​ពាក់ព័ន្ធ​នឹង​ជើង​ទាំង​២​នៅ​ពេល​ព្យាយាម​ជាន់​ឈ្នាន់​ណាមួយ (​ហ្គា​រ៍​និង​ហ្វ្រាំង​) ។ លោក​អ្នក​ពុំ​អាច​ជំរុញ​ឬ​បង្ខំ​ប្រើ​ឈ្នាន់​ទាំង​ពីរ​ទ្បើ​យ ប្រសិនជា​អ្នក​បើក​ត្រឹមតែ​ជើង​ស្តាំ​នោះ ៕